Mekong News ផ្តល់គ្រប់ដំណឹងពីប្រទេសកម្ពុជា
Provide News From Cambodia

06/11/2025

បុណ្យកឋិននៅវត្តគីរីបុទុម ហៅវត្តតាអុក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ឆ្នាំនេះគឺគៀងគររកបច្ច័យកសាងកុដិ១ខ្នងប្រគេនព្រះសង្ឃដែលកំពុងជួបការលំបាក

ព័ត៌មានថ្មីៗពីកាសែតថៃ៖ ថៃត្រៀមដោះលែងអ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកានៅថ្ងៃទី៦ ខែវិច្ឆិកា របាយការ...
06/11/2025

ព័ត៌មានថ្មីៗពីកាសែតថៃ៖ ថៃត្រៀមដោះលែងអ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា

នៅថ្ងៃទី៦ ខែវិច្ឆិកា របាយការណ៍ព័ត៌មានថៃបានបញ្ជាក់ថា កងទ័ពជើងគោកថៃបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងត្រាត ដើម្បីរៀបចំសម្ភារៈ និងកន្លែងស្នាក់នៅសម្រាប់ការដោះលែងអ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨នាក់ នៅចំណុចត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍បានផាកកាត ក្នុងស្រុកពង់ណាំរ៉ុន ខេត្តចន្ទបុរី នៅថ្ងៃទី១២ ខែវិច្ឆិកា។ #ថៃកម្ពុជា #ដោះលែង #ចន្ថាបុរី

ក្រុមហ៊ុនថៃចំនួន ៤ ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់ FCDO ពីបទ «ធ្វើឲ្យខូចដល់ស្ថិរភាពរបស់អ៊ុយក្រែន»។ ទីក្រុងបាងកកព្រមាន...
06/11/2025

ក្រុមហ៊ុនថៃចំនួន ៤ ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់ FCDO ពីបទ «ធ្វើឲ្យខូចដល់ស្ថិរភាពរបស់អ៊ុយក្រែន»។ ទីក្រុងបាងកកព្រមានអ្នកនាំចេញឱ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្នដើម្បីការពារមុខមាត់ជាតិ។

ចក្រភពអង់គ្លេសបានដាក់ក្រុមហ៊ុនចុះបញ្ជីរបស់ថៃចំនួន ៤ ទៅក្នុងបញ្ជីទណ្ឌកម្មដែលបានពង្រីករបស់ខ្លួន ពីបទចោទប្រកាន់ថាបានផ្តល់ការគាំទ្រដល់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដែលជំរុញឱ្យមានការព្រមានពីរដ្ឋាភិបាលថៃដល់អាជីវកម្មក្នុងស្រុកអំពីហានិភ័យដល់មុខមាត់អន្តរជាតិរបស់ប្រទេស។

ក្រសួងពាណិជ្ជកម្មបរទេស (DFT) របស់ប្រទេសថៃ ដែលដំណើរការក្រោមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីចលនានេះ បន្ទាប់ពីការិយាល័យការបរទេស សហពន្ធ័ និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស (FCDO) បានប្រកាសពីការកំណត់បុគ្គល និងអង្គភាពប្រទេសទីបីចំនួន ៣៩។ ភាគីទាំងនេះត្រូវបានគេរកឃើញថាកំពុងជួយទីក្រុងមូស្គូក្រោមបទប្បញ្ញត្តិរុស្ស៊ី (ទណ្ឌកម្ម) (ការចាកចេញរបស់សហភាពអឺរ៉ុប) ឆ្នាំ ២០១៩។

#ព័ត៌មានថៃ #ប្រទេសជាតិ #ចក្រភពអង់គ្លេស #អ៊ុយក្រែន

06/11/2025

សាធារណជន រិះគន់ក្រុមហ៊ុនដែលជួលជុលកំណាត់ផ្លូវជាតិលេខ៤ មិនមានគុណភាពល្អ

ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិជួលជុលកំណាត់ផ្លូវជាតិលេខ៤ រងការរិះគន់ពីសាធារណជន ថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មិនមានគុណភាពល្អ ចាប់ពីរង្វង់មូលកងកេង (អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ) មកដល់ចំណុចឡើងចំណោតអូរត្រាវ ដែលស្ថិតក្នុងភូមិសាស្ដ្រ ក្រុងកំពង់សោម “ធ្វើខាងដល់ខាងមុខ ខូចខាងក្រោយ” ! ។ #ក្រសួងមហាផ្ទៃ #ឆ្នេរសមុទ្រកម្ពុជា #ខេត្តព្រះសីហនុ

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចូលមកទស្សនាក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួន ១៩៩,០៨០ នាក់ កើនឡ...
06/11/2025

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចូលមកទស្សនាក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួន ១៩៩,០៨០ នាក់ កើនឡើង ៣.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥

សៀមរាប: អំពីចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ១៩៩,០៨០ នាក់ កើនឡើង ៣.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួន ១៩១,៨៦៣ នាក់ ក្នុងនោះ ៖
ទេសចរបរទេសមានចំនួន ៣,៥២០ នាក់ ថយចុះ ២៧.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៤,៨៦៣ នាក់
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១៩៥,៥៦០ នាក់ កើនឡើង ៤.៥៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៨៧,០០០ នាក់

សរុបរយះពេល ២ថ្ងៃ ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានទេសចរសរុប ២៨៩,៧៨១ នាក់ កើនឡើង ៣.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ២៧៨,៩៨២ នាក់ ក្នុងនោះ៖

ទេសចរបរទេសមានចំនួន ៦,៦៥១ នាក់ ថយចុះ ២៥.៩៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៨,៩៨២ នាក់ ។
ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ២៨៣,១៣០ នាក់ កើន ៤.៨៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ២៧០,០០០ នាក់ ៕

ការគាំទ្ររយៈពេលវែងរបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែនគឺជាគន្លឹះនៃទ្វីបអឺរ៉ុបដែលមានសុវត្ថិភាពជាងមុន - Rutteលោក Mark Rutte អគ្គល...
06/11/2025

ការគាំទ្ររយៈពេលវែងរបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែនគឺជាគន្លឹះនៃទ្វីបអឺរ៉ុបដែលមានសុវត្ថិភាពជាងមុន - Rutte

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូបានស្វាគមន៍ចំពោះការរួមចំណែករបស់សហភាពអឺរ៉ុបចំពោះសន្តិសុខក្នុងតំបន់ ហើយបានសង្កត់ធ្ងន់ថាការគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែនពីសហភាពអឺរ៉ុបគឺមានសារៈសំខាន់ណាស់ក្នុងការកសាងទ្វីបអឺរ៉ុបដែលមានសុវត្ថិភាព និងរឹងមាំជាងមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការណាតូ លោក Rutte បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាអាត្លង់ទិកខាងជើងនៅកម្រិតឯកអគ្គរដ្ឋទូតកាលពីថ្ងៃអង្គារ ដែលមានលោក Andrius Kubilius ស្នងការការពារជាតិ និងអវកាសអឺរ៉ុបជាវាគ្មិនកិត្តិយស។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា "នៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Andrius Kubilius ស្នងការការពារជាតិ និងអវកាសសហភាពអឺរ៉ុបបានថ្លែងទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (NAC)។ នេះគឺជាកិច្ចប្រជុំ NAC លើកទីបីនៅកម្រិតឯកអគ្គរដ្ឋទូតដែលដឹកនាំដោយលោក Mark Rutte អគ្គលេខាធិការដែលលោក Kubilius ត្រូវបានអញ្ជើញ"។

06/11/2025

ផ្លូវជាតិលេខ១ ក្រុងបាវិត រថយន្តបុកជាមួយម៉ូតូ រងរបួសមនុស្ស២នាក់ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះ

06/11/2025

មនុស្សម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង៥ទៀបភ្លឺ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សិប្បកម្មផលិតទឹកកសញ្ញានាគមាសនៅក្រុងដូនកែវរកឃើញថាមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ ខេត្តតាកែវ÷ ក្រុមការងារអធិការកិច...
05/11/2025

សិប្បកម្មផលិតទឹកកសញ្ញានាគមាសនៅក្រុងដូនកែវរកឃើញថាមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ
ខេត្តតាកែវ÷ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាមូលដ្ឋាន នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងសិប្បកម្ម ផលិតទឹកកក សញ្ញានាគមាស ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដំណើរដោយគ្មានកិច្ចសន្យាការពារបបរិស្ថាន និងមានការលេចជ្រាបក្លិនហ្គាស ចេញពីម៉ាស៊ីនផលិតទឹកកក ប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងសិប្បកម្ម។
ក្នុងពេលចុះត្រួតពិនិត្យនាពេលនេះ ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ តាមមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងសិប្បកម្មឱ្យបានត្រឹម ត្រូវ ដោយត្រូវផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ ស្កាត់កុំឱ្យមានសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅ។
ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ៕

CNA  រាយការណ៍ថា អាជ្ញាធរទីក្រុងហុងកុង និង តៃវ៉ាន់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ពួកគេបានបង្កកទ្រព្យសម្បត្តិតម្លៃសរុបប្រមាណជាង...
05/11/2025

CNA រាយការណ៍ថា អាជ្ញាធរទីក្រុងហុងកុង និង តៃវ៉ាន់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ពួកគេបានបង្កកទ្រព្យសម្បត្តិតម្លៃសរុបប្រមាណជាង ៥០០លានដុល្លារអាម៉េរិក ដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋជន និងជាកម្មសិទ្ធិរបស់សម្ពន្ធក្រុមហ៊ុន Prince Group គ្រប់គ្រងដោយលោក ជេន ហ្ស៊ី (Chen Zhi)។

ចៅហ្វាយក្រុងព្រះសីហនុ ស កក្កដា ដេកលក់ទេដឹង? បានជាមើលមិនឃើញសម្រស់ឆ្នេរឯករាជ្យ ក្រៅពីក្លិនស្អុយនៅលូជាប់ឆ្នេរ  ក៏មានសំរាមលម...
05/11/2025

ចៅហ្វាយក្រុងព្រះសីហនុ ស កក្កដា ដេកលក់ទេដឹង? បានជាមើលមិនឃើញសម្រស់ឆ្នេរឯករាជ្យ ក្រៅពីក្លិនស្អុយនៅលូជាប់ឆ្នេរ ក៏មានសំរាមលម្អផងដែរ! #ក្រសួងមហាផ្ទៃ #ឆ្នេរសមុទ្រកម្ពុជា #ឆ្នេរអូរឈើទាល #ឆ្នេរឯករាជ្យ #ថ្ងៃទី៥ #ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាជន ខេត្តព្រះសីហនុ ឡេង ប៊ុននី LENG BUNNY

05/11/2025

បុរសជនជាតិចិនស្រវឹងស្រវឹងស្រាបើកប៉ះរថយន្តតាក់ស៊ីនៅសង្កាតទន្លេបាសា់ខណ្ឌចំការម រាជធានីភ្នំពេញ។

Address

រាជធានីភ្នំពេញ

Alerts

Be the first to know and let us send you an email when Mekong News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mekong News:

Share