CSN Bringing you the freshest scoop and wildest stories from the world of CSN news!

 #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពវិនិយោគតាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរ...
12/07/2025

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពវិនិយោគតាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើក ការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប.ច ភេទប្រុស ជនជាតិខ្មែរ។ តាមរយ:ការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីធនាគារដើម្បីទទួលប្រាក់ពីជនរងគ្រោះ ដែលជាផលនៃបទល្មើស និងបានផ្ទេរប្រាក់បន្ដទៅកាន់គណនីផ្សេងៗទៀត ព្រមទាំងបានប្តូរទៅជារូបបីយប័ណ្ណឌីជីថល(USDT)ថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 #សៀមរាប៖ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុ...
10/07/2025

#សៀមរាប៖ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ។

ស្នងការនគរបាលខេត្តសៀមរាប សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា៕

 #បង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដ...
08/07/2025

#បង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា។

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកក្រោមរូបភាពលួងលោមមនោសញ្ចេតនាតាមអនឡាញ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ២៨ឆ្នាំ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។

គូសបញ្ជាក់ផងដែរថា ករណីនេះ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយ និងបានយករូបភាពពី គណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម។ កន្លងមកមាននារីរងគ្រោះជាច្រើនតែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយ ជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពល។

បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការ...។ល។ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីដោះស្រាយ ហើយលួងលោមឲ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារ។

 #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!!!យោងតាមបញ្ជាដឹកនាំរបស់ ...
03/07/2025

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

 #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!!យោងតាមបញ្ជ...
01/07/2025

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

12/06/2025

#យន្តហោះដឹកអ្នកដំណើររបស់ប្រទេសឥណ្ឌា​មួយគ្រឿងដឹកមនុស្ស 242នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋាន Ahmedabad ក្នុងប្រទេសឥណ្ឌា ដែលយន្តហោះនេះហោះឆ្ពោះទៅកាន់ចក្រភព​អង់គ្លេសថ្ងៃទី​១២ មិថុនា​ ឆ្នាំ២០២៥។

 #នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ!!!កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ...
09/06/2025

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ!!!

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះអោយជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

 #នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជាបានសម្រេចបើកច្រកនៅម៉ោង៩ព្រឹក បន្ទាប់ពីភាគីថៃបានសម្រេចជាឯកតោភាគីបើកច្រកចាប់...
08/06/2025

#នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជាបានសម្រេចបើកច្រកនៅម៉ោង៩ព្រឹក បន្ទាប់ពីភាគីថៃបានសម្រេចជាឯកតោភាគីបើកច្រកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ នៅព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃបានមកចរចាជាមួយភាគីកម្ពុជាស្នើសុំឱ្យបើកច្រកនៅម៉ោង៨ព្រឹកដូចខាងថៃដែរ ប៉ុន្តែ ខាងកម្ពុជា បានបដិសេធ៕

 #ខេត្តព្រះសីហនុ-ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គម ថាមានរថយន្តមួយគ្រឿងបើកបរមានលក្ខណៈលឿនជែងកៀរថយន្តមួយចំនួន នៅផ្លូវ...
01/06/2025

#ខេត្តព្រះសីហនុ-ក្រោយពីឃើញការបង្ហោះចែកចាយតាមបណ្តាញសង្គម ថាមានរថយន្តមួយគ្រឿងបើកបរមានលក្ខណៈលឿនជែងកៀរថយន្តមួយចំនួន នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ និងខេត្តកែបរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានដាក់បទបញ្ជារឲ្យកម្លាំងជំនាញពិនិត្យមើលតាមបណ្តាគោលដៅនានាទូទាំងខេត្តព្រះសីហនុ ។

ជាលទ្ធផល នៅថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង១៥នាទី លេីផ្លូវ​១០០​ ត្រង់ចំណុច​ វេទិកា​៧មករា​ ស្នាក់នៅ​ក្នុង​ភូមិ​៣​ សង្កាត់លេខ​៣​ ក្រុង-ខេត្តព្រះសីហនុ​ ។ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ឃាត់​បានរថយន្ដ​ ០១គ្រឿង​ម៉ាក​ FORD F150 ពណ៌​ស​ បេីកបរ​ដោយ​ឈ្មោះ​ WANG YONGSEN ភេទ​ ប្រុស​ ឆ្នាំកំណើត​1989​ ជនជាតិ​ ចិន​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បេីកបរ​វ៉ាជែង​ នៅ​រាជធានី​ភ្នំពេញ​ និង​ប៉ះ​រថយន្ដ​ ១គ្រឿង​ទៀត​នៅ​ខេត្ត​កែប​ ។
បច្ចុប្បន្ន​រថយន្ត​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បណ្តោះអាសន្ន​៕

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា តាមចម្លើយអ្នកបើកបរខាងលើ​ បានទទួលស្គាល់កំហុសគ្រប់បែបយ៉ាងដូចដែលផ្សាយតាមបណ្តាញសង្គម និងព្រមទទួលខុសត្រូវចំពោះការខូចខាតទៅលើរថយន្តផ្សេងៗដែលបានប៉ះពាល់ ៕

31/05/2025

#សកម្មភាពលួចឥវ៉ាន់ស្តែងៗនៅម្តុំម៉ុងឌីយ៉ាល់ លើផ្លូវម៉ៅសេទុង

 #អ្នកគ្រូបារមីដែល​បាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យាអ្នកស្រី ​អេន ចរិយា ដ...
31/05/2025

#អ្នកគ្រូបារមីដែល​បាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យា

អ្នកស្រី ​អេន ចរិយា ដែលមហាជន​ហៅ​ថា​គ្រូបារមី ត្រូវ​បាន​កោះ​ហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ការ​បង្ហោះ លុបវីដេអូ រូបថត​សកម្មភាព​ផ្សេងៗ ដូចជា​ការ​ប្រោះព្រំ​ជូន​កងទ័ព​នៅ​ប្រាសាទ​តាមាន់ និង​ការផ្សព្វផ្សាយ​នានាធ្វើ​ឲ្យប៉ះ​ពាល់​ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់​ធ្នាប់​សង្គម និង​ភាពថ្លៃថ្នូរ​របស់​សង្គមជាតិ។

ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក សៀក សារឿន ប្រធានមន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកណ្តាល សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ក្រុងតាខ្មៅ នៅ​ថ្ងៃ​ទី​៣០ ឧសភា៕

 #កងទ័ពកម្ពុជាម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ន...
28/05/2025

#កងទ័ពកម្ពុជាម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចេញផ្សាយមុននេះ។

Address

រាជធានីភ្នំពេញ

Telephone

+85569211926

Website

Alerts

Be the first to know and let us send you an email when CSN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CSN:

Share