Somnang Chea-TVFB

Somnang Chea-TVFB CHEA SOMNANG Press

05/07/2025

សមត្ថកិច្ចខណ្ឌសែនសុខ បង្ក្រាបករណី​ ធ្វេីឲ្យខូចខាតដោយចេតនា​ ប្រេីប្រាស់អាវុធខុសច្បាប់​ ប្រេីប្រាស់សារធាតុញៀន​(ធ្វេីអោយខូចខាតបែកកញ្ចក់រថយន្ត​ ចំនួន១គ្រឿង​ និងប្រេីប្រាស់អាវុធខ្លី​ ចំនួន១) ចំនួន០១លើក​ កើតហេតុនៅមូលដ្ឋាន មុខផ្ទះលេខ១៨​ ផ្ទះលេខ២០​ ផ្លូវP១០​ បុរីជីបម៉ុងសែនសុខ​ ភូមិបាយ៉ាប​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

23/06/2025

ចំណុចកន្លែងចាក់សំរាមផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

26.03.2025 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាយមុខក្រុមជនសង្ស័យជាសាធារណៈ។
26/03/2025

26.03.2025 ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាយមុខក្រុមជនសង្ស័យជាសាធារណៈ។

កូនប្រុសសុខចិត្តស្លាប់ក៍មិនឱនក្បាលជាមួយនិងសត្រូវដែរ
03/07/2024

កូនប្រុសសុខចិត្តស្លាប់ក៍មិនឱនក្បាលជាមួយនិងសត្រូវដែរ

កោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខមកសួរនាំ ក្រោយ...
02/07/2024

កោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខមកសួរនាំ ក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមចោទថាបាន កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គមនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។បច្ចុប្បន្នមន្រ្តីចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

បន្ទាប់កម្មវិធីនៅសាលាខេត្ត ឯកឧត្តមអភិបាល បានអមដំណេីរ​សម្ដេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
02/07/2024

បន្ទាប់កម្មវិធីនៅសាលាខេត្ត ឯកឧត្តមអភិបាល បានអមដំណេីរ​សម្ដេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ជួបសំណេះសំណាល​ជាមួយសិស្សានុសិស្ស​ និងលោកគ្រូ​អ្នកគ្រូ​ នៃវិទ្យា​ល័យ​ ​អប់រំ​ពិសេសក្រុងតាខ្មៅ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិព្រែកសំរោង សង្តាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ នៅព្រឹក​ថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ​២០២៤​។

ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វ...
01/07/2024

ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ

កណ្តាល៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕

គោរពស្រលាញ់🙏❤️🇰🇭សូមចូលរួមអបអរសាទរលោកពូ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសចូលកាន់តំណេងជា អភិបាលខេត្តកណ្តាល សូ...
01/07/2024

គោរពស្រលាញ់🙏❤️🇰🇭
សូមចូលរួមអបអរសាទរលោកពូ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសចូលកាន់តំណេងជា អភិបាលខេត្តកណ្តាល សូមជូនពរលោកពូ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ❤️🥰💐

ប្រសាសន៍ឯកឧត្តមអភិបាលខេត្តព្រះសីហនុពលរដ្ឋ​ខ្លះ​ នៃភូមិ១​ ភូមិ២​ សង្កាត់មួយអឺយ​ ការចុះបញ្ជីដី​ ខ្ញុំបានពន្យាពេលរងចាំ​ ២ដង...
13/12/2023

ប្រសាសន៍ឯកឧត្តមអភិបាលខេត្តព្រះសីហនុ

ពលរដ្ឋ​ខ្លះ​ នៃភូមិ១​ ភូមិ២​ សង្កាត់មួយអឺយ​ ការចុះបញ្ជីដី​ ខ្ញុំបានពន្យាពេលរងចាំ​ ២ដងទៅហេីយ​ មកដល់ថ្ងៃនេះ​ នៅសល់​ ៥៣៩​ ក្បាលដីទៀត​ មិនទាន់មកបំពេញទិន្នន័យទេ​ ខ្ញុំសុំសម្រេចថា​ ទុកពេលត្រឹមថ្ងៃ២០​ ខែ១២នេះ​ បេីមិនមកទៀត​ គឺសម្រេចបញ្ចប់​ ដេីម្បីចេញប័ណ្ណជូន​ ពលរដ្ឋ​ ដែលបានមកបំពេញ​ ជាងមួយមឺនក្បាលដី​ហេីយ​ ។ ពាក្យចាស់ថា​ "គេបបួលកុំខាន​ គេបានកុំខំ​" ។

រាយការណ៍ព័ត៌មានតាមរយៈTVFB ទទួលព័ត៌មាន24h👉https://t.me/tvfbnews24h
13/12/2023

រាយការណ៍ព័ត៌មានតាមរយៈTVFB ទទួលព័ត៌មាន24h
👉https://t.me/tvfbnews24h

ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ "រំលឹកគុណអង្គរ" នឹងមានការរសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា អាចចូលទស្សនាបានដោយសេរី ចាប់ពី...
13/12/2023

ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ "រំលឹកគុណអង្គរ" នឹងមានការរសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា អាចចូលទស្សនាបានដោយសេរី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ធ្នូ ២០២៣!

ខេត្តសៀមរាប៖ យោងតាមផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្ដីពីការសម្ដែងល្ខោននិងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ "រំលឹកគុណអង្គរ" ប្រចាំឆ្នាំ២០២៣ ៖

រាជធានីភ្នំពេញ ៖  រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ​ឆ្នាំ២០២៣ បានចេញនូវសេចក្តីជូនដំណឹងដូចខាងក្រោ​ម ។  យោង៖ -សេចក្តីណែន...
13/12/2023

រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ​ឆ្នាំ២០២៣ បានចេញនូវសេចក្តីជូនដំណឹងដូចខាងក្រោ​ម ។

យោង៖
-សេចក្តីណែនាំលេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ។
- ផែនកាស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
- យោងកំណត់ហេតុ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងបងប្អូនអ្នកលក់ដូរជុំវិញពេទ្យកុមារជាតិ។

រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅ លើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តា ជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមាន វិធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុង ការចុះរុះរើ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល បើករណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់។

រដ្ឋបាលខណ្ឌទួលគោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មទាំងអស់ នឹងចូលរួម សហការអនុវត្ត តាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ មេសា

Address

រាជធានីភ្នំពេញ

Telephone

+85599995873

Website

Alerts

Be the first to know and let us send you an email when Somnang Chea-TVFB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share