16/08/2026
នៅថ្ងៃអាទិត្យ ទី១៦ ខែសីហានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចំណាយពេលប្រមាណ៣ម៉ោង ជួបពិភាក្សាជាមួយលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក។
រូបភាពនៃការចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល រួមទាំងការកោតសរសើរកញ្ញា កឹម មនោវិទ្យា ថាជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ បានបង្កើតក្តីសង្ឃឹមថ្មីមួយថា វប្បធម៌សន្ទនា ការផ្សះផ្សា និងកិច្ចសហការរវាងអ្នកនយោបាយខ្មែរ អាចបើកផ្លូវឆ្ពោះទៅរកសាមគ្គីភាព និងអនាគតដ៏ប្រសើរសម្រាប់ជាតិយើងទាំងអស់គ្នា។
#វប្បធម៌សន្ទនា #សាមគ្គីភាពជាតិ #ក្តីសង្ឃឹមថ្មី #កម្ពុជាតែមួយ