funny clip

funny clip funny video

https://web.facebook.com/share/p/14EoYvwxUWh/
01/08/2025

https://web.facebook.com/share/p/14EoYvwxUWh/

សូមបងប្អូនទាំងអស់គ្នាជួយនាំគ្នាចុចចែករំលែកសំបុត្រមួយនេះ​ផង​ ដែលខ្ញុំសរសេរផ្ញេីជូនទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក​
ខ្ញុំស្នេីសុំឱ្យជួយប្រទេសកម្ពុជារបស់ពួកយេីង​ ហេីយខ្ញុំក៏បានអរគុណ​គាត់​ផងដែរ​គាត់គឺស័ក្ដិសមនឹងទទួលបានពានរង្វាន់​ណូបែលសន្តិភាព

លេីសពីនេះទៀតនៅក្នុងសំបុត្រខ្ញុំបានបកស្រាយថា​ ប្រទេសថៃបានចោទមកលេី​ កម្ពុជាថាជាកូនចៅរបស់ប្រទេសចិន​ ប៉ុន្តែធាតុពិតគឺជាប្រទេសថៃទេ​ ទេីបជាអ្នកបត់ក្បាលទៅរក​ ចិនតាំងតែពីឆ្នាំ 2014 មកម្ល៉េះ​

ប្រទេសថៃបានទិញគ្រឿងអាវុធពីប្រទេសចិនច្រេីនជាងកម្ពុជាឆ្ងាយណាស់​ ច្រេីនជាងទិញពីសហរដ្ឋអាមេរិកទៅទៀត​ វាប្រហែលជាចូលរាប់ពាន់លានដុល្លារឯណ្ណោះ​ ចំណែកឯកម្ពុជាវិញគឺបានទិញពីចិនតិចតួចណាស់​ ប្រហែលជា 200​ លានដុល្លារទៅ 300 លានដុល្លារទេ

លេីសពីនេះទៀត​ ប្រទេសថៃ​ គឺបានបេីករោងចក្រផលិតគ្រឿងអាវុធរួមគ្នាជាមួយនឹងប្រទេសចិននៅក្នុងប្រទេសថៃថែមទៀតផង

ប្រទេសថៃគឺបានធ្វេីសមយុទ្ធយោធាជាមួយនឹងប្រទេសចិន​ ដែលហៅថា​ Falcon Strike ជារៀងរាល់ឆ្នាំតែម្ដង

ប្រទេសថៃតែងតែនិយាយថា​ ខ្លួនឯងគឺជាសម្ព័ន្ធមិត្ដជាមួយនឹងសហរដ្ឋអាមេរិក​ ប៉ុន្តែពីក្រោយខ្នងគឺលួចដេកជាមួយចិនមិនឈប់

ប្រទេសចិនបានធ្វេីការវិនិយោគជាមួយនឹងប្រទេសថៃ​ចំនួន​ 30​ ពាន់លានដុល្លារ​ ចំណែកឯពាណិជ្ជកម្មទ្វេភាគីវិញគឺមានចំនួន 120​ ពាន់លានដុល្លារក្នុងមួយឆ្នាំ

នេះគឺវាបានបង្ហាញថាប្រទេសថៃ​ បានរកសុីជាមួយនឹងចិន​ គឺមានទំហំធំជាង​ កម្ពុជារកសុីជាមួយនឹងចិនប្រហែលជា 8 ដង

នេះគឺជាមូលហេតុ​ នៅពេលដែលថៃវ៉ៃកម្ពុជា​ គឺថាប្រទេសចិនឈរឱបដៃមេីលមិនធ្វេីអ្វីទេ​ នេះក៏ព្រោះតែផលចំណេញរបស់ចិននៅក្នុងប្រទេសថៃគឺមានទំហំធំជាងនៅកម្ពុជាឆ្ងាយណាស់

លេីសពីនេះទៀតនៅពេលដែលថៃបានសួរទៅចិនថា​ តេីអ្នកឯងមានបានលក់គ្រឿងអាវុធថ្មីៗទៅឱ្យកម្ពុជាដែរឬទេ?

ពេលនោះចិនក៏បានចេញបដិសេដ​តែម្ដង​ ហេីយក៏មិនបានចេញមកធ្វេីដូចជានៅខាងកម្ពុជាអ្វីដែរ

ប្រទេសថៃបានធ្វេីអ្វីៗគ្រប់យ៉ាងជាមួយនឹងប្រទេសចិន​ ប៉ុន្តែថៃបានបោកប្រាស់ប្រជាជនខ្លួនឯងថាមិនបានដេកជាមួយនឹងចិនទេ​ ប៉ុន្តែនៅពេលដែលយេីងក្រឡេកមេីលទៅលេីសកម្មភាពរបស់ថៃ​ គឺវាផ្ទុយពីពាក្យសម្ដីរបស់ពួកគេតែម្ដង​ លេីសពីនេះទៀតថៃក៏ខំប្រឹងលាបថាកម្ពុុជាទេគឺជាអ្នកដែលចាប់ចិន​ តែការពិតគឺជាខ្លួនឯងសោះ

ចាប់តាំងពីឆ្នាំ 2014 មកប្រទេសថៃបានផ្សព្វផ្សាយការឃោសនានៅក្នុងប្រទេសថៃឱ្យស្អប់សហរដ្ឋអាមេរិកខ្លាំងណាស់​ ផែនការនេះគឺទទួលបានជោគជ័យពិតមែន​ ពីព្រោះនៅពេលដែលខ្ញុំតាមដានមេីលរាល់ការបញ្ចេញមតិរបស់ប្រជាជនថៃ​ គឺពិតជាមានការស្អប់​និងរេីសអេីងសហរដ្ឋអាមេរិកពិតមែន

ប្រទេសថៃគេតែងតែនិយាយថា​ ប្រសិនបេីរត់ទៅរកសហរដ្ឋអាមេរិកនោះអ្នកនឹងស្លាប់​

នេះវាគឺជាពាក្យបោកប្រាស់ដេីម្បីបន្លាច​ ដេីម្បីកុំឱ្យកម្ពុជាយេីងទៅ​ ថៃវាចង់សុីសាច់គោតែឯង​ ចំណែកឯ​ កម្ពុជាហូបតែនំប៉ាវអត់សាច់បានហេីយ

ធាតុពិតទៅគឺវាមាន 70 ប្រទេស​ ចង់លេីសកន្លះផែនដីហេីយ​ ពួកគេសុទ្ធតែរត់ទៅរកសហរដ្ឋអាមេរិក​គ្រប់ៗគ្នា​ ហេីយប្រទេសរបស់ពួកគេគឺតែងតែមាន​ សុខសុវត្ដិភាព​ ពីមាត់ពួកខ្លាព្រៃជិតខាង

ខ្ញុំសូមលេីកពីប្រទេសស៊ុយ​អែត​ ប្រទេសនេះគឺអព្យាក្រឹត 200​ ឆ្នាំមកហេីយ​

គ្រាន់តែស៊ុយអែតបានឃេីញ​ រុស្សុី​ វ៉ៃ​ អ៊ុយក្រែនភ្លាម​ គេក៏បានរត់ចូលជាមួយសហរដ្ឋអាមេរិកភ្លាម​ៗតែម្ដង​ ដោយមិនបង្អង់យូរ​ នេះគេមិនចាំដល់សត្រូវវ៉ៃដល់ផ្ទះគេផង​ គេក៏បត់ភ្លាម​ បេីកម្ពុុជាយេីងវិញគឺត្រូវបានថៃវ៉ៃកម្ទេចទ្វាផ្ទះហេីយ​ ដូចនេះយេីងក៏គួរតែបត់ដែរ

បងប្អូនប្រទេសស៊ុយអែត​ ប៉ូឡូញ​ ហ្វាំងឡង់​ គេខ្លាំងជាងកម្ពុជាយេីងមួយលានដង​ ក៏ពួកគេនៅតែបត់រត់ទៅរកសហរដ្ឋអាមេរិកឱ្យជួយការពារផ្ទះដែរ​ ចុះទម្រាំតែយេីងវិញ​ ដែលខ្លាព្រៃវាបានហាមាត់មកខាំយេីងរួចទៅហេីយនោះ

ប្រសិនបេីអ្នកដែលរត់ទៅរកសហរដ្ឋអាមេរិកសុទ្ធតែត្រូវស្លាប់ដូចប្រទេសថៃបានលេីកឡេីង​ អញ្ចឹងប្រទេសជប៉ុន​ កូរ៉េខាងត្បូង​ អាល្លឺម៉ង់​ អារ៉ាប៊ីសាអូឌីត​ កាតា​ សហព័ន្ធអារ៉ាប់រួម អូស្រ្តាលី៕ល៕​ ពួកគេមិនស្លាប់បាត់អស់ទៅហេីយទេឬ? នេះគឺវាបានផ្ទុយ​ ពួកគេមិនស្លាប់ទេ​ ផ្ទុយមកវិញគឺពួកគេមានសុខសុវត្តិភាព​ និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសាហាវ

ប្រជាជនថៃគឺបានចាញ់បោកការឃោសនារបស់ពួកយោធាថៃបាត់ទៅហេីយ​ ដូច្នេះសូមបងប្អូនខ្មែរយេីងខ្លះ​ កុំទៅចាញ់បោកការឃោសនារបស់យោធាថៃដែរ

អ្វីដែលបងប្អូនមិនយល់​ គឺថាយេីងគ្មានជម្រេីសទេ​ នេះវាប្រៀបដូចជាល្បែង​អុក​
បញ្ហាវាមិនមែននៅក្នុងពេលឥឡូវនេះទេ​ បញ្ហាគឺនៅក្នុង 50​ ឆ្នាំទៀត

ហានិភ័យគឺយេីងនឹងអាចបាត់បង់ទឹកដីភាគខាងលិចរបស់យេីង

ខ្ញុំនឹងដាក់ភាសាអង់គ្លេសនៅក្នុងខំមិន​ សូមបងប្អូនទាំងអស់ជួយយកទៅផ្សព្វផ្សាយបន្ត​ និងយកទៅខំមិននៅផេក​ ប្រធានាធិបតី​ លោក​ ដូណាល់​ ត្រាំ​ និង​ ក្រសួងការបរទេសសហរដ្ឋអាមេរិកផង

សូមអរគុណ

30/01/2025

Funny video part 17

27/01/2025

Funny video part 16

06/01/2025

Funny Video (Part 15)

27/12/2024

Funny Video 14

06/12/2024

Funny video (Part 10)

27/11/2024

Funny video (Part 9)

Adresse

12 Rue Linois
Paris
75015

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque funny clip publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à funny clip:

Partager

Entreprises De Médias á proximité