Forest and life-Fal

Forest and life-Fal The monk's community foresty in Oddar meanchey province.

30/08/2026

តស់!ជិះទូក គោយន្តចូលទៅបោះតង់បានម្តង ឲ្យបានស្គាល់និងដឹងថាសប្បាយ កាត់បន្ថយភាពស្មុគស្មាញ។
Welcome to Sang Rukhavorn community protected area in Oddar Meanchey province of Cambodia.
#តំបន់អេកូទេសចរថ្មី #ខេត្តឧត្តរមានជ័យ #ប្រទេសកម្ពុជា
មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ Ministry of Environment រដ្ឋបាលខេត្តឧត្ដរមានជ័យ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF Tho Thoross Mcf Omc

 #តំបន់ទេសចរណ៍ តស់!ទៅបោះតង់ អង្គុយគយគន់ថ្ងៃលិច ថ្ងៃរះ ថតរូបជាមួយទេសភាពដ៏ស្រស់បំព្រងអណ្តែតលើផ្ទៃទឹកនាវស្សានរដូវ ស្រូបខ្យល...
28/08/2026

#តំបន់ទេសចរណ៍
តស់!ទៅបោះតង់ អង្គុយគយគន់ថ្ងៃលិច ថ្ងៃរះ ថតរូបជាមួយទេសភាពដ៏ស្រស់បំព្រងអណ្តែតលើផ្ទៃទឹកនាវស្សានរដូវ ស្រូបខ្យល់បរិយាកាសដ៏បរិសុទ្ធ។
#ព្រៃផ្ដៅ #តំបន់ទេសចរណ៍ថ្មី
#សូមស្វាគមន៍អ្នកមកបោះតង់

ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ Ministry of Environment រដ្ឋបាលខេត្តឧត្ដរមានជ័យ ស្ថានីយ វិទ្យុ ឧត្តរមានជ័យ
Mean Chanyada #ក្រុងសំរោងខេត្តឧត្តរមានជ័យ

26/08/2026

សត្វប្រើស ជាប្រភេទសត្វមានដោយបង្គួរ និង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ ។
ស្ថានភាពទូទៅអំពីសត្វប្រើស
1.ជម្រក៖ អាចរស់នៅបានទាំងព្រៃស្រោង ព្រៃរបោះ និងតំបន់អሸឱនជុំវិញបឹងទន្លេសាប ឬតំបន់ភ្នំ។
2.លក្ខណៈ៖ ជាប្រភេទថនិកសត្វជើងបួនស៊ីស្លឹកឈើ និងស្មៅ មានរាងកាយធំសម្បើម និងមានរោមពណ៌ត្នោតចាស់ ឬប្រផេះ។
3.ស្ថានភាព៖ ជាសត្វព្រៃដែលកំពុងរងការគំរាមកំហែង និងស្ថិតក្នុងបញ្ជីអភិរក្ស។
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ Tho Thoross Mcf Omc Ministry of Environment ស្ថានីយ វិទ្យុ ឧត្តរមានជ័យ រដ្ឋបាលខេត្តឧត្ដរមានជ័យ Meymey Mey

25/08/2026

សត្វ​ក្ងោក​ ឈ្មោះវិទ្យាសាស្ត្រថា Peafowl ជា​សត្វ​ដែល​មាន​សម្រស់គួរអោយទាក់ទាញ ដោយសារតែរោមរបស់វាមានពណ៌ស្រស់ស្អាត។ រហូតដល់បុព្វបុរសដូនតារបស់យើងបានបង្កើត របាំមួយឡើងក្នុងគោលបំណងចង់អោយកូនខ្មែរយើងចេះស្រលាញ់ការពារ នឹងអភិរក្ស សត្វដ៏កំរមួយនេះនឹងជាការរំលឹកថាសត្វនេះមានវត្តមាននៅប្រទេសយើងជាយូរលង់ណាស់មកហើយ ។សត្វ​ក្ងោក មាន​កន្ទុយ​ជា​មធ្យម ១.៨​ម៉ែត្រ ដែល​ស្មើ​នឹង​ ៦០​% នៃ​ប្រវែង​ខ្លួន​របស់​វា​សរុប។ សត្វ​ក្ងោកមាន ៣​ពូជ​ធំៗ​គឺ ក្ងោក​ឥណ្ឌា (មាន​ប្រភព​ពី​ឧបទ្វីប​ឥណ្ឌា) ក្ងោក​បៃតង (មាន​ប្រភព​ពី​អាស៊ី​ខាង​ត្បូង) និង​ក្ងោក​កុងហ្គោ (មាន​ប្រភព​ពី​តំបន់​អាហ្វ្រិក)។ ក្ងោក ស្ថិតក្នុងក្រុមអំបូរគ្រួសាបក្សី Phasianidae។ទោះបីជា វា​មាន​ខ្លួន​ធំ និង​កន្ទុយ​វែង​យ៉ាង​ណា​ក៏​ដោយ ក៏​ក្ងោក​នៅ​តែ​អាច​ហោះ​បាន​ វា​ចាប់​ផ្ដើម​ហោះ​ ដោយ​រត់ រួច​ហក់ ហើយ​ក៏​ត្រដាង​ស្លាប​ហោះ​តែ​ម្ដង​។ វា​ហោះ​តែ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​បាន​តែ​នៅ​រយៈចម្ងាយ​ខ្លី​ប៉ុណ្ណោះ។ វា​អាច​ហោះ​បាន​ក្នុង​ល្បឿន ១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្ងោកឈ្មោលបានប្រើប្រាស់រោមជុំវិញខ្លួនដ៏ស្រស់ស្អាតរបស់វា ដើម្បីធ្វើឲ្យក្ងោកញី ចាប់អារម្មណ៍ ហើយក្នុងការរកចំណី វាកម្រើករោមទន់ៗវែងរបស់វាក្នុងបំណង បញ្ចុះបញ្ចូល ក្ងោកញីថា វានឹងធ្វើជាឪពុកដ៏ល្អរបស់កូនរបស់វា ។ សត្វ​ក្ងោក​អាច​រស់​បាន​ដល់​អាយុ ២៥ឆ្នាំ ដែល​មាន​អាយុ​វែង​ជាង​បក្សី​ផ្សេង​ទៀត ខណៈ​មាន់​អាច​រស់​ត្រឹម ៧ ឬ ៨ឆ្នាំ នឹងមាន់​ទួរគី​អាច​ដល់ ១០​ឆ្នាំ៕ គេស្គាល់សត្វក្ងោកច្បាស់ដោយសារស្លាបកន្ទុយរបស់ក្ងោកឈ្មោលមានលក្ខណៈពិសេស ស្រស់ស្អាត និងភ្លឺចែងចាំង។ កន្ទុយរបស់សត្វក្ងោកឈ្មោលដ៏ស្រស់ស្អាតដែលរំលេចពណ៌ដូចឥន្ធនូមានរោមស្លាបជាង២០០ ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយរងនូវការគំរាមកំហែងដោយសារការប្រមាញ់យកស្លាប សាច់ និងបាត់បង់ទីជម្រក។
សូមកុំបរិភោគសាច់សត្វព្រៃ និងមិនគាំទ្រទិញផលិតផលដែលធ្វើពីឈើប្រណិតៗ ដើម្បីអភិរក្សសត្វព្រៃ និងព្រៃឈើរបស់ប្រទេសយើង។
#មិនបរិភោគសាច់សត្វព្រៃជាការចូលរួមចំណែកនៃការអភិរក្ស
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ Ministry of Environment រដ្ឋបាលខេត្តឧត្ដរមានជ័យ ស្ថានីយ វិទ្យុ ឧត្តរមានជ័យ #សត្វព្រៃរបស់ប្រទេសកម្ពុជា
#ព្រៃឈើនិងជីវៈចម្រុះជាធនធានជាតិមានតម្លៃមហាសាល
#ព្រៃឈើជាជំរករបស់មនុស្សសត្វ

21/08/2026

ស្រស់ស្អាត
សត្វព្រៃគឺជាផ្នែកមួយដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនារមណីយដ្ឋានធម្មជាតិ និងតំបន់អភិរក្សផ្សេងៗផ្សេងទៀត ដែលជួយទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន។
មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF Ministry of Environment Tho Thoross Mcf Omc រដ្ឋបាលខេត្តឧត្ដរមានជ័យ ស្ថានីយ វិទ្យុ ឧត្តរមានជ័យ #សហគមន៍តំបន់ការពារធម្មជាតិ #សត្វព្រៃ

17/08/2026

ឃាតករលាក់មុខ!
វាមានតម្លៃថោក និងងាយស្រួលក្នុងការធ្វើក៏ដោយ ប៉ុន្តែវាមានអានុភាពបំផ្លិចបំផ្លាញខ្ពស់បំផុត ដោយវាបានសម្លាប់សត្វព្រៃគ្រប់ប្រភេទដោយមិនរើសមុខ។
ឥទ្ធិពលនៃបំផ្លិចបំផ្លាញរបស់អន្ទាក់÷
១.សម្លាប់ដោយមិនរើសមុខ៖ អន្ទាក់មិនរើសប្រភេទសត្វទេ វាអាចសម្លាប់តាំងពីសត្វតូចៗ រហូតដល់សត្វកម្រជិតផុតពូជ ដូចជាដំរី ខ្លា ទន្សោង ប្រើស ជ្រូកជាដើម។ល។
២.បង្ករបួសនិងពិការភាព៖ សត្វដែលជាប់អន្ទាក់តែងតែរងរបួសធ្ងន់ធ្ងរ ដាច់ជើង ឬឆ្លងមេរោគរហូតដល់ងាប់ទាំងក្តីទារុណកម្មនៅក្នុងព្រៃ។
៣.បាត់បង់តុល្យភាពប្រព័ន្ធអេកូឡូស៊ី៖ ការថយចុះនៃចំនួនសត្វព្រៃធ្វើឱ្យប៉ះពាល់ទាំងមូលដល់ខ្សែចង្វាក់អាហារ និងជីវៈចម្រុះ។
៤.ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៖ វាបំផ្លាញឱកាសរកចំណូលរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យអេកូទេសចរណ៍ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។
#មានព្រៃមានសត្វសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន
#រួមគ្នាការពារព្រៃឈើនិងជីវៈចម្រុះ
#រួមគ្នាការពារធនធានធម្មជាតិកម្ពុជា
#លើកស្ទួយជីវភាពសហគមន៍តាមរយៈការអភិរក្សធនធានធម្មជាតិ
ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តឧត្ដរមានជ័យ ស្ថានីយ វិទ្យុ ឧត្តរមានជ័យ Tho Thoross Mcf Omc Sovann Pen Sopheap Chhay

13/08/2026

ប្រើសឡើងដើម ទន្សោង ក្ងោក ជ្រូក ការរស់នៅតាមបែបផែន(Lifestyle)នៃសត្វព្រៃធម្មជាតិ។
#សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន
សត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីមានទំនាក់ទំនងស៊ីសង្វាក់គ្នាមិនអាចខ្វះបាន ដោយសត្វព្រៃដើរតួនាទីជាអ្នកថែរក្សា តុល្យភាពធម្មជាតិ ដូចជាការបែកខ្ញែកគ្រាប់ពូជ ការគ្រប់គ្រងចំនួនសត្វដទៃ និងការចិញ្ចឹមបីបាច់ដីធ្លី ដែលធានាឱ្យព្រៃឈើ និងប្រភពទឹកមាននិរន្តរភាពសម្រាប់ជីវិតទាំងអស់នៅលើផែនដី។
មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ Ministry of Environment Meymey Mey ស្ថានីយ វិទ្យុ ឧត្តរមានជ័យ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF

កុំត្អូញត្អែរពីឧបសគ្គ ផ្ទុយទៅវិញត្រូវរក្សាជំហូរនៃផ្លូវចិត្ត ដើម្បីវិភាគរកឱកាស និងបំប្លែងរាល់ឧបសគ្គ ឱ្យក្លាយជាថាមពលសម្រាប...
12/08/2026

កុំត្អូញត្អែរពីឧបសគ្គ ផ្ទុយទៅវិញត្រូវរក្សាជំហូរនៃផ្លូវចិត្ត ដើម្បីវិភាគរកឱកាស និងបំប្លែងរាល់ឧបសគ្គ ឱ្យក្លាយជាថាមពលសម្រាប់អភិវឌ្ឍខ្លួន។ #សហគមន៍តំបន់ការពារធម្មជាតិ។

10/08/2026

ទន្សោង ជា​ប្រភេទ​សត្វ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ទាំង​បរិស្ថាន​​និង​វប្បធម៌។ជាប្រភេទសត្វនៃអម្បូរគោព្រៃ ទន្សោងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃប្រព័ន្ធអេកូឡូស៊ី ដោយការស៊ីរុក្ខជាតិ ដែលជួយទ្រទ្រង់ជីវិតរុក្ខជាតិ និងសត្វជាច្រើនប្រភេទ។ ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ក៏ដោយ ក៏ទន្សោងនៅកម្ពុជាប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំងពីការបាត់បង់ទីជម្រក ការបរបាញ់ និងជំងឺផ្សេងៗ។ បញ្ហាប្រឈមទាំងនេះបង្ហាញពីភាពចាំបាច់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការពារ និងការអភិរក្ស។
Community protected area Sang Rukhavorn,Oddar Meanchey province.
__________________________________________________________________
#រួមគ្នាការពារធនធានធម្មជាតិ

#សហគមន៍តំបន់ការពារធម្មជាតិ
#ព្រៃឈើនិងជីវៈចម្រុះ

Adresse

Paris
75001

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Forest and life-Fal publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Forest and life-Fal:

Raccourcis

Partager