STD News 24h

STD News 24h សារព័ត៌មាន អេស ធី ឌី ញូស៍ STD News!

សារព័ត៌មាន អេស ធី ឌី ញូស៍ អនឡាញ
Sapormean STD News Online
Tel: 0885003800
E-mail: [email protected]
Website: www.s-stdnewsonline.com.kh

20/05/2026
ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេសម្លាប់ប្លុងចោលក្នុងដីចម្ការនៅខេត្តកែបខេត្តកែប.មានការភ្ញាក់ផ្អើលមួយបា...
17/05/2026

ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេសម្លាប់ប្លុងចោលក្នុងដីចម្ការនៅខេត្តកែប

ខេត្តកែប.មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រជាពលរដ្ឋដែលធ្វើដំណើរទៅរកដកផ្សិត បានប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងហ៊ុំព័ទ្ធទីតាំង។ ជាលទ្ធផលនៃការពិនិត្យបឋម សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសាកសព គឺជាបុរសជនជាតិចិន។
ដោយមានការសហការពីមន្ត្រីជំនាញកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេធ្វើឃាត ដោយសារនៅលើសាកសពមានស្នាមរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នឹងមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ចំរាងកាយ។
ស្នាមវាយដំទង្គិចយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ត្រង់ផ្ទៃមុខនិងក្បាល។

បច្ចុប្បន្ន មន្ត្រីជំនាញបានរៀបចំធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះ ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ និងចាត់ចែងតាមនីតិវិធីច្បាប់បន្ត ខណៈដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់មកផ្តន្ទាទោស។

17/05/2026

(ខេត្តកំពត )ស្ដាប់ការរៀបរាប់ លោក គយ រុន មេឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត រៀបរាប់អំពីគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦ ថាធ្វើឃុំណាខ្លះ ។

ខណៈដែលមិនឃើញ ប្រកាសក្នុង គ.ជ អ.ប វេបសាយក្រសួងមហាផ្ទៃ តើហេតុអ្វីបានជាបានគម្រោងមកធ្វើព្រោងព្រាត ? អនិច្ចាថវិការជាតិអើយ ៕

ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
May 17, 2026

17/05/2026

(ព័ត៌មានបឋម) ខេត្តកែប ករណីបុរសជនជាតិចិនបានស្លាប់ នៅភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាជាករណីឃាតកម្ម ព័ត៌មានបន្ថែមរងចាំសមត្ថកិច្ចលម្អិត ចំណែកភរិយាសពបានត្រឹមស្រែកយំ ពេលឃើញស្វាមីដែកស្លាប់ក្នុងព្រៃ ៕

ព្រឹកថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
May 17, 2026

14/05/2026

(ខេត្តកំពត )គម្រោងដេញផ្លូវមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៦ របស់ខេត្តកំពត រកមិនឃើញក្នុងបញ្ជីប្រកាសដេញថ្លៃក្នុងវេបសាយក្រសួងមហាផ្ទៃ គ.ជ.អ.ប ឃើញឡើយ តែស្ទើរតែគ្រប់ឃុំឆ្លើយថាបានដេញថ្លៃហើយឃុំខ្លះ ថាឆ្នាំ២០២៥ ធ្វើមិនទាន់រួចផង ឃុំខ្លះថាដេញខ្ញុំជាម្ចាស់គម្រោងមិនបាននៅមកវិញគេដេញបាត់?

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

លោក ខាត់ ទូច មេឃុំស្រែក្នុងឆ្លើយនឹងប្រាប់ សម្លេងអមត:ថា ការដេញថ្លៃ ឃុំសង្កាត់ឆ្នាំ២០២៦ លោកជាម្ចាស់គម្រោងមិនបាននៅទេ ស្រាប់តែលោកមកពីប្រជុំនៅសាលាស្រុកជុំគីរីគេដេញហើយបាត់ គ្រាន់តែដឹងថាធ្វើនៅភូមិព្រៃញ៉ាវ អោយទៅសួរស្មៀនទើបដឹងច្បាស់ បញ្ហាមិនចុះក្នុង គ.ជ.អ.ប របស់ក្រសួងមហាផ្ទៃសម្រាប់ខេត្តកំពតលោកមិនដឹងដែរ

លោកអោយទៅសួរស្មៀន អ្នកកាសែត បានទាក់ទងទៅលោក ប្រាក់ រដ្ឋ ស្មៀនឃុំលោកប្រាប់សម្លេងអមតៈថា ពិតជាដេញថ្លៃ នៅក្នុងខែ មេសា ឆ្នាំ២០២៦ បានទៅលោកក្រុមហ៊ុន ងឹម ពេជ្រចិន្តា តំលៃប៉ាន់ស្មាន 266.លានរៀល ៕

ចំណែកលោក មេឃុំ ស្នាយអញ្ជិត ប្រាប់ថា ឃុំលោកដេញហើយ ផ្លូវគ្រួសក្រហម២ខ្សែរ និងបង្ហើយ ផ្លូវបេតុងមួយខ្សែរ ចំនុចភូមិ បញ្ជាក់វគ្គ២ និងបន្តថា គម្រោងលោកអាចចាប់ផ្តើមខែ ៦ ឆ្នាំ២០២៦ ចំណែកខាងឃុំ ស្រែក្នុង និង ឃុំស្រែចែង ធ្វើមុន ។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានលើកឡើងជាសំណូរថាបើមិនប្រកាសក្នុង វេបសាយ តើហេតុអ្វី បានជាឃុំនិមួយៗដេញថ្លៃព្រោងព្រាត តើថវិកាជាតិទៅជាយ៉ាងណា? ចំណេញឬខាត អ្វីទៅហៅថាដេញថ្លៃ ដោយតម្លាភាព យុត្តិធម៌ និងប្រជាធិបតេយ្យនោះ?

អ្នកកាសែតមិនអាចសុំការបកស្រាយណាមួយបានឡើយពីសំណាក់លោក ឆឹង មីនា នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត តាមប្រព័ន្ធអេឡិចត្រូនិច

សូមលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តកំពត សូមលោកជួយពិនិត្យមើលផងទាន តើហេតុអ្វីបានជាឃុំនិមួយៗដេញថ្លៃបានរលូនខណៈនៅក្នុងប្រកាស គ.ជ.អ.ប ហាក់មិនឃើញផ្សព្វផ្សាយលើវេបសាយ ? ៕

12/05/2026

(ខេត្តកំពត )តើជាករណីអ្វីបានជា លោក ប៉ែន នួន ដែលគេស្គាល់ថាអ្នកមានមុខមាត់ ប្រើអំពើហិង្សាលើប្រពលរដ្ឋ យោងតាម គណនីហ្វេសប៊ុកឈ្មោះ # តារាប្រចាំភូមិ

02/05/2026

ថ្ងៃ សៅរ៍ ទី 2 ខែ ឧសភា ឆ្នាំ 2026 ខ្ញុំបាទសារព័ត៌មានសូមថ្លែងអំណរគុណយ៉ាងជ្រុលជ្រៅចំពោះក្រុមហ៊ុនរិតករទឹកស្អាតដែលបានមកភ្ជាប់កុងទ័រទឹកជូនពុកម៉ែបងប្អូនឲ្យបានប្រើប្រាស់នៅសាខាភូមិអន្ទង់សឃុំកំពង់ទឹកស្រុកដំណាក់ចង្អើរខេត្តកែបសូមអរគុណ

ករណីទឹកស្អាត ក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្រុកទូកមាសស្ថិតនៅភូមិអន្ទង់ស ឃុំកំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រជាពលរដ្ឋបាន...
24/04/2026

ករណីទឹកស្អាត ក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្រុកទូកមាសស្ថិតនៅភូមិអន្ទង់ស ឃុំកំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រជាពលរដ្ឋបានបង់ប្រាក់ អស់ទឹកប្រាក់ចំនួន១.៤៤២.៨០០៛ តែមិនមកភ្ជាប់គីឡូទឹកអោយប្រជាពលរដ្ឋប្រើប្រាស់នោះទេ

សូមសំណូមពរដល់រដ្ឋាករទឹកស្អាតស្រុកទូកមាសសូមមេត្តាចុះពិនិត្យនិងជួយតបណ្ដាញទឹកដល់ប្រជាពលរដ្ឋដើម្បីបានប្រើប្រាស់ផង។
សូមអរគុណ
ការិយាល័យព័ត៌មាន 088 50038 00

24/04/2026

(ខេត្តកែប ) ករណីទឹកស្អាត ក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្រុកទូកមាសស្ថិតនៅភូមិអន្ទង់ស ឃុំកំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រជាពលរដ្ឋបានបង់ប្រាក់ អស់ទឹកប្រាក់ចំនួន១.៤៤២.៨០០៛ តែមិនមកជាប់គីឡូទឹកអោយប្រជាពលរដ្ឋប្រើប្រាស់នោះទេ

ថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

សូមសំណូមពរដល់រដ្ឋាករទឹកស្អាតស្រុកទូកមាសសូមមេត្តាចុះពិនិត្យនិងជួយតបណ្ដាញទឹកដល់ប្រជាពលរដ្ឋដើម្បីបានប្រើប្រាស់ផង។

សូមអរគុណ
ការិយាល័យព័ត៌មាន 088 50038 00

22/04/2026

សមត្ថកិច្ច​បង្ខំ​ចិត្ត​ផ្ទុះអាវុធ​គំរាម​ បន្ទាប់​ពី​ជនជាតិ​ចិន​សម្រុក​ចេញ​ពី​អាគារ​ អនឡាញ​មួយ​នៅ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ នៅរសៀល​ថ្ងៃ​ទី​ ២២​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​ ។

ថ្ងៃ​នេះ​បន្ទាប់​ពី​កម្លាំង​នគរបាល​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំដោយ​ឧត្ដមសេនីយ៍​ឯក​ ហែម​ សុវត្ថិ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត​ គេសង្កេត​ឃេីញ​ថា​ មាន​ជនបរទេស​ជាច្រើន​បាន​រត់​ចេញ​ពី​អាគារ​ប្រសេចប្រសាច​ពេញដងផ្លូវ​ ។

15/04/2026

សូមជូនពរបងប្អូនវីរៈកងទ័ពជួរមុខក្នុងឱកាសពិធីបុណ្យចូចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២

ត្រូវនឹងថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦

ពីខ្ញុំបាទកែវ ឌីន ចាងហ្វាងការផ្សាយគេហទំព័រ សម្លេងអមតៈ
ខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែររួបរួមខ្មែរឈ្នះ សាមគ្គីជាកម្លាំង

Address

#Home No, Street No, Angk Tnaot Khang Kaeut Village, Angk Ta Saom Commune
Angtasom
21090116

Alerts

Be the first to know and let us send you an email when STD News 24h posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share