28/11/2025
នៅអ៊ុយក្រែន អង្គភាពប្រឆាំងអំពើពុករលួយ ចុះឆែកឆេរគេហដ្ឋានរបស់នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន និងជាមនុស្សជំនិតរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយក្រុមរដ្ឋអាជ្ញាពិសេស និងភ្នាក់ងារប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតសំណុំរឿងអាស្រូវគៃបន្លំប្រាក់ ៨៦ លានអឺរ៉ូ ក្នុងវិស័យថាមពលអ៊ុយក្រែន។