BioLab & AgriLife

BioLab & AgriLife Science Technology & Innovation on Bio-Technology and agriculture life and learn in Japan

🚫ដីអាស៊ីត គឺជាដីដែលខ្សោះសារធាតុចិញ្ចឹម ល័ក្ខណះរូប គីមី និងជីវះមានការប្រែប្រួល រីឯតម្លៃ pH តូចជាង 5.5 ដែលមិនអំណោយផលដល់ការ...
21/06/2026

🚫ដីអាស៊ីត គឺជាដីដែលខ្សោះសារធាតុចិញ្ចឹម ល័ក្ខណះរូប គីមី និងជីវះមានការប្រែប្រួល រីឯតម្លៃ pH តូចជាង 5.5 ដែលមិនអំណោយផលដល់ការលូតលាស់របស់ដំណាំស្ទេីរគ្រប់ប្រភេទ។
❌មូលហេតុចម្បងៗដែលធ្វេីអោយដីក្លាយជាដីអាស៊ីតគឺ កេីតឡេីងដោយសារកំនេីតរបស់ដីដែលមានល័ក្ខណះសណ្ឋានជាអាស៊ីតស្រាប់ ការហូរច្រោះជីវជាតិចេញពីដីដោយសារទឹកជំនន់ ការប្រេីប្រាស់សារធាតុគីមី និងថ្នាំកសិកម្ម ការដាំដំណាំតែម្យ៉ាងលេីដីដដែលៗរាប់ឆ្នាំ និងការទទួលរងនូវភ្លៀងអាស៊ីតដែលបានទាញយកជាតិពុលពីបរិយាកាសទម្លាក់មកដី។
👉 👉 👉 វិធីកែបញ្ហាដីអាស៊ីត ត្រូវការភាពអត់ធ្មត់ និងពេលវេលាដោយអនុវត្តន៍តាមវិធីខាងក្រោមនេះ
១. កាត់បន្ថយការប្រេីប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងកំចាត់ស្មៅគ្រប់ប្រភេទ។
២. ប្រេីប្រាស់ជីធម្មជាតិដេីម្បីកែដីដូចជា ជីលាមកសត្វ ជីរុក្ខជាតិស្រស់ និងជីំកំប៉ុស្ត៍ជាដេីម។
៣. ប្រេីប្រាស់កំបោរកសិកម្មដេីម្បីកែដី ដោយសារកំបោរកសិកម្មមានរូបធាតុជាបាស អាចបន្សាបជាតិអាស៊ីតបាន អាចលាយជាមួយជីធម្មជាតិ ឬបាចផ្ទាល់នៅពេលត្រៀមដី។
៤. ដាំដំណាំបែបលេីកជារង ដោយសារទឹកភ្លៀងអាចហូរច្រោះយកជាតិអាស៊ីតមកដីដែលទាប ដូច្នេះការលេីករងជួយការពារ និងបង្កេីនសាច់ដីដេីម្បីជួយអោយឫសរុក្ខជាតិស្រូបយកសារធាតុចិញ្ចឹមបានល្អ។
៥. ដាំដំណាំចម្រុះ ឬផ្លាស់ប្តូរប្រភេទដំណាំដែលដាំនៅលេីដីដដែល វាមានប្រយោជន៍ដោយសាររុក្ខជាតិមិនមែនសុទ្ធតែត្រូការស្រូបយកសារធាតុចិញ្ចឹមពីដីដូចគ្នានោះទេ ជាក់ស្តែងដំណាំស្រូវត្រូវការអាសូតពីដី តែសណ្តែកផលិតអាសូតអោយដី ដូច្នេះការផ្លាសប្តូរដំណាំដាំជួយអោយដីមានតុល្យភាពសារធាតុចិញ្ចឹម។

20/06/2026

កសិករជប៉ុនត្រៀមសំណាបសម្រាប់ស្ទូងក្នុងរដូវក្តៅ

#កសិកម្មជប៉ុន

20/06/2026

ចំការស្តរប៊េរីក្នុងប្រទេសជប៉ុន_Strawberry farm in Japan



20/06/2026

Iodine-drop with starch reaction

住所

Japan
Fukuoka-shi, Fukuoka

ウェブサイト

アラート

BioLab & AgriLifeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する