Union of Journalist Federations of Cambodia - UJFC

Union of Journalist Federations of Cambodia - UJFC Media Association

16/07/2025

ឯកឧត្ដម ហ៊ុយ វណ្ណៈ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
(ប្រភពពី៖ Daracambodia News)

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អ...
12/07/2025

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះរួមមាន៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, អតីតមន្ទីរឃុំឃាំង១៣, និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។

ខ្ញុំក៏សូមចូលរួមកោតសរសើរនិងថ្លែងអំណរគុណ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដែលបានខិតខំរហូតសម្រេចជោគជ័យជាប្រវត្តិសាស្ត្រក្នុងចុះបញ្ជីបូជនីដ្ឋានខាងលើ ដើម្បីការចងចាំយូរអង្វែងរបស់មនុស្សជាតិ។

ខ្ញុំក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ហើយក៏ជាអ្នកស្រាវជ្រាវលម្អិត និងបានសរសេរសៀវភៅអំពីបញ្ហាខ្មែរក្រហម សូមទាញការចាប់អារម្មណ៍បន្តិច។ មន្ទីរឃុំឃាំង១៣ ឬហៅថាគុកអមលាំង គឺស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ខ្មែរក្រហម សម្លាប់មនុស្សតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។

នៅពេលនិយាយពី អំពើប្រល័យពូជសាសន៍ខ្មែរក្រហម - ប៉ុល ពត ពិតណាស់ អ្វីដែលយើងឃើញនឹងមុខ ហើយចាប់អារម្មណ៍មុនគេគឺ សោនាដកម្មនៃអំពើឃោឃៅព្រៃផ្សៃយង់ឃ្នង។ នៅទីនេះ ខ្ញុំសូមឱ្យយើងដាក់សំណួរជាប្រចាំថា អ្វីជាមូលហេតុដែលនាំឱ្យកើតមានអំពើប្រល័យពូជសាសន៍? ហេតុអ្វីបានជាប្រជាជាតិមួយ ដែលមានការរីកចម្រើនខ្លាំងផ្នែកអារ្យធម៌ និងជាធ្លាប់ប្រទេសរីកចម្រើនខ្ពស់គួរសមនៅលើកំពូលតារាងក្នុងតំបន់ បែរជាក្លាយទៅជាទីដែលកើតមានអំពើឃោឃៅគ្មានភាពខ្មាសអៀនលើប្រជាជនឯង? តើនៅពេលនោះ មានបរិយាកាសយ៉ាងណា ទើបធ្វើឱ្យអ្នកចេះដឹងលែងធ្វើអ្វីកើតសម្រាប់ខ្លួនឯងនិងសង្គមជាតិខ្លួន ហើយបែរជាបណ្តោយឱ្យសង្គមមួយត្រូវស្ថិតក្រោមសម្ពាធនិងបរិយាកាសនៃអំពើយង់ឃ្នងរបស់ពួកឈាមរាវ និងពួកព្រៃ? ឫសគល់ចម្បងដែលនាំឱ្យមានអំពើព្រៃផ្សៃក្នុងសម័យ ប៉ុល ពត គឺ គំនុំ, ទំនាស់វណ្ណៈភាពសង្គមជ្រាលជ្រៅរវាង អ្នកថ្មី អ្នកចាស់, និងប្រព័ន្ធដឹកនាំរដ្ឋទន់ខ្សោយ។ ចំណុចឆ្លុះបញ្ចាំងនៅមានច្រើនទៀត ហើយនេះជាអ្វីដែលជាការរៀនសូត្រពីប្រវត្តិសាស្ត្រមនុស្សជាតិក្នុងដំណាក់កាលមួយ ដើម្បីកុំឱ្យវាជាន់ដាន និងកុំឱ្យវាកើតឡើងសារជាថ្មី។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមអបអរសាទរ ខួបលើកទី៨ «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក» ត្រូវ​បាន​ចុះ​ក្ន...
08/07/2025

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)
សូមចូលរួមអបអរសាទរ ខួបលើកទី៨ «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក»
ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ 🇰🇭

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមអបអរសាទរ ខួបលើកទី១៧ឆ្នាំ «ប្រាសាទ​ព្រះ​វិហារ»ត្រូវ​បាន​ចុះ​ក្នុង​បញ...
04/07/2025

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)
សូមចូលរួមអបអរសាទរ ខួបលើកទី១៧ឆ្នាំ «ប្រាសាទ​ព្រះ​វិហារ»
ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ🇰🇭

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ «កម្លាំងចិត្ត» គឺជាអាវុធដ៏ស័ក្តិសិទ្ធិក្នុងការកម្ទេចបច្ចាមិត្ត #សសសក    #ហ៊ុយវណ្ណៈ  #គណៈនាយក
04/07/2025

ឯកឧត្ដម ហ៊ុយ វណ្ណៈ ៖ «កម្លាំងចិត្ត» គឺជាអាវុធដ៏ស័ក្តិសិទ្ធិក្នុងការកម្ទេចបច្ចាមិត្ត

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

01/07/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណសារជាថ្មីចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហាញនូវឆន្ទៈម៉ឹងម៉ាត់ក្នុងខឿនការពារជាតិប្រជាជន។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

01/07/2025

ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តម ហ៊ុយ វណ្ណៈ បានចែករំលែកអំពី «ដំណើរប្រែប្រួលឥតឈប់ឈរ របស់វិស័យព័ត៌មាន ជាពិសេស ក្នុងស្ថានភាពបច្ចេកវិទ្យាឌីជីថល»។
(ប្រភពពី៖ Daracambodia News)

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

30/06/2025

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តម ហ៊ុយ វណ្ណៈ បានសង្កត់បញ្ជាក់ថា «អ្នកធ្វើការក្នុងវិស័យព័ត៌មាន ត្រូវប្រកាន់ខ្ជាប់គោលការណ៍ការពិត ជៀសវាងដាច់ខាតនូវវិធីប្រជានិយម»។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

30/06/2025

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តម ហ៊ុយ វណ្ណៈ បានចែករំលែកអំពី «ដំណើរប្រែប្រួលឥតឈប់ឈររបស់វិស័យព័ត៌មាន ជាពិសេសក្នុងស្ថានភាពបច្ចេកវិទ្យាឌីជីថល»។
#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

30/06/2025

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើងពី «វិធានការ៥ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

ឯកឧត្ដម ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៨ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានស...
29/06/2025

ឯកឧត្ដម ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៨ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ដែលរៀបចំនៅ អគារសេរីភាព នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង១៦០នាក់ មកពី ៥០អង្គភាព។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

ឯកឧត្ដមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នក...
29/06/2025

ឯកឧត្ដមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៨ នៅអគារសេរីភាព នាថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង១៥០នាក់ មកពី ៥០អង្គភាព រាជធានីខេត្តក្រុង។ ឯកឧត្ដម លើកឡើងថា «ព័ត៌មានក្លែងក្លាយ» ជះផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ។

#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក

Address

ភ្នំពេញ

Alerts

Be the first to know and let us send you an email when Union of Journalist Federations of Cambodia - UJFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Union of Journalist Federations of Cambodia - UJFC:

Share