Fridaydailynews-ជីវិត និងសង្គម

Fridaydailynews-ជីវិត និងសង្គម ដើម្បីជាការសងគុណសង្គម

20/09/2022

សូមបន្តមានការប្រុងប្រយត្ន័ ! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៧ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួន...។

ដោយលោករ៉ម គឹមហួរ

ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ រៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារទៅនៅទីទួលសុវត្ថិភាព...
20/09/2022

ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ រៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារទៅនៅទីទួលសុវត្ថិភាព. .......

ចេញផ្សាយថ្ងៃទី20ខែ កញ្ញាឆ្នាំ2022
សម្រួលដោយ:ធីសុធេន ហៅ002 ប្រធានគ្រប់គ្រងព័ត៌មានខេត្ត បន្ទាយមានជ័យ អង្គភាព " សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូស៍ "
ការិយាល័យកណ្ដាល : 0885000993,095538995

បន្ទាយមានជ័យ:ព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលនិងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ គាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន ។
ដោយឡែកនៅសង្កាត់ព្រះពន្លាចំនួន៥ គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។
ឯកឧត្តមរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពឲ្យបានល្អដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតមានអនាម័យល្អ។
សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវ ។ចំពោះបងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ មានការលំបាក ទើបគាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាព៕

20/09/2022

ក្រុមការងារគណបក្សប្រជាជនកម្ពុជា អញ្ជើញកាន់បិណ្ឌ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

ដោយលោក រ៉ម គឹមហួរ

20/09/2022

សង្វែកណាស់! លោកតាធាក់ស៊ីក្លូ និងប្រពន្ធរៀបចំហូបបាយសុខៗ ស្រាប់តែប្រពន្ធក្អួតឈា..ម ផ្អើលយ៉ាងរ.ន្ធ.ត់។

ដោយលោក រ៉ម គឹមហួរ

20/09/2022

ប្រពន្ធរបស់ចោឆក់រត់មកឱបប្តី សុំអង្វរលើកលែង ក្រោយប្ដីឆ.ក់មិនសម្រេច..។

ដោយលោករ៉ម គឹមហួរ

20/09/2022

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៊ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គម ដែលត្រូវតែដោះស្រាយបន្ទាន់។

ដោយលោក រ៉ម គឹមហួរ

19/09/2022

ផ្ទុះការរិះគន់កក្រើក! សូមប្រិយមិត្តជួយផ្ដល់យោបល់ផង! ចៅអធិការវត្តបល្ល័ង្ក រៀបចំកម្មវិធីប្រលងបវរកញ្ញាក្នុងវត្ត ស្លៀកពាក់មិនសមរម្យ។

ដោយលោក រ៉ម គឹមហួរ

19/09/2022

ក្មេ.ង.ប្រុ.ស.ទើបអាយុជាង ១០ឆ្នាំសោះ ចាប់រំលោភ ក្មេ.ងស្រី.អាយុទើប ៦ឆ្នាំ រ រហូតបានសម្រេច។

ដោយលោក រ៉ម គឹមហួរ

19/09/2022

ខ្លាំងអស្ចារ្យមហាលោតផ្លោះមែន! ផឹកស៊ីមិនឱ្យលុយហើយ បើករថយន្តបំបុកម៉ូតូខូចខាត៥គ្រឿងនិងរបួសមនុស្សម្នាក់។

ដោយលោក រ៉ម គឹមហួរ

19/09/2022

យុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ សមត្ថកិច្ចពិនិត្យសាកសព ឃើញមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់កង.ក

ដោយលោក រ៉ម គឹមហួរ

នារសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបន...
19/09/2022

នារសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយដែលមានឱកាសបានជួបជុំសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមកម្មករ កម្មការរិនីទាំងអស់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងការឈានជិតចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

សម្ដេចក្រឡាហោម បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិងប្រកបដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។

សម្ដេច បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

សម្ដេច បន្ថែមថា«ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព និងបានជូនពរក្រុមជាងទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបតែព្រះពុទ្ធពរ៤ប្រការ។

សូមបញ្ជាក់ថាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនីនាឱកាសនោះ រួមមានសារ៉ុង១ មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន១សែនរៀល ៕

Address

Battambang

Alerts

Be the first to know and let us send you an email when Fridaydailynews-ជីវិត និងសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share