Explore Tips កូនខ្មែររស់នៅប្រទេសជប៉ុន

Explore Tips កូនខ្មែររស់នៅប្រទេសជប៉ុន I’m video creator now living in Japan🇯🇵

05/11/2025

Admin ពិតជាចង់ដឹងណាស់​ ថាគាត់ជានរណា?
——/—
ខ្ញុំចង់សារភាពរឿងមួយ ដែលខ្ញុំលាក់ទុកក្នុងចិត្តរហូតដល់ខ្ញុំស្ទើរតែមានបញ្ហាផ្លូវចិត្ត។ ខ្ញុំជាអ្នកគ្រប់គ្រងគម្រោង (Project Manager) នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ។ ថៅកែធំរបស់ខ្ញុំ (CEO) & ប្រពន្ធរបស់គាត់តែងតែបង្ហាញពីជីវិតគ្រួសារដ៏ល្អឥតខ្ចោះ និងកិច្ចការសប្បុរសធម៌របស់ពួកគេនៅលើបណ្តាញសង្គម។

នៅក្នុងរូបថត គាត់ទាំងពីរតែងតែផ្អែមល្ហែម ប្រពន្ធគាត់តែងតែសរសេរប៉ុស្តិ៍ (Post) វែងៗ អួតសរសើរពីស្វាមី ថាជាបុរសគំរូ ស្រឡាញ់គ្រួសារ ផ្តល់តម្លៃឱ្យបុគ្គលិក និងជាអ្នកដឹកនាំដ៏អស្ចារ្យ។

តែការពិតនៅពីក្រោយឆាក ការិយាល័យនេះមិនខុសពីឋា_នន_រកសម្រាប់បុគ្គលិកស្រីៗស្អាតៗប៉ុន្មាននាក់នោះទេ។ ថៅកែខ្ញុំ គាត់តែងតែប្រើអំណាច និងលុយរបស់គាត់ ដើម្បីទាក់ទងបុគ្គលិកក្នុងក្រុមហ៊ុន។ ខ្ញុំជាម្នាក់ក្នុងចំណោមនោះ។

ដំបូង គាត់ចាប់ផ្តើមសរសើរខ្ញុំពីការងារ ថាខ្ញុំជាមនុស្សស្រីដែលឆ្លាត និងមានសមត្ថភាព។ គាត់តែងតែហៅខ្ញុំទៅ "ប្រជុំផ្ទាល់ខ្លួន" តែពីរនាក់ ក្រោយម៉ោងការងារ។ គាត់បានសន្យាថា នឹងដំឡើងតំណែងឱ្យខ្ញុំ ធ្វើជាប្រធានគ្រប់គ្រងគម្រោងខុនដូប្រណីតថ្មី ដែលជាគម្រោងធំជាងគេប្រចាំឆ្នាំ ថែមទាំងផ្តល់ភាគរយ (Commission) ខ្ពស់ដល់ខ្ញុំទៀតផង។

ដោយសារតែពាក្យសរសើរ និងការសន្យាពីអនាគតដ៏ភ្លឺស្វាង ខ្ញុំក៏បានបាក់ចិត្ត ហើយក៏ជ្រុលខ្លួនដេកជាមួយគាត់។ ពួកយើងលួចលាក់ជួបគ្នាជាញឹកញាប់ ពេលខ្លះគាត់ប្រើលេសប្រជុំនៅខាងក្រៅ តែការពិតគាត់គឺមកជួបខ្ញុំនៅសណ្ឋាគារ ឬនៅផ្ទះគំរូ (Show House) របស់គម្រោង ដែលមិនទាន់បើកឱ្យភ្ញៀវចូលមើល។

រឿងរ៉ាវបានដើរដល់ចំណុចដែលខ្ញុំមានផ្ទៃពោះ។ ខ្ញុំបានប្រាប់គាត់ ទាំងសង្ឃឹមថាគាត់នឹងរកដំណោះស្រាយ ព្រោះខ្ញុំពិតជាចង់ទុកកូ*ននេះណាស់។

តែផ្ទុយទៅវិញ គាត់ប្រែជាខឹងសម្បារយ៉ាងខ្លាំង។ គាត់ប្រាប់ខ្ញុំថា "ឆ្កួ_តមែនទេ!" គាត់ថាប្រពន្ធគាត់មិនអាចដឹងរឿងនេះដាច់ខាត ព្រោះវានឹងបំផ្លាញកេរ្តិ៍ឈ្មោះ និងអាជីវកម្មរាប់លានរបស់គាត់។ គាត់គំរាមខ្ញុំ ថាបើខ្ញុំហ៊ានទុកកូននេះ គាត់នឹងបញ្ឈប់ខ្ញុំពីការងារ ហើយនឹងធ្វើឱ្យខ្ញុំរកការងារនៅក្រុមហ៊ុនអចលនទ្រព្យណាផ្សេងមិនបាន ដោយគាត់នឹងនិយាយថា ខ្ញុំជាអ្នកបោកប្រាស់លុយក្រុមហ៊ុន។ គាត់មិនបានថតវីដេអូខ្ញុំទេ តែអំណាចរបស់គាត់ក្នុងការកម្ទេចអនាគតខ្ញុំ គឺគួរឱ្យខ្លាចជាងវីដេអូទៅទៀត។

គាត់បានឱ្យលុយខ្ញុំមួយដុំធំ ហើយបង្ខំឱ្យខ្ញុំទៅគ្លីនិកឯកជនមួយ ដើម្បីយកកូនចេញ។ ខ្ញុំយំរហូតស្ទើរខ្យល់ តែខ្ញុំគ្មានជម្រើស។ ខ្ញុំខ្លាចបាត់បង់ការងារ ខ្ញុំខ្លាចអត់លុយចិញ្ចឹមគ្រួសារ ខ្ញុំខ្លាចអំណាចរបស់គាត់។ ខ្ញុំបានសម្លា_ប់កូ*នខ្លួនឯង ទាំងក្តីឈឺចាប់។

អ្វីដែលធ្វើឱ្យខ្ញុំឈឺចិត្តបំផុតនោះគឺ... មួយខែបន្ទាប់ពីខ្ញុំទម្លាក់កូ*ន ក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀងធំមួយ។ នៅក្នុងកម្មវិធីនោះ ថៅកែខ្ញុំ និងប្រពន្ធរបស់គាត់ បានប្រកាសព័ត៌មានដ៏ "រីករាយ" មួយ គឺប្រពន្ធរបស់គាត់មានផ្ទៃពោះកូនដំបូង បន្ទាប់ពីពួកគាត់រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។ គាត់ឈរឱបប្រពន្ធគាត់ទាំងទឹកភ្នែករលីងរលោង និយាយអំពី "ពរជ័យពីព្រះ" និង "សុភមង្គលគ្រួសារ"។

ខ្ញុំឈរនៅជ្រុងម្ខាង ស្តាប់ឮសម្តីគាត់ តែខ្ញុំមានអារម្មណ៍ថាដូចគេយកកាំបិតមកចាក់បេះដូងខ្ញុំ។ គាត់ត្រេកអរនឹងកូនរបស់គាត់ តែគាត់បានសម្លា_ប់កូ*នរបស់ខ្ញុំ។

ខ្ញុំដឹងថាខ្ញុំក៏ខុស ដែលលង់ខ្លួនជឿពាក្យគាត់ តែខ្ញុំក៏ជាជនរងគ្រោះនៃការរំលោភអំណាចដែរ។ ពេលនេះខ្ញុំបានលាឈប់ពីការងារនោះហើយ តែខ្ញុំនៅតែដេកយល់សប្តិអាក្រក់រាល់យប់។ ខ្ញុំមិនដឹងថាមានបុគ្គលិកស្រីប៉ុន្មាននាក់ទៀត ដែលធ្លាក់ក្នុងអន្ទាក់របស់គាត់ ដូចខ្ញុំដែរ។ ខ្ញុំសរសេររឿងនេះចេញមក ខ្ញុំគ្រាន់តែចង់ឱ្យវាធូរស្បើយពីក្នុងចិត្តខ្លះ...។

Source: Cafe confession

04/11/2025

🙏🙏

04/11/2025

ទីបផុត​ បងៗបានជួបជុំគ្រួសារវិញហេីយ😭😭

04/11/2025

មិនដឹងថា​ ហេតុអ្វីខ្ញុំមេីលវិដេអូនេះហេីយ​ ទឹកភ្នែកខ្ញុំស្រក់?😭😭

សុខចិត្ត​ថោក​ ដោយសារ​ប្រម៉ូសិន​ចុះ​ 500រៀល​ ឆាប់ភ្លេចម្ល៉េះ😱
04/11/2025

សុខចិត្ត​ថោក​ ដោយសារ​ប្រម៉ូសិន​ចុះ​ 500រៀល​ ឆាប់ភ្លេចម្ល៉េះ😱

ចឺងមែន😅
03/11/2025

ចឺងមែន😅

ព្រិលធ្លាក់នៅភ្នំពេញ😱 Created by AI
03/11/2025

ព្រិលធ្លាក់នៅភ្នំពេញ😱 Created by AI

02/11/2025

ល្អមើលណាស់សង្គមនេះ នៅក្រោយនិយាយដើមគ្នាអោយហ៊ុយ ដល់ជួបគ្នាជល់កែវ រាំ ធ្វើដូចធម្មតា😂

លោកព្រះ😱 ពេលដកមកវិញហើយ ទើបដឹងថាយើងមានអ្វីខ្លះ? 💪ខ្មែរ​ពូកែលាក់ការណ៏👍
01/11/2025

លោកព្រះ😱 ពេលដកមកវិញហើយ ទើបដឹងថាយើងមានអ្វីខ្លះ?
💪ខ្មែរ​ពូកែលាក់ការណ៏👍

31/10/2025

Hokkaido today

Today in Hokkaido    #2026
30/10/2025

Today in Hokkaido #2026

30/10/2025

នៅតែជឿថា​ ពួកយេីងនឹងអាច​ មកទីនេះម្តងទៀត😘

住所

1 Chome-36-3 Asakusa
Minato, Tokyo
111-0032

電話番号

+818094695823

アラート

Explore Tips កូនខ្មែររស់នៅប្រទេសជប៉ុនがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Explore Tips កូនខ្មែររស់នៅប្រទេសជប៉ុនにメッセージを送信:

共有する

カテゴリー

សួស្តីអ្នកទំាងអស់គ្នា...! យើងខ្ញុំជាក្រុមនិស្សិតមានទទួលបង្រៀនភាសាជប៉ុនតាមផ្ទះដែលអាចអោយសិស្សឆាប់ចេះមូលដ្ឋានគ្រឹះភាសាជប៉ុន។ យើងខ្ញុំមានទទួលបង្រៀនសំរាប់អ្នកដែលមិនទាន់ចេះសោះ។ ម៉ោងបង្រៀន៖ *ថ្ងៃច័ន្ទ-សៅរ៏5:30pm-8:30pm *ថ្ងៃអាទិត្យ 8am-8pm ទីតាំង៖ ភ្្នំពេញ តំលៃ៖ សមរម្យអាចចរចារបាន សូមទាក់ទង់មកលេខ៖ 010 393 284 ឬអាចChat or Commentសួរបាន។ សូមអរគុណ !

នាពេលបច្ចុប្បន្ន ដោយសំឡឹងឃើញថា ក្រុមហ៊ុនជប៉ុនជាច្រើនបានចូលមកវិនិយោទុននៅប្រទេសកម្ពុជាយើង ដែលបានឪកាសដល់និសិ្សតដែលសិក្សាភាសាជប៉ុនក្នុងការស្វែងរកការងារ។ ក៏ប៉ុន្តែក្នុងការសិក្សាភាសាបរទេស មិនមែនជារឿងតែ1ថ្ងៃ ឬ 2ថ្ងៃនោះទេ គឹត្រូវតែមានការខិតខំពី1ថ្ងៃទៅមួយថ្ងៃ។

ដូច្នេះហើយ ខ្ញុំចាប់ផ្តើមមានគំនិតចង់ចែករំលែកនូវចំណេះភាសាជប៉ុនរបស់ខ្លួនផ្ទាល់ដល់អ្នកទាំងអស់គ្នា ហើសង្ឃឹមថាទំព័ររបស់ខ្ញុំបាទអាចក្លាយជាអ្នកជំនួយដល់និសិ្សតសិក្សាភាសាជប៉ុន។

ខ្ញំបាទក៏រីករាយនឹងទទួលការរិះគន់ដើម្បីស្ថាបនារបស់អ្នកទាំងអស់គ្នាផងដែរ។