01/08/2025
ចូលរួមជំនួយជាមួយរដ្ឋបាលខេត្តបាត់ដំបង............................
ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដឹកនាំដោយព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកល បាននាំយកនូវទេយ្យទាននិងថវិកាជំនួយរបស់សប្បុរសជនទៅចូលរួមជួយអ្នកភៀសសឹកជាមួយរដ្ឋបាលខេត្តបាត់ដំបង។ ជំនួយដែលទទួលបានរួមមាន
+ សប្បុរជននៅសហរដ្ឋអាមេរិក៖
- Mr. Sokan Hunro, $500
- Ms. Andrea Anderson Berryhill, $250
- Mr. & Mrs. Both & Nymol Huk, $200
- Mr. & Mrs. Kane & Nary Mom, $100
- Mr. & Mrs. Aaron & Susan Hunro, $100
- Ms. Sammie Fang & Mr. Casey Boggs, $100
- Ms. Vanpov Soeur, $100
- Mr. & Mrs. Chhay Korm, $100
- Ms. Christina Nai, $100
- Ms. Ath Sam, $50
- Mr. & Mrs. Sok & Keo Lam, $50
សរុប៖ 1 650$ (មួយពាន់ប្រាំមួយរយហាសិបដុល្លារសហរដ្ឋអាមេរិក) ក្នុងនោះបានបែងចែកជាពីរចំណែកគឺ ជាវអង្ករចំនួន ២តោន តម្លៃ 950$ និង 300$ ជូនរដ្ឋបាលខេត្តសម្រាប់ចាត់ចែង និងថវិកាចំនួន 400$ ទៀតសម្រាប់ចាត់ចែងបន្តទៅខេត្តព្រះវិហារ។
+ សមណនិស្សិត និស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ចំនួន 1 119 500៛ (មួយលាន ដប់មួយម៉ឺន ប្រាំបួនពាន់ ប្រាំរយរៀល)
+ សមណសិស្ស សិស្ស នៃវគ្គសិក្សាជំនាញ និង ភាសា (SBUBB SLEP) ចំនួន 1 077 000៛ (មួយលាន ប្រាំពីរម៉ឺន ប្រាំពីរពាន់រៀល)
សរុប៖ 2 196 500៛ (ពីរលាន ដប់ប្រាំបួនម៉ឺន ប្រាំពាន់រៀល)
សូមជូនបុណ្យកុសលដល់ម្ចាស់ទានគ្រប់រូបជួបតែពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមឱ្យវិញ្ញាណក្ខន្ធវីរបុរសដែលបានបូជាជីវិតបានទៅកាន់សុគតិភព!
សូមឱ្យជនភៀសសឹកឆាប់ទាំងឡាយឆាប់បានរួចផុតសេចក្តីទុក្ខទាំងពូង!
សូមឱ្យប្រទេសកម្ពុជាឆាប់ទទួលបានសន្តិភាព!