Kim Siddavis - គីម សុីដដាវីស

Kim Siddavis - គីម សុីដដាវីស សាស្ត្រាចារ្យជំនួយ | អនុបណ្ឌិតផ្នែកគ្រប់គ្រង | អ្នកនិយាយលើកទឹកចិត្ត
(5)

11/07/2025

ភាពចាស់ទុំ មិនពាក់ព័ន្ធនឹងអាយុទេ តែវាពាក់ព័ន្ធនឹងការគិត ហើយនឹងការគ្រប់គ្រងខ្លួនឯង។

តើអ្នកធ្លាប់មានអារម្មណ៍ដូចជា…➡️ ភ្ញាក់ពីគេងមានអារម្មណ៍ស្រពោន និងមិនមានកម្លាំងដើម្បីចាប់ផ្តើមថ្ងៃថ្មីទេ?➡️ ខួរក្បាលរបស់អ្...
10/07/2025

តើអ្នកធ្លាប់មានអារម្មណ៍ដូចជា…

➡️ ភ្ញាក់ពីគេងមានអារម្មណ៍ស្រពោន និងមិនមានកម្លាំងដើម្បីចាប់ផ្តើមថ្ងៃថ្មីទេ?
➡️ ខួរក្បាលរបស់អ្នកកំពុងវិលមិនឈប់ ហើយធ្វើឱ្យអ្នកតានតឹង និងច្របូកច្របល់?
➡️ ចង់ផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណាទេ?

ប្រសិនបើចម្លើយគឺ “ធ្លាប់” សូមព្យាយាមកែសម្រួលដើម្បីចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់សាមញ្ញចំនួន ៥នេះដែលនឹងជួយអ្នកឱ្យមានថាមពល និងរកឃើញនូវសោសក្តានុពលរបស់អ្នក ៖

១- សរសេរនូវការដឹងគុណ (gratitude journal)
🧍ការដឹងគុណចំពោះអ្នកណាម្នាក់
🌷ការដឹងគុណចំពោះបទពិសោធន៍អ្វីមួយ
🩰 ការដឹងគុណចំពោះរបស់អ្វីមួយ
🧘 ការដឹងគុណខ្លួនឯង

២- ដកដង្ហើមវែងៗ (Breathing break)
📴 សម្រាកពីអេក្រង់ 1-2 ដងក្នុងមួយថ្ងៃ
🧘‍♂️ ធ្វើត្រឹមតែ 5 នាទីប៉ុណ្ណោះ (ដកដង្ហើមចូល និងចេញយឺតៗ រាប់ 1-4 ) វាជួយសម្រាលភាពតានតឹង និងនាំការផ្តោតអារម្មណ៍របស់អ្នកត្រលប់ទៅ "បច្ចុប្បន្ន" កាន់តែច្បាស់។

៣- ធ្វើចលនារាងកាយ (Micro exercise)
🏃🏼 ដើរ ឈ ឬពត់ពេនខ្លួនឱ្យសសៃសសូងដើរ
🧘‍♀️ ធ្វើយូហ្គាស្រាលៗរយៈពេល ១០ នាទីជួយជំរុញឱ្យប្រព័ន្ធឈាមរត់ កាត់បន្ថយភាពអស់កម្លាំង និងធ្វើឱ្យរាងកាយបានបញ្ចេញសារធាតុ Endorphin។

៤- កំណត់គោលដៅប្រចាំថ្ងៃតូចៗ (Micro-Goals)
ជំនួសឱ្យការកំណត់គោលដៅធំ សូមជ្រើសរើស "គោលដៅតូច" ដែលអាចបំពេញបានក្នុងមួយថ្ងៃដូចជា ៖
📖 អានសៀវភៅចំនួន 5 ទំព័រ
📧 ឆែកអ៉ីមែលចំនួន ៥
🗣️ ជជែក ឬប្រជុំក្រុមការងាររយៈពេល 15 នាទី សមិទ្ធិផលតូចៗអាចបង្កើតមោទនភាព និងការលើកទឹកចិត្ត។

៥- ផ្តាច់ខ្លួនពីអេក្រង់ (Digital Detox)
កំណត់ពេលវេលាដោយគ្មានប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាមុនពេលចូលគេង ឬក្រោយពេលភ្ញាក់ពីគេង ដើម្បីអនុញ្ញាតឱ្យចិត្តរបស់អ្នកសម្រាក និងបង្កើតកន្លែងទំនេរសម្រាប់គិតនូវគំនិតថ្មីៗ។

អញ្ចឹងតោះចាប់ផ្តើមធ្វើថ្ងៃនេះទាំងអស់គ្នាណា ព្រោះតែទម្លាប់តូចៗទាំងនេះ នៅពេលដែលប្រមូលផ្តុំជាបន្តបន្ទាប់ នឹងជួយស្តារចិត្តរបស់អ្នក កាត់បន្ថយភាពតានតឹង បំពេញថាមពលវិជ្ជមាន និងកសាងទំនុកចិត្តរបស់អ្នក ដើម្បីត្រៀមខ្លួនទទួលយកបញ្ហាប្រឈមប្រចាំថ្ងៃយ៉ាងពេញលេញ។

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

09/07/2025

ផ្នត់គំនិត ឬ របៀបគិត

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែមិនមានអ្នកណាគាំទ្រអ្នក​ តែអ្នកត្រូវតែពង្រឹងជំហរនិងគាំទ្រខ្លួនឯង។ កុំបោះបង់ក្តីស្រមៃរ...
07/07/2025

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែមិនមានអ្នកណាគាំទ្រអ្នក​ តែអ្នកត្រូវតែពង្រឹងជំហរនិងគាំទ្រខ្លួនឯង។

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែពាក្យសម្តីរបស់អ្នកដទៃ​ តែអ្នកត្រូវតែស្តាប់បេះដូងខ្លួនឯង។

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែវាពិបាក​ តែអ្នកត្រូវតែគិតថាបេីវាងាយស្រួលគេធ្វេីបានគ្រប់គ្នាហេីយ​ ហេីយអ្នកក៏ប្រាកដជាលែងចង់បានដូចគ្នា។

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែឥឡូវអ្នកកំពុងប្រឈមបញ្ហាច្រេីន​ តែអ្នកត្រូវតែដឹងថាមិនយូរបញ្ហានោះនឹងកន្លងផុតទៅ។

កុំបោះបង់ក្តីស្រមៃរបស់អ្នក​ ដោយសារតែអ្នកខ្លាច​ ឬមិនហ៊ាន​ តែអ្នកត្រូវតែជឿថាបេីសិនមិនសាកល្បង​ អ្នកក៏មិនដឹងដែរ​ ថាមែនទែនទៅវាយ៉ាងម៉េច។

ដូច្នេះ​ ចូរព្យាយាមធ្វេីឱ្យក្តីស្រមៃរបស់អ្នកឲ្យក្លាយទៅជាការពិតណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

06/07/2025

សកម្មភាពខ្លះៗ ក្នុងកម្មវិធី Meet & Share

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

⏳ គ្រប់យ៉ាងមានពេលរបស់វា ដូច​ជាផ្កាអញ្ចឹងអ្នកមិនអាចបង្ខំឱ្យវារីកតាមចិត្តអ្នកបាននោះទេ ទោះប្រឹងដាក់ជី ឬស្រោចទឹកប៉ុណ្ណាក៏ដោយ...
05/07/2025

⏳ គ្រប់យ៉ាងមានពេលរបស់វា ដូច​ជាផ្កាអញ្ចឹងអ្នកមិនអាចបង្ខំឱ្យវារីកតាមចិត្តអ្នកបាននោះទេ ទោះប្រឹងដាក់ជី ឬស្រោចទឹកប៉ុណ្ណាក៏ដោយ ព្រោះវាត្រូវការពេលវេលា។

🌿 ចូរអត់ធ្មត់ ហើយទុកឱ្យអ្វីៗដំណើរការតាមដំណើររបស់វា ដោយមិន​បង្ខំ​រឿង​រ៉ាវនោះឱ្យកើត​ឡើង​លឿន​ពេកនោះទេ ព្រោះការលូតលាស់សុទ្ធសឹងតែត្រូវការពេលវេលា។

មិនថាភាពជោគជ័យ ការអភិវឌ្ឍន៍ខ្លួន ឬអ្វីៗគ្រប់យ៉ាងនោះទេ គ្រប់យ៉ាងត្រូវការពេលវេលាដើម្បីរីកចម្រើន ដូច្នេះចូរជឿជាក់លើផ្លូវដែលអ្នកជ្រើសរើសដើរ ហើយប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយដល់ពេលមួយដែលត្រឹមត្រូវ លទ្ធផលល្អនឹងមកដល់ណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

03/07/2025

ការដឹងគុណ ឪពុក ម្ដាយ

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

03/07/2025

ឈរលើជើងខ្លួនឯង វាពិតជាហត់នឿយមែន ប៉ុន្តែអ្នកជឿទៅថា វាគឺជារឿងដែលធ្វើឱ្យអ្នកមានមោទនភាពបំផុត!

មិនថាយើងល្អប៉ុណ្ណា ឬយើងរៀបចំផែនការជីវិតបានល្អប៉ុណ្ណា ប៉ុន្តែ​បើ​មនុស្ស​នៅ​ក្បែរ​យើង​មាន​ថាមពល​អវិជ្ជមាន វានឹងទាញថាមពល​រប...
03/07/2025

មិនថាយើងល្អប៉ុណ្ណា ឬយើងរៀបចំផែនការជីវិតបានល្អប៉ុណ្ណា ប៉ុន្តែ​បើ​មនុស្ស​នៅ​ក្បែរ​យើង​មាន​ថាមពល​អវិជ្ជមាន វានឹងទាញថាមពល​របស់យើង​រាល់​ថ្ងៃ ហើយនៅទីបញ្ចប់ យើងនឹងអស់កម្លាំងបន្តិចម្តងៗដោយមិនដឹងខ្លួន។

ជាការពិតថ្ងៃដែលយើងហត់នឿយ ថ្ងៃដែលយើងបាក់ទឹកចិត្ត ថ្ងៃដែលយើងមើលមិនឃើញផ្លូវដើម្បីបន្តទៅមុខ ពេលខ្លះគ្រាន់​តែ​មាន​អ្នក​ណានៅ​ក្បែរ​យើង ដែល​អាច​ផ្តល់​កម្លាំង​ចិត្ត​ដល់​យើង ឬគ្រាន់តែអង្គុយស្ងៀមជាមួយយើងតែប៉ុណ្ណឹងក៏អាច​ការពារ​យើង​មិន​ឱ្យដួល​បាន​យ៉ាង​ងាយដែរ។

ដូច្នេះហើយ ចូរជ្រើសរើសមនុស្សដែលនៅក្បែរខ្លួនឱ្យបានល្អ ដោយមិន​មែន​ផ្តោតទៅលើតែដៃគូរស្នេហានោះទេ ប៉ុន្តែគ្រប់មនុស្សដែលនៅជុំវិញយើង មិនថាមិត្តភក្តិ គ្រួសារ មិត្តរួមការងារ ឬមនុស្សដែលយើងហ៊ានចែករំលែករឿងជាមួយនោះទេ។

មនុស្សខ្លះពេលដែលយើងនៅក្បែធ្វើអោយយើងតូចចិត្ត ធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ធ្វើឱ្យយើងមានអារម្មណ៍ថាខ្លួនឯងអន់ ប៉ុន្តែ​មនុស្ស​ខ្លះ​វិញពេលដែលយើងនៅក្បែរ ធ្វើឱ្យយើងសុខ​ស្រួល​ ហ៊ានធ្វើអ្វីជាខ្លួនឯង ហើយចង់រីកចម្រើនទៅមុខជាមួយគ្នា មនុស្ស​បែប​នេះហើយដែលយើងគួរ​តែ​រក្សា​ឱ្យ​បាន​ល្អ ព្រោះមនុស្សល្អដែលនៅក្បែរយើងមិនគ្រាន់តែធ្វើឱ្យយើងញញឹមនៅពេលយើង "សប្បាយចិត្ត"នោះទេ ប៉ុន្តែពួកគេនឹងធ្វើឱ្យយើង "មានអារម្មណ៍ល្អ" នៅថ្ងៃដ៏អាក្រក់បំផុតនៃជីវិតរបស់យើងផងដែរណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

សកម្មភាពខ្លះៗក្នុងកម្មវិធី Meet and Share​​!ដោយក្តីគោរព និងស្រលាញ់គីម ស៊ីដដាវីស__________________
02/07/2025

សកម្មភាពខ្លះៗក្នុងកម្មវិធី Meet and Share​​!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

សូមអរគុណជាខ្លាំងសម្រាប់ការគាំទ្រ និងការអញ្ញើញចូលរួមក្នុងកម្មវិធី Meet and Share នាពេលកន្លងទៅនេះ សង្ឃឹមថានឹងបានជួបគ្នាទៀត...
02/07/2025

សូមអរគុណជាខ្លាំងសម្រាប់ការគាំទ្រ និងការអញ្ញើញចូលរួមក្នុងកម្មវិធី Meet and Share នាពេលកន្លងទៅនេះ សង្ឃឹមថានឹងបានជួបគ្នាទៀតនៅកម្មវិធីលើកក្រោយៗណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________
About me:
https://neakkrukimsiddavis.wordpress.com
__________________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

បើអ្នក Burnout ចូរសួរសំណួរទាំងអស់នេះទៅខ្លួនឯង ហើយរកចម្លើយឱ្យឃើញ ៖❓តើហេតុអ្វីទើបបានជាអ្នកធ្វើរឿងទាំងអស់ហ្នឹងតាំងពីដំបូងមក...
02/07/2025

បើអ្នក Burnout ចូរសួរសំណួរទាំងអស់នេះទៅខ្លួនឯង ហើយរកចម្លើយឱ្យឃើញ ៖

❓តើហេតុអ្វីទើបបានជាអ្នកធ្វើរឿងទាំងអស់ហ្នឹងតាំងពីដំបូងមក?
❓តើអ្នកណាខ្លះដែលទទួលផលប្រយោជន៍ចេញពីរឿងដែលអ្នកកំពុងតែធ្វើនេះ?
❓ ចុះបើសិនជាអ្នកធ្វើរឿងហ្នឹងបន្តរ ៥ឆ្នាំទៀត តើជីវិតអ្នកនឹងទៅជាបែបណា?
❓ តើជីវិតក្នុងក្តីសុបិន្តរបស់អ្នក ពាក់ព័ន្ធជាមួយនឹងអ្វីដែលអ្នកកំពុងតែធ្វើនឹងដែរឬអត់?

សាកល្បងឆ្លើយណា!

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________
About me:
https://neakkrukimsiddavis.wordpress.com
__________________

___________________
Stay connected:
- Facebook: facebook.com/siddaviskim
- Instagram: instagram.com/siddavis_kim
- TikTok: tiktok.com/
- Telegram: https://t.me/siddaviskim

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Kim Siddavis - គីម សុីដដាវីស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category