វណ្ណា ព័ត៌មាន AKP

វណ្ណា ព័ត៌មាន AKP ចែករំលែក ព័ត៌មានថ្មីៗ ដល់បងប្អូនទាំងអស់គ្នា
(1)

ខេត្តតាកែវ មានឱកាសការងារ ចំនួន ៥,៦២៦ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឬទំនាក់ទំនងលេខ ១២៩៧ ☎️
18/10/2025

ខេត្តតាកែវ មានឱកាសការងារ ចំនួន ៥,៦២៦ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឬទំនាក់ទំនងលេខ ១២៩៧ ☎️

តាមការពិនិត្យស្ថានភាពទឹកជំនន់ក្នុងពេលបច្ចុប្បន្ន ឃើញថាកម្ពស់ទឹកមានការកើនឡើងជាងមុន ដូចនេះដើម្បីរក្សាបានសុខសុវត្ថិភាពជូនបង...
17/10/2025

តាមការពិនិត្យស្ថានភាពទឹកជំនន់ក្នុងពេលបច្ចុប្បន្ន ឃើញថាកម្ពស់ទឹកមានការកើនឡើងជាងមុន ដូចនេះដើម្បីរក្សាបានសុខសុវត្ថិភាពជូនបងប្អូនប្រពលរដ្ឋ រដ្ឋបាលស្រុកបូរីជលសារ សូមជូនដំណឹង ស្ដីពី ការបិទចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ ចាប់ពីផ្លូវបំបែកចំណតជលយានកំពង់អពិល-ថ្មស ស្ថិតនៅភូមិអង្គក្រូច ឃុំបូរីជលសារ ភ្ជាប់ពីផ្លូវខេត្ត(1TK5) ឆ្ពោះទៅកាន់សាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

កុំឱ្យឱកាសនេះកន្លងផុតទៅ!នៅសល់ពេលត្រឹមតែ ៥ថ្ងៃចុងក្រោយប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះប្រឡងចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ...
17/10/2025

កុំឱ្យឱកាសនេះកន្លងផុតទៅ!
នៅសល់ពេលត្រឹមតែ ៥ថ្ងៃចុងក្រោយប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះប្រឡងចូលសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភា CADT សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT សូមជូនដំណឹងដល់ប្អូនៗសិស្សថ្នាក់ទី១២ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ការចុះឈ្មោះប្រឡងចូលសិក្សានៅ CADT នឹងផុតកំណត់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
សូមប្អូនៗដែលមានបំណងចង់សិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល រួសរាន់មកបំពេញពាក្យឥឡូវនេះ ដើម្បីមានឱកាសទទួលបាន៖

🎓 អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០ កន្លែង
💼 កញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ចំនួន ១៥០ កន្លែង

📌 សូមប្អូនៗដែលបានចុះឈ្មោះក្នុងប្រព័ន្ធរួច
រួសរាន់មកដកសលាកបត្រប្រឡងអោយបានមុន ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥ ផងដែរ។

ចុះឈ្មោះតាមតំណភ្ជាប់៖
👉 https://www.cadt.edu.kh/apply

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទ៖
📞 015 335 877 / 077 335 877

យោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ កម...
17/10/2025

យោងតាមការបញ្ជាក់ពី លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ មានបងប្អូនកម្មករ កម្មការនី ប្រមាណ ៧០០នាក់ បម្រើការងារ រោងចក្រផលិតកាបូប ភីវី បានធ្វើការបិទផ្លូវជាតិ ២ ស្ថិតនៅភូមិសាស្រ្ត ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រយៈពេល ១៥នាទី បន្ទាប់ពីមានការសម្របសម្រួលពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បងប្អូនកម្មករ កម្មការនី ក៏សម្រេចបើកចរាចរណ៍ ឡើងវិញ នឹងរងចាំដោះស្រាយគ្នាតាមសន្តិវិធី ៕

ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្...
16/10/2025

ឯកឧត្តម សុខ ពុទ្ធិវុធ និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម ខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាននិងប្រព័ន្ធផ្សព្វផ្សាយ និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងទទួលបន្ទុកការងារមជ្ឍមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយករង និងលោកគ្រូ អ្នកគ្រូនៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម នៃខេត្តតាកែវ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតឱកាសជួបជុំ និងបម្លែងចំណេះដឹងរវាងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា និងគ្រូឌីជីថល ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង ១៨ ខេត្តតាកែវ ក៏ដូចជាដើម្បីលើកកម្ពស់ការចូលរួម និងការបង្រៀនរៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ LMS និងការពង្រឹងជំនាញបច្ចេកវិទ្យាទីជីថល រួមទាំងកសាងផែនការសកម្មភាពសាលារៀនដែលមាននិរន្តរភាព។

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយិកាសាលាមត្តេយ្យសិក្សាប្រហ៊...
16/10/2025

លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយិកាសាលាមត្តេយ្យសិក្សាប្រហ៊ូតសហព័ន្ធន៍ធនាគារកូរ៉េ។

ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង កងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះអោយរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបី- មេប៉ុស្តិ៍រដ្ឋបាលសង្កាត់- លោក លោកស្រីប្រធានមណ្ឌលសុខភាពសង្កាត់ទាំងបី នាយក នាយិកា នៃសាលាវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សាផងដែរ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ២៤៨០ម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន៣ ក្នុងនោះរួមមាន ភ...
16/10/2025

លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ២៤៨០ម៉ែត្រ ឆ្លងកាត់ភូមិ ចំនួន៣ ក្នុងនោះរួមមាន ភូមិត្រពាំងត្របែក ភូមិស្រុកចេក និងភូមិ ព្រៃពាយ ដែលជាគម្រោងថវិកាមូលនិធិឃុំ អង្គតាសោម ឆ្នាំ ២០២៥ នៅថ្ងៃសុក្រ ទី ១០ ខែ តុលា ឆ្នាំ២០២៥ ៕

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និង លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះពិនិត្...
16/10/2025

លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និង លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះពិនិត្យអំពីស្ថានភាពផ្លូវ ដែលមានការហូរច្រោះបាក់ដី នៅភូមិក្អែកយំ និងភូមិដើមគរ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
ក្នុងនាមអាជ្ញាធរ លោក ក៏បានចុះជួបសួរសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ និងក្រើនរម្លឹកដល់បងប្អូនសូមថែទាំសុខភាពឲ្យបានល្អ និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះហានិភ័យផ្សេងៗ នៅក្នុងខណៈ ពេលមានទឹកជំនន់នេះ ពិសេសកូនចៅតូចៗ របស់បងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន កុំប្រហែសអោយសោះ ព្រោះក្មេងៗតូចៗងាយជួបគ្រោះលង់ទឹកថែម ទៀត ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥

រដ្ឋ​បាលខេត្តតាកែវ​  ចេញញតិ្តថ្កោលទោស​ចំពោះទង្វេីទុយស​ និងគ្មានភាពថ្លៃថ្នូរ​ ប្រព្រឹត្ត​ដោយជនជាតិថៃមួយចំនួន​ ដោយយករូបថតស...
16/10/2025

រដ្ឋ​បាលខេត្តតាកែវ​ ចេញញតិ្តថ្កោលទោស​ចំពោះទង្វេីទុយស​ និងគ្មានភាពថ្លៃថ្នូរ​ ប្រព្រឹត្ត​ដោយជនជាតិថៃមួយចំនួន​ ដោយយករូបថតសម្តេចតេជោ​ ហ៊ុន​ សែន​ ព្រមទាំង​ឥស្សរជន​កម្ពុជា​មួយចំនួនទៀត​ ធ្វេីសកម្មភាពមិនគួរគប្បី​ មិនសមរម្យ​ និងអសីលធម៏​ នៅទីសាធារណៈក្នុងប្រទេសសៀម​៕

អាជ្ញាធរស្រុកកោះអណ្តែត​ ហាមរថយន្តធុនធ្ងន់ឆ្លងកាត់ជាបណ្ដោះអាសន្ន​ក្នុងភូមិសាស្រ្តមួយចំនួន​ ក្រោយទឹកហូរច្រោះនឹងលិចផ្លូវតាក...
16/10/2025

អាជ្ញាធរស្រុកកោះអណ្តែត​ ហាមរថយន្តធុនធ្ងន់ឆ្លងកាត់ជាបណ្ដោះអាសន្ន​ក្នុងភូមិសាស្រ្តមួយចំនួន​ ក្រោយទឹកហូរច្រោះនឹងលិចផ្លូវ
តាកែវ៖​ អាជ្ញាធរស្រុកកោះអណ្ដែត នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី១៦នេះ​ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជនទូទៅ អំពីស្ថានភាពទឹកជំនន់ដែលកំពុងបន្តកើនឡើង និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងស្រុក។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្ថានភាពកម្រិតទឹកជំនន់នៅតែកើនឡើងឥតឈប់ឈរ ដែលបណ្ដាលឱ្យ កំណាត់ផ្លូវលំពីភូមិដើមដូង ឃុំក្រពុំឈូក ឆ្ពោះទៅកាន់ឃុំព្រៃយុថ្កា ត្រូវបានរងការហូរច្រោះយ៉ាងខ្លាំងក្លា និងបានលិចហូរកាត់ផ្លូវទាំងស្រុងត្រង់ចន្លោះស្ពានប៉ារ៉ាតង់។
ដើម្បីធានាសុវត្ថិភាពដល់ការធ្វើចរាចរណ៍ និងដើម្បីការពារកុំឱ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរថែមទៀត រដ្ឋបាលស្រុកកោះអណ្ដែត សម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តដឹកធន់ធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។
រដ្ឋបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះមុខស្ថានភាពលិចលង់ និងហូរច្រោះនៃទឹកជំនន់នេះ។
រដ្ឋបាលស្រុកកោះអណ្ដែត សង្ឃឹមថា សាធារណជននឹងយោគយល់ និងចូលរួមអនុវត្តតាមការណែនាំនេះ រហូតដល់ស្ថានភាពទឹកស្រក និងអាចជួសជុលផ្លូវឡើងវិញបាន៕

សេចក្តីជូនដំណឹង ដល់បងប្អូនពលករដែលត្រឡប់មកមាតុប្រទេសវិញ ចង់ចាប់ផ្តើមបង្កើនមុខរបរជាមួយការធ្វើកសិកម្ម។ ជាគម្រោងសហការរវាង មជ...
15/10/2025

សេចក្តីជូនដំណឹង ដល់បងប្អូនពលករដែលត្រឡប់មកមាតុប្រទេសវិញ ចង់ចាប់ផ្តើមបង្កើនមុខរបរជាមួយការធ្វើកសិកម្ម។ ជាគម្រោងសហការរវាង មជ្ឈមណ្ឌលទេសន្តប្រវេសន៍មាតុភូមិនិវត្តកម្ពុជា (Happy Return Center of Cambodia HRCC) សហគមន៍អ៊ីសាក ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមជំនួយ HRDK 한국산업인 력공단 Human Resources Development Service of Korea.

សាខាពន្ធដារខេត្តតាកែវ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "វិធាននៃការប្រើប្រាស់វិក្កយបត្រ កម្មវិធីប្រកាសពន្ធអាជីវកម្មសម្...
15/10/2025

សាខាពន្ធដារខេត្តតាកែវ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "វិធាននៃការប្រើប្រាស់វិក្កយបត្រ កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច(GDT Tax Prefilling App) និងកម្មវិធីទូរស័ព្ទសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Payer App)" ជូនដល់សហគ្រាសអ្នកជាប់ពន្ធតូច ក្រោមអធិបតីភាពរបស់លោក ងួន ពុទ្ធី អនុប្រធានសាខាពន្ធដារខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខាពន្ធដារខេត្ត និងតំណាងសហគ្រាសអ្នកជាប់ពន្ធតូចចំនួន ៤៩នាក់ នៅសាលប្រជុំធំជាន់ទី៥ នៃអាគារសាខាពន្ធដារខេត្តតាកែវ ថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ៕

Address

National 3
Angtasom
210201

Website

Alerts

Be the first to know and let us send you an email when វណ្ណា ព័ត៌មាន AKP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វណ្ណា ព័ត៌មាន AKP:

Share