10/15/2026
" សម្ដេចធិបតីណែនាំអភិបាលខេត្តកំពត ឲ្យបន្ថែមរចនាបថបាតដៃសុភមង្គល ស្របតាមមតិពលរដ្ឋ"
សម្តេចតិបតីមានប្រសាសន៍ថា " ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។
ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ។