26/06/2024
👩❤️👨ពេលមួយប្តីប្រពន្ធមួយគូ ទៅលេងសួនសត្វ គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែនណាស់
💃ប្រពន្ធប្រាប់ទៅប្តីថា បងមើលស្វាហ៎ គេឡើង sweet ហើយ រ៉ូមែនទិចទៀត...
👩❤️👨ប្តីប្រពន្ធឃើញតោញីឈ្មោល នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូនោះសោះ ។ តោឈ្មោលនៅស្ងាត់តែឯង ធ្វើដូចអត់មាន និង មិនខ្វល់ពីតោញីសោះឡើយ។
💃ប្រពន្ធប្រាប់ប្តីថា មើលទៅដូចកំសត់ណាស់ សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះឡើយ។
🕺ប្តីក៏ឲ្យប្រពន្ធគប់កូនថ្មទៅកាន់តោញី ហើយចាំមើលវា...
💃ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញីភ្លាម
បន្ទាប់មកគេក៏គប់ថ្មទៅស្វាដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញី។ ស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ដោយព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ។
🕺ប្តីក៏ប្រាប់ប្រពន្ធគាត់ថា កុំឆោតល្ងង់នឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយម ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ ដែលធ្លាប់ឮគេនិយាយថា ល្អតែមើលមិនល្អស៊ីទេ...។
ហើយក៏មានអ្នកខ្លះ ដែលគាត់មិនបានបញ្ចេញ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់ពិតប្រាកដ។
ជាអកុសល ក្នុងសាកលយើងសព្វថ្ងៃ ស្នេហាបែបស្វានេះ មានច្រើនជាងស្នេហាបែបសត្វតោ...។
#ផ្នត់គំនិតសហគ្រិន