Vanna Journalist Akp

Vanna Journalist Akp ចែករំលែក ព័ត៌មានថ្មីៗ ដល់បងប្អូនទាំងអស់គ្នា
(1)

លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម គឹម គុណ ប្រធានក្រុមការងារកសាងកំលាំងគណបក្សថ្នាក់កណ្តាលនិង...
15/08/2026

លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម គឹម គុណ ប្រធានក្រុមការងារកសាងកំលាំងគណបក្សថ្នាក់កណ្តាលនិង សហការី បាននាំយកអំណោយចែកជូនគ្រួសារជួបការលំបាកចំនួន២គ្រួសារ ស្ថិតនៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។
អំណោយរួមមាន អង្ករ ៥០គីឡូ មីមួយកេស ត្រីខ ១០កំប៉ុង ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ សារុង២ ក្រមាម១ និងថវិកា ៤០មុឺនរៀល ក្នុងនោះគណបក្សស្រុកមានអង្គរ២៥គីឡូកន្ទេល១និងសារុងផងដែរ។

នៅរសៀលថ្ងៃសៅរ៍ ទី១៥ខែសីហាឆ្នាំ២០២៦

សម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាស្រុកទ្រាំង បានឧបត្ថម្ភថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨.០០០.០០០រៀល ជូនដល់គ...
15/08/2026

សម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាស្រុកទ្រាំង បានឧបត្ថម្ភថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨.០០០.០០០រៀល ជូនដល់គ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ២គ្រួសារ
តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកទ្រាំង បានអញ្ជើញដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចំនួន ៨,០០០,០០០ រៀល ទៅប្រគល់ជូនគ្រួសារសពសមាជិក អ.ន.ក. ចំនួន ២ គ្រួសារ រួមមាន គ្រួសារទី១៖ សពលោក មាស សំណាង (ភេទប្រុស ប្រភេទនិវត្តជន) រស់នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងគ្រួសារទី២ សពលោកស្រី ក្រៀល ពឹម (ភេទស្រី ប្រភេទគ្រួសារពលី) រស់នៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកអភិបាលស្រុក បានពាំនាំនូវសារបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះគ្រួសារសពទាំងអស់។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងសមាគម តែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាកម្លាំងកាយចិត្ត និងគុណបំណាច់យ៉ាងធំធេង ជូនជាតិមាតុភូមិ ដោយមិនបោះបង់ចោលគ្រួសារណាមួយឡើយ។
ជាមួយគ្នានោះដែរ តំណាងគ្រួសារសពទាំងពីរ ក៏បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកទ្រាំង ដែលតែងតែជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

អាជ្ញាធរស្រុកគិរីវង់ ចុះបំពាក់អំពូលសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ ក្នុងឃុំព្រៃអំពក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំ...
15/08/2026

អាជ្ញាធរស្រុកគិរីវង់ ចុះបំពាក់អំពូលសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ ក្នុងឃុំព្រៃអំពក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាឃុំព្រៃអំពក និងលោកមេភូមិអំរ៉ែ ចុះសហការរៀបចំជួសជុល កែលម្អ ព្រមទាំងដំឡើងបំពាក់បង្គោលអំពូលភ្លើងសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានគូសបញ្ជាក់ថា សកម្មភាពអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនពន្លឺនៅពេលរាត្រី និងសម្រួលដល់ការមើលផ្លូវនៅត្រង់ចំណុចផ្លូវកោង ឬផ្លូវបំបែកដែលប្រឈមនឹងគ្រោះថ្នាក់ សំដៅធានាសុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់គ្នា។
លោក ងួន ឌីណា ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាថវិកា អំពូលសូឡា និងកញ្ចក់ចរាចរណ៍ ក្នុងស្មារតីរួមសហការជាមួយអាជ្ញាធរ ដើម្បីកសាង និងអភិវឌ្ឍសមិទ្ធផលក្នុងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាព និងសោភ័ណភាពស្រស់បំព្រង៕

[English Below]" 🚲 ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ កីឡាក្នុង...
15/08/2026

[English Below]
" 🚲 ព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ កីឡាក្នុងរដូវកាលបៃតង "

📅 ថ្ងៃទី១៦ សីហា ២០២៦ | 📍 ភ្នំពេញ ➔ ប្រាសាទភ្នំដា (ខេត្តតាកែវ)

ជិះកង់ដើម្បីបរិស្ថាន និងសប្បុរសធម៌! រួមគ្នាផ្ដល់សម្ភារៈសិក្សាដល់សិស្ស-លោកគ្រូអ្នកគ្រូ និងដាំកូនឈើ ៦០០ ដើមនៅប្រាសាទភ្នំដា។

⏱ ព័ត៌មានលម្អិត៖
ជួបជុំ៖ វិមានឯករាជ្យ (ម៉ោង ៥:០០ ព្រឹក)
ចម្ងាយផ្លូវ៖ ១៧១ គ.ម (ទៅផ្លូវជាតិលេខ ២១ / ត្រឡប់ផ្លូវជាតិលេខ ២)
ទំនាក់ទំនង៖ 012-864-735

🚲 Phnom Da Green Tourism and Education Cycling Event 2026

📅 August 16, 2026 | 📍 Phnom Penh ➔ Phnom Da Temple (Takeo)

Ride for a cause! Join us to support 437 students & 31 teachers with school supplies and plant 600 trees at Phnom Da Temple.

⏱ Event Info:
Meeting Point: Independence Monument (5:00 AM)
Distance: 171 km
Contact: 012-864-735





ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងព្រះពុទ្ធរូប និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ ផលនានានៅ...
15/08/2026

ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងព្រះពុទ្ធរូប និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ ផលនានានៅវត្តកោះ ស្រុកអង្គរបូរី

តាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម យស ណាស៉ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ ពិធីបុណ្យពុទ្ធាភិសេកឆ្លងព្រះពុទ្ធរូប និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា “ នៅវត្តកោះ ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនពី សំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, មន្ត្រីរាជការ, អាជ្ញាធរមូលដ្ឋាន, យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហម, កាយរឹទ្ធ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, ព្រះសង្ឃ, លោកយាយ លោកតា, អាចារ្យគណៈកម្មការវត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសា សន៍ថា វត្តអារាមគឺជាស្រែបុណ្យដ៏សំខាន់ក្នុងការអប់រំចិត្ត និងនាំផ្លូវសត្វលោកឱ្យស្គាល់បុណ្យ បាប គុណ និងទោស។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យពុទ្ធចក្រ និងអាណាចក្រដូចពេលនេះ គឺអាស្រ័យដោយសារប្រទេសជាតិយើងមាន “សុខសន្តិភាព”ពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

មន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម សម្រាប់ត្រីមាសទី...
15/08/2026

មន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម សម្រាប់ត្រីមាសទី២

តាកែវ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរសុខាភិបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម ខេត្តតាកែវ ស្តីពី «ការជំរុញការងារថែទាំសុខភាពបឋម សម្រាប់ត្រីមាសទី២»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
មានការអញ្ជើញចូលរួមពី៖ លោក អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១០ លោក-លោកស្រី តំណាងមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តតាកែវ ក្នុងគោលបំណងពង្រឹង និងជំរុញប្រសិទ្ធភាពនៃសេវាថែទាំសុខភាពបឋម ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានគុណភាព និងគ្របដណ្តប់បានកាន់តែទូលំទូលាយ៕

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីសែនក្រុងពាលីបុកគ្រឹះ បើកការដ្ឋានសាងសង់ វេទិកាអុ...
15/08/2026

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីសែនក្រុងពាលីបុកគ្រឹះ បើកការដ្ឋានសាងសង់ វេទិកាអុំទូក ស្ថិតនៅបរិវេណមាត់បឹងតាកែវ ។
ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរង ខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។
ការរៀបចំសាងសង់វេទិកាអុំទូកថ្មីនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់បម្រើដល់ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីជាតិ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាពតំបន់មាត់បឹងតាកែវឱ្យកាន់តែស្រស់បំព្រង និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងការមកទស្សនាកម្សាន្តផងដែរ ៕

សារពីប្រជាពលរដ្ឋ ដំណឹងស្វែងរក បងស្រីខ្ញុំមានបញ្ហាសតិអារម្មណ៍ បើបងប្អូនណាប្រទះឃើញគាត់កន្លែងណាជួយទំនាក់ទំនងមកខ្ញុំ ខ្ញុំបា...
14/08/2026

សារពីប្រជាពលរដ្ឋ ដំណឹងស្វែងរក បងស្រីខ្ញុំមានបញ្ហាសតិអារម្មណ៍ បើបងប្អូនណាប្រទះឃើញគាត់កន្លែងណាជួយទំនាក់ទំនងមកខ្ញុំ ខ្ញុំបាត់គាត់នៅថ្ងៃទី 8 ខែ 8 ឆ្នាំ 2026 លេខទូរសព្ទខ្ញុំ 010997925 🥹🙏🙏 ទទួលដំណឹងថាគាត់បានមកដល់ទីរួមខេត្តតាកែវ សូមបងប្អូនជួយចែករំលែកប្រសិនបានឃើញដូចភិនភាគក្នុងរូប 🙏

14/08/2026

ព័ត៌មានបឋម៖ អាជ្ញាធរស្រុកបាទី និងមន្ទីរការងារ កំពុងចុះសម្របសម្រួលដោះស្រាយយ៉ាងយកចិត្តទុកដាក់ជាមួយនឹងកម្មករជាង ២០នាក់ តវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួល
តាកែវ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ១១:០០ នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយក្រុមកម្មករជាង ២០នាក់ បាននាំគ្នាតវ៉ាធ្វើកូដកម្ម និងបិទផ្លូវ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលជូនពួកគេ ដែលត្រូវបានអះអាងថា មិនទាន់បានទទួលបានតាមការកំណត់នៅឡើយ។ ហេតុការណ៍តវ៉ានេះ បានកើតឡើងនៅចំណុចអគារសំណង់រោងចក្រមួយកន្លែង ស្ថិតនៅក្នុង ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកបាទី សហការជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានចុះទៅដល់ទីតាំងកើតហេតុជាប្រញាប់ ដើម្បីធ្វើការសម្របសម្រួល សម្រួលចរាចរណ៍ និងកំពុងបើកការដោះស្រាយរវាងភាគីកម្មករ និងតំណាងថៅកែរោងចក្រ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងធានាបាននូវយុត្តិធម៌ជូនបងប្អូនកម្មករ កម្មការិនី ៕

14/08/2026

របរធ្វើ «នំបញ្ចុក» របស់លោកស្រី ឡៃ បង្កើតចំណូលក្នុង គ្រួសារ និងថែរក្សាអត្តសញ្ញាណជាតិ

ផលិតដោយក្រុមការងារ មន្ទីរព័ត៌មានខេត្តតាកែវ

Address

National 3
Angtasom
210201

Website

Alerts

Be the first to know and let us send you an email when Vanna Journalist Akp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vanna Journalist Akp:

Shortcuts

Share