
30/07/2024
អ្នកប្រាជ្ញចិនស៊ូតុងប៉៖ សង្គមមិនរីកចម្រើនដោយសារមូលហេតុ ០៣
១-បង្កើតមន្ត្រីច្រើនពេក ស៊ីតែប្រាក់ខែរដ្ឋ នោះរាស្ត្រនឹងវេទនា !!!
២-មន្ត្រីរកស៊ីប្រជែងជាមួយរាស្ត្រ នគរមិនរីកចម្រើន !!!
៣-នគរដែលច្បាប់មានបក្សមានពួក នគរនោះ នឹងវឹកវរ !!!
មន្ត្រីរាជការដែលទទួលប្រាក់ខែពីរាស្ត្រ ចាយវាយហ៊ឺហា ស្លៀកពាក់ថ្លៃៗ មានដែលនឹកឃើញរាស្ត្រ ខំធ្វើស្រែចម្ការ លក់បានប្រាក់កម្រៃតិចតួច យកទៅបង់ពន្ធជូនរដ្ឋ ពួកគាត់មិនទាំងហ៊ានចំណាយខ្លួនឯងផង។
ត្រូវចាំថា៖ ទូកអាចអណ្តែតព្រោះទឹក ប៉ុន្តែទឹកក៏អាចពន្លិចទូកវិញបានដែរ។
រាស្ត្រជាអ្នកបង្កើតរដ្ឋ ដូច្នេះរាស្ត្រមានសិទ្ធទម្លាក់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ឱ្យតែរាស្ត្រក្រោកឡើងស្រុះគ្នា មិនកំសាក មិនខ្លាចបាត់ប្រយោជន៍ និងគិតពីសុខទុក្ខកូនចៅជំនាន់ក្រោយ ហើយមានចិត្តចង់រក្សាទឹកដីនោះការផ្លាស់ប្តូរនឹងកើតមានឡើង៕