Heng vanno

Heng vanno សូមស្វាគមន៍ និងសួស្តីបងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងអស់គ្នា

🇰🇭នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំភ្លេីងចំនួន 6គ្រាប់ ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុ...
25/07/2025

🇰🇭នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំភ្លេីងចំនួន 6គ្រាប់ ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.

🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。

🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.

🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.

🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。

🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.

#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

29/04/2025

កម្រងវីដេអូ ៖ បងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុន រាំលេងកម្សាន្តសប្បាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅជប៉ុន

28/04/2025

អបអរសាទរកញ្ញា យូ គិ បេក្ខនារីប្រលងនិយាយភាសាខ្មែរឆ្នាំ២០២៥ ទទួលបានជ័យលាភីលេខ ៣ ក្នុងចំណោមបេក្ខជនប្រឡងចំនួន ១៦ នាក់ សូមបញ្ជាក់ថា បេក្ខជនជ័យលាភីលេខ ១ជ័យលាភីលេខ ២ និងលេខ៣ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា អំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ កម្មវិធីនេះរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

28/04/2025

ល្ខោនស្រមោលស្បែកធំ សម្ដែងដោយអ្នកគ្រូជនជាតិជប៉ុន ក្នុងកម្មវិធីទិវាវប្បធម៌ជាតិលើកទី២៧ នៅទីក្រុងតូក្យូ រៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមីនា ២០២៥កន្លងទៅ ។

27/04/2025

អបអរសាទរកញ្ញា សុភណ្ឌ័ បេក្ខនារីប្រលងនិយាយភាសាខ្មែរឆ្នាំ២០២៥ ទទួលបានជ័យលាភីលេខ ២ ក្នុងចំណោមបេក្ខជនប្រឡងចំនួន ១៦ នាក់ សូមបញ្ជាក់ថា បេក្ខជនជ័យលាភីលេខ ១ជ័យលាភីលេខ ២ និងលេខ៣ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា អំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ កម្មវិធីនេះរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ...
27/04/2025

ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន (CSAJ)
-----

នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាបើក នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រៀបចំឡើងដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន(CSAJ) នៅសាល ASEAN Japan Center ទីក្រុងតូក្យូ ដែលមានការចូលរួមពីសំណាក់និស្សិតខ្មែរ បងប្អូនខ្មែរ និងជប៉ុន សរុបប្រមាណ ៧០នាក់។ នៅក្នុងកម្មវិធីខាងលើ ក៏មានការសម្តែងផងដែរនូវល្ខោនយីកេខ្មែរ សម្តែងដោយសិស្សនិស្សិតខ្មែរនៅប្រទេសជប៉ុន ព្រមទាំងការពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាល ក្នុងនាមជាគ្រួសារខ្មែរតែមួយ។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់ក្មួយៗនិស្សិតខ្មែរ ពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានមានប្រសាសន៍ផងដែរអំពីសមិទ្ធផលលេចធ្លោសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី និងអំពីសារសំខាន់នៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការចូលរួមកន្លងមករបស់សមាគមនិស្សិតនៅក្នុងសកម្មភាពវប្បធម៌នានារបស់ស្ថានទូត។ ទន្ទឹមនឹងនេះ ស្ថានទូតក៏នៅតែបន្តជួយគាំទ្រដល់សមាគមនិស្សិតក្នុងសកម្មភាពនានាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានផ្តាំផ្ញើដល់ក្មួយៗនិស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រនិងចាប់យកជំនាញឱ្យច្បាស់លាស់ ដើម្បីអាចក្លាយជាធនធានមនុស្សដ៏មានតម្លៃ សំដៅរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា។

ជាចុងក្រោយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមឯកអគ្គរាជទូត បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី សូមជួយតាមបីបាច់ថែរក្សាក្មួយៗនិស្សិតខ្មែរទាំងអស់ សូមបានប្រកបដោយពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

27/04/2025

គាត់ជាជនជាតិជប៉ុន តែគាត់ច្រៀងចំរៀងខ្មែរបានយ៉ាងពិរោះ ព្រោះគាត់ស្រឡាញ់វប្បធម៌ខ្មែរ #វប្បធម៌ខ្មែរ #ចំរៀងខ្មែរ #សិល្បៈ

住所

Minato, Tokyo
100-8602

ウェブサイト

アラート

Heng vannoがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー