06/09/2026
សូមជម្រាបដល់បងប្អូនទាំងអស់គ្នា 🙏🏻 សូមអាធ្យាស្រ័យដែលបាត់ដំនឹងឈឹងមួយរយៈមិនបានឆ្លើយតប សារ ឬ តប ខមិនរបស់បងប្អូន សោះ…
នាងខ្ញុំ ចង់ជូនដំនឹង ថានាងខ្ញុំ បាន សម្រាក ត្រៀមសម្រាល មុនកំនត់ នៅមន្ទីរពេទ្យជាងមួយអាទិត្យហើយ សម្រាប់ពេលវេលាកំនត់សម្រាលគឺមិនទាន់ដឹងនៅឡើយទេ
នាងខ្ញុំទើបពរពោះបាន ៧ខែទេ នៅសល់រយៈពេល ២ខែទៀតសម្រាប់រងចាំដល់កូន គ្រប់ខែ តែ ដោយសារកត្តាសុខភាពមិនអំនោយផល ទើបតម្រូវ អោយ បើមានករណីចាំបាច់ ណាមួយកើតឡើងបន្ទាន់ គ្រូពេទ្យត្រូវ បញ្ជូនខ្ញុំនិងកូនចូលវេះកាត់ភ្លាមៗ ដើម្បីការពារអាយុជីវិតនឹងសុខភាពកូននឹងម្តាយ
ដោយសារនាងខ្ញុំ មាន ជំងឺ ( បំរ៉ុង ក្រឡាភ្លើង ) Pre Eclampsia ជា ជំងឺ លើសឈាម កំឡុងពេលមានផ្ទៃពោះ ទើប ធ្វើអោយ ហើមដៃហើមជើង នឹង មាន ប្រូតេអីនក្នុង ទឹកនោម ធ្វើអោយ សុក មិនអាចផ្តល់អាហាររូបត្ថម អោយកូនក្នុងផ្ទៃបាន គ្រប់គ្រាន់ អាចបណ្តាលអោយក្សោះទឹកភ្លោះ ឬ កូន លែងឡើងគីឡូ … អាចប៉ះពាល់ដល់នាងខ្ញុំ និង កូន ក្នុង ផ្ទៃ គ្រប់ពេលវេលា ទើប នាងខ្ញុំត្រូវសម្រាកតាមដានសុខភាពនឹងមន្ទីរពេទ្យរហូតដល់ថ្ងៃសម្រាល
ដូច្នេះ សូម អ្នកទាំងអស់គ្នាដែលរងចាំមើលវីដេអូថ្មីៗ របស់ខ្ញុំ កុំ មានការអាក់អនស្រពន់ចិត្តអី នាងខ្ញុំ នឹង ត្រលប់មកវិញក្នុងពេលដែលសមរម្យណាមួយ 🙏🏻
អរគុណសង្ឃឹមជួបគ្នាឆាប់ៗ