សារព័ត៌មាន ប្រជាជនយើង MPN

សារព័ត៌មាន ប្រជាជនយើង MPN -ស្នាក់ការសារព័ត៌មានប្រជាជនយើង MPN
-ទូរស័ព្ទ ០១២៩៣៤៨៨៩/០៧០២៩៨៨៥៤
mpn-news.com

-ស្នាក់ការសារព័ត៌មានប្រជាជនយើង MPN
-ចាងហ្វាងៈ ចេងតារ៉ាវុធ
-លេខទូរសព្ទៈ 012 934 889/081 936 072/088 47 47 225
-ផ្ទះលេខ #594 ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

-លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. B...
29/07/2025

-លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បញ្ចប់នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃអង្គារទី២៩ខែកក្កដាឆ្នាំ២០២៥។
#កិច្ចប្រជុំលទ្ធផលដូចខាងក្រោម ៖
១-យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
២-បង្កើនកិច្ចទំនាក់ទំនងរវាងគ្នានឹងគ្នា
៣-បើមានបញ្ហាត្រូវរួមដោះស្រាយ។
#ផ្សាយបន្ត !

-នាថ្ងៃអង្គារទី២៩ខែកក្ដដាឆ្នាំ២០២៥ លោកចូវ តាវ (អតីត) កងកម្លាំងប្រដាប់អាវុធប្រចាំការនៅផ្លូវរថភ្លើងបូកគោខេត្តកំពត នៅតែព្យា...
29/07/2025

-នាថ្ងៃអង្គារទី២៩ខែកក្ដដាឆ្នាំ២០២៥ លោកចូវ តាវ (អតីត) កងកម្លាំងប្រដាប់អាវុធប្រចាំការនៅផ្លូវរថភ្លើងបូកគោខេត្តកំពត នៅតែព្យាយាមស្នើសុំជួយដោះស្រាយពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ពិសេសរាជរដ្ឋាភិបាល !!!
-លោកចូវតាវប្រើទូរស័ព្ទ០១២២៩៤៧៥១/០៩៧៥៧០៥១២៣(អតីត)យុទ្ធជនជាកងកម្លាំងប្រដាប់អាវុធប្រចាំការនៅផ្លូវរថភ្លើងភ្នំបូកគោកំពត ជាមួយប្រជាពលរដ្ឋចំនួន២១គ្រួសារអ្នកកាន់កាប់ដីអាស្រ័យផលពិតប្រាកដបន្ទាប់ពីតស៊ូកាន់កាប់ដីអាស្រ័យផលជាង៣០ឆ្នាំកន្លងមក។
មន្ត្រីឧទ្យានជាតិ និង មន្ទីរបរិស្ថានខេត្តកំពត បន្ទាប់ពីព្រះរាជក្រឹត្យអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោឡើងវិញ។នៅប្រើល្បិចពង្រីកឧទ្យានជាតិមុនីវង្សបូកគោបន្ថែមទៀតដើម្បី រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិរលួសនិងភូមិកែបថ្មីឃុំបឹងទូកស្រុកកំពតខេត្តកំពត។
-លោកចូវ តាវ សុំផ្សព្វផ្សាយព័ត៌មាន ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីជួយពិនិត្យដោះស្រាយផ្ដល់យុត្តិធម៍ ចំពោះអ្នកកាន់កាប់ដីអាស្រ័យផលពិតប្រាកដសុំកាត់ឆ្វៀលដីចេញពីផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនសុខាអូតែលវិនិយោគ៩៩ឆ្នាំកន្លងមក។
-លោកចូវ តាវ បញ្ជាក់ថា មន្ត្រីឧទ្យានជាតិ និង មន្ទីរបរិស្ថានខេត្តកំពតផ្ដើមពីការពង្រីកឧទ្យានជាតិបូកគោម្ដងហើយ-ម្ដងទៀតដើម្បីរិបអូសយកដីធ្លីកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ។
-មន្ត្រីឧទ្យានជាតិ និង មន្ត្រីមន្ទីរបរិស្ថានខេត្ត បន្ទាប់ពីពង្រីកផ្ទៃដីឧទ្យានជាតិព្រះមុនីវង្សបូកគោ និង រិបអូសយកដីធ្លីពីប្រជាពលរដ្ឋ រៀបចំសន្ធិសញ្ញាប្រគល់ដីឧទ្យានជាតិជាច្រើន ផ្ដល់ឲ្យក្រុមហ៊ុនសុខាអូលតែលបូកគោដើម្បីគ្រប់គ្រងដីក្នុងរយៈ៩៩ឆ្នាំ។
#មន្ត្រីដឹកនាំដែលពាក់ព័ន្ធនានា សុំមេត្តាជ្រាបផង !!!
>>>១/ប្រជាពលរដ្ឋអ្នកខ្លះកាន់លិខិតបង្កាន់ដៃទទួលពាក្យចេញពីការិយាល័យកសិកម្មស្រុក ជាពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីតាមរយមេឃុំ ចាប់តាំងពីឆ្នាំ១៩៩២-១៩៩៣មកម្លេះ។បន្ទាប់រៀបចំដាក់ពាក្យសុំប័ណ្ណកាន់កាប់ដីធ្លីជាកម្មសិទ្ធិ និង អ្នកខ្លះទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ តាមរយៈភូមិបាលស្រុកកំពត។
>>>២/ប្រជាពលរដ្ឋអ្នកកាន់កាប់ដីខ្លះក្រុមយុវជនតេជោយោងបទបញ្ជា០១រាជរដ្ឋាភិបាល ចុះពិនិត្យដល់ទីតាំងដីកាន់កាប់អាស្រ័យផលពិតប្រាកដ និង វាស់វែងចេញសលាកបត្រព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធ្វើប្លង់កាន់កាប់ដីជាកម្មសិទ្ធិស្របច្បាប់។
-លោកអ៊ុង ញ៉ាញ់ មន្ត្រីភូមិបាលស្រុក និង មន្ត្រីឧទ្យានជាតិ ព្រមទាំង អាជ្ញាធរភូមិ/ឃុំ-ស្រុក ជាអ្នកដឹងឮច្បាស់ណាស់។
>>>៣/ប្រជាពលរដ្ឋអ្នកកាន់កាប់ដីខ្លះរៀបចំឯកសារដែលពាក់ព័ន្ធបង់លុយចំនួន២៥មឺនរៀលសុំធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ជាមួយអាជ្ញាធរស្រុក និង មន្ត្រីភូមិបាលស្រុកដើម្បីសុំប័ណ្ណកាន់កាប់ដីធ្លីស្របច្បាប់ទៀតផង។ល។
#សម្ដេចតេជោហ៊ុនសែន(អតីត)នាយករដ្ឋមន្ត្រី បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋគឺគ្មានការហាមឃាត់ជាច្រើនឆ្នាំ។ដូច្នេះជាម្ចាស់កម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ទាំងស្រុង។
-ជាក់ស្ដែង ប្រជាពលរដ្ឋក៏រស់នៅលើដីភូមិចាស់ពីសង្គម និង នៅលើដីសាធារណរបស់រដ្ឋគឺផ្អែកលើគោលការណ៍ជាគោលនយោបាយ(អតីត)រដ្ឋកម្ពុជាឆ្នាំ១៩៨៩-១៩៩២ និង ច្បាប់ភូមិបាលចេញឆ្នាំ១៩៩២-កែថ្មីចេញឆ្នាំ២០០១ម្ដងទៀតគឺជាម្ចាស់កម្មសិទ្ធិស្របច្បាស់ទាំងស្រុង។ល។
#មន្ត្រីបរិស្ថានបូកគោនិងមន្ត្រីមេការក្រុមហ៊ុនសុខាអូតែល យោងតែអនុក្រឹត្យរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិវិនិយោគ៩៩ឆ្នាំ ចាប់ផ្ដើមនាំគ្នារំលោភលើសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដើម្បីរិបអូសដីធ្លីពីប្រជាពលរដ្ឋ។ម្យ៉ាងទៀតការរិបអូសយកដីធ្លីក៏គ្មានផ្ដល់សំណងអ្វីបន្តិចសោះឲ្យប្រជាពលរដ្ឋ។ល។
#ព្រោះអនុក្រឹត្យរាជរដ្ឋាភិបាល ចេញផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសុខាអូតែលបូកគោ(សម្បទានដីសេដ្ឋកិច្ច វិនិយោគ៩៩ឆ្នាំ)នៅឆ្នាំ២០០៧។ដូច្នេះនៅក្រោយគោលការណ៍គោលនយោបាយ(អតីត)រដ្ឋកម្ពុជានោះទេ។
#ប្រជាពលរដ្ឋ អ្នកកាន់កាប់ដីបង្កបង្កើនផល ចាប់តាំងពីក្រោយថ្ងៃរំដោះ១៩៧៩មកម្លេះ នៅលើដីភូមិចាស់ពីសង្គមនិងដីសាធារណរបស់រដ្ឋជាបន្តបន្ទាប់។ល។
#មន្ត្រីបរិស្ថាននិងក្រុមហ៊ុនសុខាអូតែល ដែលហ៊ានទន្ត្រានរំលោភរិបអូសយកដីធ្លីពីប្រជាពលរដ្ឋផ្ដើមពីអាជ្ញាធររដ្ឋបាលខេត្ត ÷
១-អាជ្ញាធរខេត្តកំពត(កាលពីមុន..)ការដឹកនាំគ្រប់គ្រងដឹងយ៉ាងច្បាស់ ជាដីភូមិចាស់ អ្នកហ៊ានចូលកាន់កាប់អាស្រ័យផលជាច្រើនឆ្នាំ។ប៉ុន្តែការដឹកនាំគ្រប់គ្រងគឺគ្មានអោបក្រសោបឬជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនោះទេ។ល។
២-មន្ត្រីបរិស្ថាន ក៏ប្រើល្បិចសុំពង្រីកឧទ្យានជាតិម្ដងហើយ-ម្ដងទៀត ហើយក៏ដឹងប៉ះពាល់ដីភូមិចាស់ដែលមានអ្នករស់នៅកាន់កាប់អាស្រ័យផលដែរ។មន្ត្រីបរិស្ថានឧទ្យានជាតិបូកគោគឺមានគោលដៅសហការជាមួយក្រុមហ៊ុនសុខាអូតែលបូកគោកំពត។ល។
៣-មន្ត្រីក្រសួង-ស្ថាប័នដែលពាក់ព័ន្ធគ្រប់គ្រងដីធ្លី ប្រជាពលរដ្ឋសុំតវ៉ាគឺគ្មានខ្វល់ដាក់ទូកបណ្ដោយទឹកគឺគ្មានជួយដោះស្រាយម្ដងណាឡើយ។ម្យ៉ាងទៀតនាំគ្នាលើកនិយាយតែការផ្ដល់សម្បទាដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនសុខាអូតែលវិនិយោគ៩៩ឆ្នាំ យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
៤-មន្ត្រីដែលរៀបចំអនុក្រឹត្យជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មើលតែរបាយការណ៍ នៅលើឯកសារក្រុមហ៊ុនស្នើសុំតែប៉ុណ្ណោះ។ឯកសារចំណារឯកភាពពីអាជ្ញាធរខេត្ត និង ក្រសួងដែលពាក់ព័ន្ធ(ចប់)គឺគ្មានខ្វល់ការប៉ះពាល់ដីកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ។ល។
>>>ប្រជាពលរដ្ឋដែលប៉ះពាល់បាត់ដីកាន់កាប់អាស្រ័យផលជាង៣០ឆ្នាំ ម្នាក់ៗទឹកភ្នែក នាំគ្នាតវ៉ាទាមទារសុំការដោះស្រាយគឺគ្មានដោះស្រាយម្ដងណាឡើយ។ល។
-មន្ត្រីខ្លះបកស្រាយគឺនិយាយខុសការពិតដែលជាសិទ្ធិរស់នៅស្របច្បាប់របស់អ្នកកាន់កាប់ដីធ្លី ឬ និយាយដោះស្រាយគឺគ្មានមើលគោលការណ៍ជាគោលនយោបាយ(ឆ្នាំ១៩៨៩-១៩៩២)ផ្ដល់កម្មសិទ្ធិឲ្យកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ។ដូច្នេះការដោះស្រាយគឺគ្មានតម្លាភាពនិងគ្មានយុត្តិធម៍សំរាប់ប្រជាពលរដ្ឋនោះទេ។ល។
-កាលពីឆ្នាំ២០១២-២០១៣មន្ត្រីបរិស្ថានឧទ្យានជាតិ និង មន្ត្រីក្រុមហ៊ុនសុខាអូតែលបូគោ នាំគ្នាដាក់គ្រឿងចក្រឈូសឆាយផលដំណាំទន្ត្រានរំលោភយកដីធ្លីកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋ។ប៉ុន្តែគ្មានផ្ដល់សំណងក៏នាំគ្នាព្យាយាមទាមទារយកដីធ្លីត្រឡប់មកវិញនៅតំបន់ភ្នំបូកគោក្រុងបូកគោខេត្តកំពត។
#ប្រជាពលរដ្ឋ រៀបចំលិខិតស្នើសុំជូនថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយផ្ដល់យុត្តិធម៍គឺគ្មានប្រឆាំងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នោះទេ។ល។
👉 mpn-news.com (គេហទំព័រ)
👉 t.me/+85512934889 (តេលេក្រាម) ០៧០២៩៨៨៥៤/០៨៨៤៧៤៧២២៥
#អរគុណសន្តិភាព !!!

 #ក្រសួងព័ត៌មាន -សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនមេត្តាប្រើប្រាស់បណ្តាញសង្គម និង បញ្ចេញ...
29/07/2025

#ក្រសួងព័ត៌មាន
-សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនមេត្តាប្រើប្រាស់បណ្តាញសង្គម និង បញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវខ្ពស់។ហើយក៏ត្រូវគោរពក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និង របៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម គឺស្របតាមគោលការណ៍សន្តិភាពនិងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
#ផ្សាយបន្ត !

-កាលពីថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោកវ៉ុនម្ចាស់ហាងគុយទាវចាក់អង្រែលើ ផ្ដល់អំណោយសប្បុរសធម៍តាមរយលោក សេង គន្ធ អភិបាល នៃគណ:...
28/07/2025

-កាលពីថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោកវ៉ុនម្ចាស់ហាងគុយទាវចាក់អង្រែលើ ផ្ដល់អំណោយសប្បុរសធម៍តាមរយលោក សេង គន្ធ អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យដើម្បីចូលរួមគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវសៀមឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។


-សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ព...
28/07/2025

-សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។
-ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។
-ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
-ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
-ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។ #ហ៊ុនម៉ាណែត
#កម្ពុជា
-ផ្សាយបន្ត !!!

 #ខ្ញុំបាទ-នៅឃើញតែសរសេរខុសតួនាទីដ៏ដែរ តួនាទី/មន្ត្រីអភិបាលរងរាជធានី-ខេត្ត(គាត់មិនមែនជាឯកឧត្តម-លោកជំទាវ)នោះទេ។ -សូមអញ្ជើញ...
28/07/2025

#ខ្ញុំបាទ
-នៅឃើញតែសរសេរខុសតួនាទីដ៏ដែរ តួនាទី/មន្ត្រីអភិបាលរងរាជធានី-ខេត្ត(គាត់មិនមែនជាឯកឧត្តម-លោកជំទាវ)នោះទេ។
-សូមអញ្ជើញស្វែងយល់ដើម្បីកុំឲ្យសរសេរខុសឬហៅខុស អំពីគោរមងារថ្នាក់ ឯកឧត្តម និង លោកជំទាវ...
#សូមមេត្តាជ្រាប ឯកឧត្តម និង លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់តែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើសុំរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សក្រ។
#ចំពោះគោរមងារជា ឯកឧត្តម លោកជំទាវ លុះត្រាតែមានតំណែងតួនាទីឬឋានៈដូចជា ÷
-ប្រធាន អនុប្រធាន រដ្ឋសភា
-ប្រធាន អនុប្រធាន ព្រឹទ្ធសភា
- នាយករដ្ឋមន្ត្រី
- ឧបនាយករដ្ឋមន្ត្រី
- ទេសរដ្ឋមន្ត្រី
- រដ្ឋមន្ត្រី
- រដ្ឋលេខាធិការ
- អនុរដ្ឋលេខាធិការ
- អគ្គនាយក
- សមាជិករដ្ឋសភា និង ព្រឹទ្ធសភា
- ឯកអគ្គរាជទូត
- ប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី / ខេត្ត
- អភិបាលនៃអភិបាលរាជធានី / ខេត្ត។
#ចំពោះមន្ត្រីរាជការ អ្នកដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។
#ចំពោះអស់លោកលោកស្រី ដែលមានឋានន្តរសក្តិចាប់ពីអគ្គនាយករងចុះមន្ត្រីរាជការសុីវិល និង កងកម្លាំងប្រដាប់អាវុធដូចជា÷ថ្នាក់ឧត្តមសេនីយ៍ត្រី ឡើងទៅ ក្នុងជួរនគរបាលជាតិ ,កងយោធពលខេមរភូមិន្ទ ,កងរាជអាវុធហត្ថ គឺមិនមែនសុទ្ធតែមានងារជាឯកឧត្តម លោកជំទាវនោះទេ។
-លុះត្រាតែមានតួនាទីជាអគ្គនាយកឡើងក្នុងក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ម្យ៉ាងទៀតលុះត្រាណាតែជាទីប្រឹក្សា ឬ ជាជំនួយការ ដែលមានឋានៈស្មើក្នុងមុខតំណែង(អគ្គនាយក)ឡើងទើបមានគោរមងារជា ឯកឧត្តម និង លោកជំទាវ។
#ចំណែកនៅតាម រាជធានី/ខេត្ត គឺមានតែអភិបាលនៃអភិបាលខេត្ត តែប៉ុណ្ណោះ ដែលមានគោរមងារជា ឯកឧត្តម និង លោកជំទាវ។
#បើត្រឹមជា អភិបាលរងរាជធានី-ខេត្ត តួនាទីត្រឹមតែលោក លោកស្រីតែប៉ុណ្ណោះ។បើអភិបាលរងរាជធានី-ខេត្ត ជាទីប្រឹក្សា ឬ ជំនួយការ ដែលមានឋានៈស្មើក្នុងមុខតំណែង(អគ្គនាយក)ឡើងក៏មានគោរមងារជា ឯកឧត្តម និង លោកជំទាវ។ប៉ុន្តែមិនមែនប្រើនៅក្នុងមុខដំណែងនោះទេគឺគ្រាន់តែជាងារសំរាប់កិត្តិយសបុគ្គលនោះតែប៉ុណ្ណោះ។ល។
-បើស្វាមីដែលមានគោរមងារជាឯកឧត្តម គឺភរិយាក៏មានងារជា លោកជំទាវ ដោយស្វ័យប្រវត្តិផងដែរ៕
#សារព័ត៌មានMPN ០១២៩៣៤៨៨៩/០៧០២៩៨៨៥៤/០៨៨៤៧៤៧២២៥
#សូមជូនជ្រាប ការយល់ដឹងគោរមងាដើម្បីការប្រើប្រាស់ !!!

-កិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និង ការចូលរួមពីតំណាងប្រទេ...
28/07/2025

-កិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និង ការចូលរួមពីតំណាងប្រទេសចិន។
-គោលបំណងនៃកិច្ចប្រជុំដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និង ថៃ ឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។
#ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ខែកក្កដាឆ្នាំ២០២៥។
-Attend the special meeting in Kuala Lumpur hosted by Malaysia, co-organized by the United States and with participation of China.

The purpose of this meeting is to achieve an immediate ceasefire, which was initiated by President Donald Trump and agreed to by both Prime Ministers of Cambodia and Thailand.
Malaysia, 28th July 2025
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា​

-នាថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោក ជា ពិសី អភិបាល នៃគណអភិបាលខណ្ឌទួលគោក អញ្ជើញប្រគល់ទទួលនូវសម្ភារៈស្បៀងជាអំណោយរបស់ប្រជា...
28/07/2025

-នាថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោក ជា ពិសី អភិបាល នៃគណអភិបាលខណ្ឌទួលគោក អញ្ជើញប្រគល់ទទួលនូវសម្ភារៈស្បៀងជាអំណោយរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីត្រៀមយកទៅឧបត្ថម្ភដល់វីរៈកងទ័ពការពារព្រំដែនដែលកំពុងតែប្រយុទ្ធតស៊ូជាមួយនឹងសៀមឈ្លានពានទឹកដី និងឧបត្ថម្ភទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសសៀម។
-សូមជូនពរដល់វីរៈកងទ័ពការពារព្រំដែន សូមឲ្យបងប្អូនទទួលបាននូវជ័យជំនះទទួលបានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវ ព្រមទាំងសូមជូនពរដល់ប្រជាពលរដ្ឋជាជនកំពុងភៀសសឹក នៅបន្ទាត់ព្រំដែន ទទួលបាននូវសុខភាពល្អ និងសេចក្ដីសុខសប្បាយ។ល។
#ផ្សាយបន្ត !

-នាថ្ងៃចន្ទទី២៨ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្...
28/07/2025

-នាថ្ងៃចន្ទទី២៨ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង មន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត វត្តជ័យគីរី ស្ថិតក្នងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ក្នុងស្រុកស្ទឹងត្រង់។
-ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង២ ក្នុងស្រុកកំពង់សៀម និង ស្រុកស្ទឹងត្រង់ ក្នុង១វត្ត ទៀនវស្សា ក្បាច់ចំនួន១គូ អង្ករចំនួន១០០ គីឡូក្រាម ទឹកសុទ្ធចំនួន៥កេស ទឹកក្រូចចំនួន១០កេស ត្រីខចំនួន១កេស ទឹកត្រីចំនួន ៥កេស ទឹកស៊ីអីវចំនួន ៥កេស មី ចំនួន១កេសធំ ទឹកដោះគោខាប់ចំនួន១កេសធំ ស្ករសចំនួន៥គីឡូក្រាម តែចំនួន៥គីឡូក្រាម បច្ច័យមួយចំនួន។ ដោយឡែកព្រះសង្ឃ ចំនួន៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ១ និងបច្ច័យ១០០.០០០រៀល ចង្ហាន់១ស្រាក់ ផ្លែឈើ១កន្ត្រក់ផងដែរ។
-ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕
#ផ្សាយបន្ត

-នាព្រឹកថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និង លោកតំណាងក្រុមហ៊ុនកែច្នៃក្រដាសហ្គោលដែនឡុង(ម...
28/07/2025

-នាព្រឹកថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និង លោកតំណាងក្រុមហ៊ុនកែច្នៃក្រដាសហ្គោលដែនឡុង(ម៉ុងឌីយ៉ាល់)សប្បុរសជនក្នុងភូមិទួលរកា២ ក្រោមអធិបតីភាពលោក សេង គន្ធ អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ នៅសាលាខណ្ឌមានជ័យ អំណោយរួមមាន ÷ ថវិកាចំនួន៤០០ ដុល្លាអាមេរិក ,អង្ករចំនួន២០០ គីឡូក្រាម និង ទឹកបរិសុទ្ធ៥កេស ជូនរដ្ឋបាលខណ្ឌមានជ័យដើម្បីចូលរួមគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវសៀមឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។


-កាលពីថ្ងៃអាទិត្យទី២៧ខែកក្ដដាឆ្នាំ២០២៥ រដ្ឋបាលខណ្ឌច្បារអំពៅ សូមថ្លែងអំណរគុណចំពោះអាជីវករ និង ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំព...
28/07/2025

-កាលពីថ្ងៃអាទិត្យទី២៧ខែកក្ដដាឆ្នាំ២០២៥ រដ្ឋបាលខណ្ឌច្បារអំពៅ សូមថ្លែងអំណរគុណចំពោះអាជីវករ និង ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ដែលផ្តល់សម្ភារៈតាមរយៈរដ្ឋបាលខណ្ឌដើម្បីជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ៕
#ផ្សាយបន្ត !!

-នាព្រឹកថ្ងៃអាទិត្យទី២៧ខែកក្កដាឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃ បំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារខ្មែរ ជាបេតិកភណ្ឌពិភពលោក(ដ...
27/07/2025

-នាព្រឹកថ្ងៃអាទិត្យទី២៧ខែកក្កដាឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃ បំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារខ្មែរ ជាបេតិកភណ្ឌពិភពលោក(ដែលគ្រប់ជាតិសាស្រ្តគឺត្រូវការពារដាច់ខាត)។សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បាញ់អាវុធធុនធ្ងន់ និង បាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ល។
-សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញប្រសាទព្រះវិហារ(ជាបេតិកភណ្ឌពិភពលោក) !!!
On the morning of July 27, 2025, invading Thai forces continued their deliberate assault on the sacred Preah Vihear Temple, a UNESCO World Heritage Site that the international community has a duty to safeguard.
The Thai military launched a fresh armed incursion, deploying heavy artillery and firing directly at the temple complex, resulting in extensive and irreparable damage to multiple sections.
We categorically and unequivocally condemn this blatant act of cultural vandalism and military aggression.
#ផ្សាយបន្ត !!!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when សារព័ត៌មាន ប្រជាជនយើង MPN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មាន ប្រជាជនយើង MPN:

Share

គេហទំព័រសារព័ត៌មានប្រជាជនយើង(MPN)

ផ្សាយពត៍មានពិតរបស់ប្រជាជនយើង

081936072-077872278-0884747225