01/10/2025
🫸🫷ព្រះពុទ្ធបដិម៉ាជ័យពុទ្ធមហានាគ🫸🫷នៅប្រាសាទបាយ័ន!
ព្រះពុទ្ធរូបអង្គនេះ កាលពីដើមឡើយគង់នៅចំកណ្តាលប្រាសាទបាយ័ន ជាទីស្ថានសក្ការៈដ៏អស្ចារ្យមួយ ដែលមានកម្ពស់៤.៨ម៉ែត្រ បដិមាដ៏អស្ចារ្យនេះ ជាសញ្ញានៃអំណាចវិញ្ញាណ និងការការពារព្រះសិរីរុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសត្តវត្សទី១២ ។
តែត្រូវបានបាក់ប៉ែកជាច្រើនបំនែកដោយមិនដឹងមូលហេតុ តាមសម្ដីរអ្នកភូមិបុរាណខ្លះនិយាយថា បាក់បែកដោយជំលោះសាសនា ហើយអ្នកខ្លះទៀតបាននិយាយថា ដោយទីផ្សារងងឹតវត្ថុបុរាណស្រុកខ្មែរកាលពី ៣ ឬ៤សត្តវត្សមុខ រីឯអ្នកខ្លះបានគិតថា ការវាយបំបែកព្រោះចង់ដឹងថាក្នុងរូបចំលាក់នោះមានមាស ពេជ្រ ឬវត្ថុមានតម្លៃផ្សេងៗ ហើយរហូតដល់ពេលនេះក៌ពុំទាន់មានអ្នកស្រាវជ្រាវណា ហ៊ានអះអាងពិតប្រាដកថា ការបាក់បែកដោយរបៀបណាដែរ។
បច្ចុប្បន្ននេះ ព្រះបដិម៉ាជ័យពុទ្ធមហានាគនេះបានលើកផ្គុំឡើងវិញដោយយកបំណែកតូចៗ តំរៀបគ្នាឡើងវិញនិងបានដាក់តម្កល់នៅទីវត្តអារាមមួយកន្លែងនៅក្នុងក្រុងអង្គរធំឈ្មោះថា វត្តព្រះវិហ៊ារ ប្រាំពីរល្វែង។
ទោះបីជាពេលវេលាបានផ្លាស់ប្តូរព្រះស្ថាននេះក៌ដោយ ក៏ទំនៀមព្រះជ័យពុទ្ធមហានាគ នៅតែរឹងមាំ ដើម្បីរំលឹកដល់សេចក្ដីអាថ៌កំបាំង និងជាទីជឿជាក់របស់ប្រជាជននៃប្រទេសកម្ពុជាដ៌ដែរ។
…….
🫸🫷The Jaya Buddha Mahānaga Statue🫸🫷 at Bayon Temple!
This sacred Buddha image once stood proudly at the very center of Bayon Temple, a magnificent sanctuary. Measuring 4.8 meters tall, it symbolized spiritual power and divine protection, constructed by King Jayavarman VII in the late 12th century.
However, it was mysteriously broken into many fragments. According to some village elders, the destruction was due to religious conflict, while others believe it was caused by Cambodia’s dark antiquities trade 3–4 centuries ago. Some even think it was smashed open in search of hidden gold, gems, or treasures within. To this day, no researcher has dared to claim the true reason with certainty.
Today, the Jaya Buddha Mahānaga statue has been reassembled from its surviving fragments and is now enshrined at a monastery in Angkor Thom known as Wat Preah Vihear Prampil Loveng.
Though its original sanctuary has changed, the legend of the Jaya Buddha Mahānaga still endures, preserving its aura of mystery and standing as a symbol of faith and devotion for the Cambodian people.
WhatsApp: +855 096 681 1328
#ថតតាមប្រាសាទ #ថតរូប