TAKEO POST

TAKEO POST ផ្សាយព័ត៌មានទាន់ហេតុការណ៌

23/04/2025
23/04/2025

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប

20/04/2025

ព្រឹត្តិការណ៍ព័ត៌មានប្រចាំត្រីមាសទី១ស្ដីពីការបង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រឿងញៀនបានចំនួន៥៥លេីករបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃ...
11/04/2025

សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......

កំពង់ស្ពឺ កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបព្ជាការ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដល់នាយទាហាន នាយទាហានរង និងមើលឃើញពីការខិតខំប្រឹងប្រែងបំពេញការងារតួនាទីភារៈកិច្ចក្នុងឆ្នាំចាស់កន្លងផុតទៅ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានរៀបចំនូវកម្មវិធីដំណើរកម្សាន្ត ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីបំបាត់ភាពនឿយហត់ក្នុងការងារ និងពិសាអាហារសាមគ្គី បង្កើតនូវភាពស្និតស្នាលក្នុងបរិយាកាសដ៏សែនរីករាយ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នាពេលខាងមុខនេះ ព្រោះថានាពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនឈប់បានសម្រាកនុះទេ គឺកម្លាំងទាំងអស់ត្រៀមតាមបណ្តាគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ងៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្តកំពង់ស្ពឺ ។

ស្ថិតក្នុងឱកាសនោះដែរ នាយទាហាន នាយទាហានរង ទាំងអស់បានបង្ហាញនូវស្នាមញញឺម អារម្មណ៍រីករាយ និងភាពស្និតស្នាល ប្រកបដោយភាពកកក្តៅ ដែលបង្ហាញឲ្យឃើញនូវ ក្តីស្រលាញ់និងសាមគ្គីភាពក្នុងនាមជាអង្គភាពតែមួយ ហើយនាយទាហានទាំងអស់បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសូមជូនពរជ័យសេរីមង្គលដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

05/04/2025

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជូនខ្លួនជនសង្ស័យបួននាក់ទៅតុលាការខេត្តពាក់ព័ន្ធករណីគ្រឿងញៀន

27/12/2024

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចុះ.....

14/11/2024

លោកអនុ/ទោ សុិន ណារ៉េត មេបញ្ចាការផ្នែកសឹករងស្រុកកៀនស្វាយ តំណាងលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយ និងជាប្រធានកិត្តិយសសមាគម ស.អ.ក ស្រុកកៀនស្វាយបាននាំគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារសពលោកកែ វនាង

សូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះចោរចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញហើយ                      សេច...
12/11/2024

សូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះចោរចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញហើយ

សេចក្តីជូនដំណឹង

ខ្ញុំបាទ ស្រ៊ុន សុផល ភេទប្រុស ជាភ្នាក់ងារយកព័ត៍មានអង្គភាពគេហទំព័រ TAKEO POST.com(តាកែវប៉ុស្តិ៍) បានបាត់ម៉ូតូ១គ្រឿងម៉ាកឌ្រឹមសង់០២០ពាក់ស្លាកលេខ1IE-9009 ខ្ញុំបាទចតម៉ូតូដេីម្បីចុះផ្តិតយករូបភាពព័ត៍មានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនៅវេលាម៉ោង៣រសៀលទល់មុខCPCខាងជើងភោជនីយដ្ឋានទន្លេសាបក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញក៏លេចមុខចោរមិនដឹងមកពីណា មកធ្វើសកម្មភាពកាច់កម៉ូតូខ្ញុំបាទយកទៅបាត់តែម្ដង។

អាស្រ័យហេតុនេះ ខ្ញុំបាទសូមអំពាវនាវនិងធ្វេីសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ.សាធារណជនក៏ដូចជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រាជធានី-ខេត្តជាពិសេសក្នុងទឹកដីនៃខណ្ឌូពេញប្រសិនបើបានឃើញម៉ូតូខ្ញុំបាទដែលមានភិនភាគដូចដែលខ្ញុំបាទធ្វើការបង្ហោះនេះសូមមេត្តាទាក់ទងមកខ្ញុំបាទផ្ទាល់ផងពិសេសនោះសូមលោកអធិការខណ្ឌដូនពេញមេត្តាបញ្ជូនកម្លាំងជំនាញចុះស្រាវជ្រាវរកមុខសញ្ញចោហារយកាច់សោកម៉ូតូរបស់ខ្ញុំនេះអោយបានផងទាន!

លេខទូរស័ព្ទដៃខ្ញុំបាទជាម្ចាស់ម៉ូតូ 0974065775 ខ្ញុំបាទនឹងជូនជាសាគុណ សូមអរគុណ!

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ...
04/11/2024

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិន មហា សា ម គ្គីគ្រួ សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង អាណា ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន ទី អារាម រហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

រូបភាព : ទទក

01/11/2024

អតីតនាយទាហានដ៍ឆ្នើមម្នាក់កំពុងតែធ្លាក់ខ្លួនមានជំងឺជាទម្ងន់....

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន...
01/11/2024

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម
ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា​ ឆ្នាំ២០២៧ ។

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក...
31/10/2024

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។

បន្ទាប់ពីបញ្ចប់ សម្ដេចតេជោ បានអនុញ្ញាតឲ្យ ចៅ ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ លើសពីនេះ សម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែង និង ស្មោះត្រង់ជាមួយប្រពន្ធ ៕

Address

35 Sukhumvit Soi 11, Sukhumvit Road, Klongtoey-nua, Wattana
Bangkok
10110

Alerts

Be the first to know and let us send you an email when TAKEO POST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TAKEO POST:

Share