មន្ទីរព័ត៌មានខេត្តបាត់ដំបង

មន្ទីរព័ត៌មានខេត្តបាត់ដំបង News, Local news, Hot news, Breaking news, Khmer news, Cambodia news, Battambang news, People news

10/07/2025

• ឯកឧត្តម សុខ លូ និងលោកជំទាវអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ១៦វត្តនៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង

• ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សាចំនួន ១៦វត្ត នៃក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងមានការអញ្ជើញចូលរួមដោយបុត្រាបុត្រី ចៅៗ និងក្រុមគ្រួសារ។

អ្នកនាំពាក្យ៖សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា............
10/07/2025

អ្នកនាំពាក្យ៖សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា..............
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា៖ថ្ងៃនេះ សារព័ត៌មានថៃមួយចំនួនបានស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab)មកចុះផ្សាយថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។ សម្តីបែបនេះធ្វើឡើងក្នុងចេតនាបង្វែរបញ្ហារបស់ខ្លួនមកឱ្យកម្ពុជាទៀតហើយ។

ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។

កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនហើយតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្ម ហើយអាចគ្រប់គ្រងសភាពការណ៍បាន។ ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ ដូច្នេះ គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕

10/07/2025

• រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបាណន់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនបំប៉នថែមទៀត ដើម្បីប្រឡងជាប់ និងបាននិទ្ទេសល្អ

• បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស និងជាបេក្ខជនត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា BacII ឆ្នាំសិក្សា ២០២៤-២០២៥

10/07/2025

ព្រឹត្តិបត្រព្យាករណ៍ ធាតុអាកាសខេត្តបាត់ដំបង
សម្រាប់ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៥

រដ្ឋបាលរាជធានីភ្នំពេញ​ ជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ថានអាកាស សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ត្រង់ចំណុចប...
10/07/2025

រដ្ឋបាលរាជធានីភ្នំពេញ​ ជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ថានអាកាស សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល​ នៅថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៥​ ស្អែកនេះ

-រូបភាពសង្ខេបចំនួន ៣ អំពីប្រវត្តិនិងវឌ្ឍនភាពការងារកែទម្រង់ច្បាប់នៅកម្ពុជា៖១. សាវតារនៃការកែទម្រង់ច្បាប់ និងស្ថានភាពបច្ចុប...
10/07/2025

-រូបភាពសង្ខេបចំនួន ៣ អំពីប្រវត្តិនិងវឌ្ឍនភាពការងារកែទម្រង់ច្បាប់នៅកម្ពុជា៖

១. សាវតារនៃការកែទម្រង់ច្បាប់ និងស្ថានភាពបច្ចុប្បន្ននៃកិច្ចការច្បាប់

២. ការកែទម្រង់ច្បាប់ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង

៣. ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវ ប្រកាសដាក់ឱ្យអនុវត្តនាថ្ងៃនេះ។

10/07/2025

ផ្សាយបន្តពី ទូរទស្សន៍ជាតិកម្ពុជា(ទទក)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព។
--------------------------
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥

-ឯកឧត្ដម នេត្រ ភក្រ្តា ថ្លែងថា ការបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបង្កើតព័ត៌មានបំភ្លៃ ការបំភ្លើសខុសពីការពិត  ម...
10/07/2025

-ឯកឧត្ដម នេត្រ ភក្រ្តា ថ្លែងថា ការបង្កើត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបង្កើតព័ត៌មានបំភ្លៃ ការបំភ្លើសខុសពីការពិត មិនមែនជាសេរីភាពសារព័ត៌មាន មិនមែនជាសេរីភាពបោះពុម្ពផ្សាយឡើយ ប៉ុន្តែរំលោភបំពានទៅលើច្បាប់ ហើយទង្វើបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។


#នេត្រភក្ត្រា
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
#ក្រសួងព័ត៌មាន

#កម្ពុជា

#មន្ទីរពត៌មានខេត្តបន្ទាយមានជ័យ​
#ទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ​
#ប្រឆាំងព័ត៌មានក្លែងក្លាយ

10/07/2025

-(D2)ព័ត៌មានក្លែងក្លាយ សំដៅលើព័ត៌មានមិនពិត ប្រឌិតឡើងដើម្បីគោលបំណងទុច្ចរិតផ្សេងៗ។
----------------------------------------------
#វិធីសាស្ត ចំនួន ៦ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖
១. ពិនិត្យប្រភព
២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ
៣. ត្រិះរិះពិចារណាពេលអាន
៤. ពិនិត្យភស្តុតាង
៥. សង្កេតរូបភាពក្លែងក្លាយ
៦. តើស្ដាប់ទៅសមហេតុផលឬអត់?
*សូមចងចាំថាព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្តីសង្ឃឹមណាមួយ។


#នេត្រភក្ត្រា
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
#ក្រសួងព័ត៌មាន

#កម្ពុជា

#មន្ទីរព័ត៌មានខេត្តបាត់ដំបង

-សង្ខេបព្រឹត្តិការណ៍ព័ត៌មានថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ #នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក #ហ៊ុនម៉ាណែត    #កម្ពុជា    ...
10/07/2025

-សង្ខេបព្រឹត្តិការណ៍ព័ត៌មាន
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥

#នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

09/07/2025

អាជីវករលក់ម្ហូបអាហារនៅមុខផ្សារត្រែង រកចំណូលបានពី១លាន ដល់២លានក្នុងមួយថ្ងៃ ក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូត

បាត់ដំបង ៖ ផ្សារត្រែង ស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជាទីកន្លែងលក់ម្ហូបអាហារខ្មែរ ដែលប្រជាពលរដ្ឋដាក់តុលក់ ហូហែរនៅចិញ្ចើមថ្នល់ មុខផ្សារតែម្តង ដើម្បីងាយស្រួលដល់អ្នកធ្វើដំណើរ រឺភ្ញៀវទេសចរណ៍ជិះឆ្លងកាត់មើលឃើញ និងងាយស្រួលចុះទិញ វិចខ្ចប់យកទៅទទួលទានតាមគោលដៅទេសចរណ៍របស់ពួកគាត់ពិសេសក្នុងរដូវប្រមូលផលផ្លែទុរេននៅស្រុកសំឡូតតែម្តង ។

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបងដឹកនាំផលិត៖ ភី សុខអត្ថបទ៖ សុខ មន្នីនាថថតវីដេអូ៖ ហ៊ាន វាសនាកាត់ត៖ ឈឿន ថៃកឿ

Address

Battamban

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មានខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share