Phorn Chantha

Phorn Chantha កូនអ្នក​បាត់ដំបង​
Telegram : 098 687 008
https://t.me/phornchantha

សូមបងប្អូនទាំងអស់គ្នាជួយនាំគ្នាចុចចែករំលែកសំបុត្រមួយនេះ​ផង​ ដែលខ្ញុំសរសេរផ្ញេីជូនទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​លោក​ ដ...
02/08/2025

សូមបងប្អូនទាំងអស់គ្នាជួយនាំគ្នាចុចចែករំលែកសំបុត្រមួយនេះ​ផង​ ដែលខ្ញុំសរសេរផ្ញេីជូនទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក​
ខ្ញុំស្នេីសុំឱ្យជួយប្រទេសកម្ពុជារបស់ពួកយេីង​ ហេីយខ្ញុំក៏បានអរគុណ​គាត់​ផងដែរ​គាត់គឺស័ក្ដិសមនឹងទទួលបានពានរង្វាន់​ណូបែលសន្តិភាព

លេីសពីនេះទៀតនៅក្នុងសំបុត្រខ្ញុំបានបកស្រាយថា​ ប្រទេសថៃបានចោទមកលេី​ កម្ពុជាថាជាកូនចៅរបស់ប្រទេសចិន​ ប៉ុន្តែធាតុពិតគឺជាប្រទេសថៃទេ​ ទេីបជាអ្នកបត់ក្បាលទៅរក​ ចិនតាំងតែពីឆ្នាំ 2014 មកម្ល៉េះ​

ប្រទេសថៃបានទិញគ្រឿងអាវុធពីប្រទេសចិនច្រេីនជាងកម្ពុជាឆ្ងាយណាស់​ ច្រេីនជាងទិញពីសហរដ្ឋអាមេរិកទៅទៀត​ វាប្រហែលជាចូលរាប់ពាន់លានដុល្លារឯណ្ណោះ​ ចំណែកឯកម្ពុជាវិញគឺបានទិញពីចិនតិចតួចណាស់​ ប្រហែលជា 200​ លានដុល្លារទៅ 300 លានដុល្លារទេ

លេីសពីនេះទៀត​ ប្រទេសថៃ​ គឺបានបេីករោងចក្រផលិតគ្រឿងអាវុធរួមគ្នាជាមួយនឹងប្រទេសចិននៅក្នុងប្រទេសថៃថែមទៀតផង

ប្រទេសថៃគឺបានធ្វេីសមយុទ្ធយោធាជាមួយនឹងប្រទេសចិន​ ដែលហៅថា​ Falcon Strike ជារៀងរាល់ឆ្នាំតែម្ដង

ប្រទេសថៃតែងតែនិយាយថា​ ខ្លួនឯងគឺជាសម្ព័ន្ធមិត្ដជាមួយនឹងសហរដ្ឋអាមេរិក​ ប៉ុន្តែពីក្រោយខ្នងគឺលួចដេកជាមួយចិនមិនឈប់

ប្រទេសចិនបានធ្វេីការវិនិយោគជាមួយនឹងប្រទេសថៃ​ចំនួន​ 30​ ពាន់លានដុល្លារ​ ចំណែកឯពាណិជ្ជកម្មទ្វេភាគីវិញគឺមានចំនួន 120​ ពាន់លានដុល្លារក្នុងមួយឆ្នាំ

នេះគឺវាបានបង្ហាញថាប្រទេសថៃ​ បានរកសុីជាមួយនឹងចិន​ គឺមានទំហំធំជាង​ កម្ពុជារកសុីជាមួយនឹងចិនប្រហែលជា 8 ដង

នេះគឺជាមូលហេតុ​ នៅពេលដែលថៃវ៉ៃកម្ពុជា​ គឺថាប្រទេសចិនឈរឱបដៃមេីលមិនធ្វេីអ្វីទេ​ នេះក៏ព្រោះតែផលចំណេញរបស់ចិននៅក្នុងប្រទេសថៃគឺមានទំហំធំជាងនៅកម្ពុជាឆ្ងាយណាស់

លេីសពីនេះទៀតនៅពេលដែលថៃបានសួរទៅចិនថា​ តេីអ្នកឯងមានបានលក់គ្រឿងអាវុធថ្មីៗទៅឱ្យកម្ពុជាដែរឬទេ?

ពេលនោះចិនក៏បានចេញបដិសេដ​តែម្ដង​ ហេីយក៏មិនបានចេញមកធ្វេីដូចជានៅខាងកម្ពុជាអ្វីដែរ

ប្រទេសថៃបានធ្វេីអ្វីៗគ្រប់យ៉ាងជាមួយនឹងប្រទេសចិន​ ប៉ុន្តែថៃបានបោកប្រាស់ប្រជាជនខ្លួនឯងថាមិនបានដេកជាមួយនឹងចិនទេ​ ប៉ុន្តែនៅពេលដែលយេីងក្រឡេកមេីលទៅលេីសកម្មភាពរបស់ថៃ​ គឺវាផ្ទុយពីពាក្យសម្ដីរបស់ពួកគេតែម្ដង​ លេីសពីនេះទៀតថៃក៏ខំប្រឹងលាបថាកម្ពុុជាទេគឺជាអ្នកដែលចាប់ចិន​ តែការពិតគឺជាខ្លួនឯងសោះ

ចាប់តាំងពីឆ្នាំ 2014 មកប្រទេសថៃបានផ្សព្វផ្សាយការឃោសនានៅក្នុងប្រទេសថៃឱ្យស្អប់សហរដ្ឋអាមេរិកខ្លាំងណាស់​ ផែនការនេះគឺទទួលបានជោគជ័យពិតមែន​ ពីព្រោះនៅពេលដែលខ្ញុំតាមដានមេីលរាល់ការបញ្ចេញមតិរបស់ប្រជាជនថៃ​ គឺពិតជាមានការស្អប់​និងរេីសអេីងសហរដ្ឋអាមេរិកពិតមែន

ប្រទេសថៃគេតែងតែនិយាយថា​ ប្រសិនបេីរត់ទៅរកសហរដ្ឋអាមេរិកនោះអ្នកនឹងស្លាប់​

នេះវាគឺជាពាក្យបោកប្រាស់ដេីម្បីបន្លាច​ ដេីម្បីកុំឱ្យកម្ពុជាយេីងទៅ​ ថៃវាចង់សុីសាច់គោតែឯង​ ចំណែកឯ​ កម្ពុជាហូបតែនំប៉ាវអត់សាច់បានហេីយ

ធាតុពិតទៅគឺវាមាន 70 ប្រទេស​ ចង់លេីសកន្លះផែនដីហេីយ​ ពួកគេសុទ្ធតែរត់ទៅរកសហរដ្ឋអាមេរិក​គ្រប់ៗគ្នា​ ហេីយប្រទេសរបស់ពួកគេគឺតែងតែមាន​ សុខសុវត្ដិភាព​ ពីមាត់ពួកខ្លាព្រៃជិតខាង

ខ្ញុំសូមលេីកពីប្រទេសស៊ុយ​អែត​ ប្រទេសនេះគឺអព្យាក្រឹត 200​ ឆ្នាំមកហេីយ​

គ្រាន់តែស៊ុយអែតបានឃេីញ​ រុស្សុី​ វ៉ៃ​ អ៊ុយក្រែនភ្លាម​ គេក៏បានរត់ចូលជាមួយសហរដ្ឋអាមេរិកភ្លាម​ៗតែម្ដង​ ដោយមិនបង្អង់យូរ​ នេះគេមិនចាំដល់សត្រូវវ៉ៃដល់ផ្ទះគេផង​ គេក៏បត់ភ្លាម​ បេីកម្ពុុជាយេីងវិញគឺត្រូវបានថៃវ៉ៃកម្ទេចទ្វាផ្ទះហេីយ​ ដូចនេះយេីងក៏គួរតែបត់ដែរ

បងប្អូនប្រទេសស៊ុយអែត​ ប៉ូឡូញ​ ហ្វាំងឡង់​ គេខ្លាំងជាងកម្ពុជាយេីងមួយលានដង​ ក៏ពួកគេនៅតែបត់រត់ទៅរកសហរដ្ឋអាមេរិកឱ្យជួយការពារផ្ទះដែរ​ ចុះទម្រាំតែយេីងវិញ​ ដែលខ្លាព្រៃវាបានហាមាត់មកខាំយេីងរួចទៅហេីយនោះ

ប្រសិនបេីអ្នកដែលរត់ទៅរកសហរដ្ឋអាមេរិកសុទ្ធតែត្រូវស្លាប់ដូចប្រទេសថៃបានលេីកឡេីង​ អញ្ចឹងប្រទេសជប៉ុន​ កូរ៉េខាងត្បូង​ អាល្លឺម៉ង់​ អារ៉ាប៊ីសាអូឌីត​ កាតា​ សហព័ន្ធអារ៉ាប់រួម អូស្រ្តាលី៕ល៕​ ពួកគេមិនស្លាប់បាត់អស់ទៅហេីយទេឬ? នេះគឺវាបានផ្ទុយ​ ពួកគេមិនស្លាប់ទេ​ ផ្ទុយមកវិញគឺពួកគេមានសុខសុវត្តិភាព​ និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសាហាវ

ប្រជាជនថៃគឺបានចាញ់បោកការឃោសនារបស់ពួកយោធាថៃបាត់ទៅហេីយ​ ដូច្នេះសូមបងប្អូនខ្មែរយេីងខ្លះ​ កុំទៅចាញ់បោកការឃោសនារបស់យោធាថៃដែរ

អ្វីដែលបងប្អូនមិនយល់​ គឺថាយេីងគ្មានជម្រេីសទេ​ នេះវាប្រៀបដូចជាល្បែង​អុក​
បញ្ហាវាមិនមែននៅក្នុងពេលឥឡូវនេះទេ​ បញ្ហាគឺនៅក្នុង 50​ ឆ្នាំទៀត

ហានិភ័យគឺយេីងនឹងអាចបាត់បង់ទឹកដីភាគខាងលិចរបស់យេីង

ខ្ញុំនឹងដាក់ភាសាអង់គ្លេសនៅក្នុងខំមិន​ សូមបងប្អូនទាំងអស់ជួយយកទៅផ្សព្វផ្សាយបន្ត​ និងយកទៅខំមិននៅផេក​ ប្រធានាធិបតី​ លោក​ ដូណាល់​ ត្រាំ​ និង​ ក្រសួងការបរទេសសហរដ្ឋអាមេរិកផង

សូមអរគុណ

ជួយ​ចែករំលែកសារមួយនេះទាំងអស់គ្នាដេីម្បី​អោយបានដល់​រាជរដ្ឋាភិបាល​ គិតគូរ​ និងជួយអោយ​ប្រទេស​ជាតិយេីង​សន្តិភាព​យូរ​អង្វែង​👏...
30/07/2025

ជួយ​ចែករំលែកសារមួយនេះទាំងអស់គ្នាដេីម្បី​អោយបានដល់​រាជរដ្ឋាភិបាល​ គិតគូរ​ និងជួយអោយ​ប្រទេស​ជាតិយេីង​សន្តិភាព​យូរ​អង្វែង​👏👏

សូមបងប្អូនទាំងអស់គ្នានាំគ្នាជួយចុចចែករំលែកសំបុត្រមួយនេះដែលខ្ញុំសរសេរជូនទៅដល់ជនរួមជាតិខ្មែរទូទាំងពិភពលោក​ និង​ សហរដ្ឋអាមេរិក​ 🇰🇭🇺🇸
ថៃគឺមានមហិច្ចតាចង់លេបយកទឹកដីកម្ពុជា​ ដូចនេះប្រទេសកម្ពុជាគឺត្រូវការមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកមកឈរជេីង

សំបុត្រជូនទៅដល់ជនរួមជាតិខ្មែរជាទីគោរព​

យេីងត្រូវតែប្រេីឱកាសលេីកនេះដេីម្បីស្នេីសុំសហរដ្ឋអាមេរិកឱ្យមកសាងសង់មូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសកម្ពុជា​នៅជិតខេត្ដសៀមរាប
នេះគឺជាយុទ្ធសាស្រ្ដតែមួយគត់​ដែលអាចជួយការពារប្រទេសកម្ពុជារបស់ពួកយេីងតរហូតទៅដល់រាប់រយឆ្នាំខាងមុខ​

មហិច្ចតារបស់ប្រទេសថៃគឺចង់លេបយកខេត្ដរបស់កម្ពុជាយេីង​ទាំងអស់ដែលថៃគិតថាខ្លួនឯងបានបាត់កាលពីសម័យបារាំង​

ថៃវ៉ៃកម្ពុជាលេីកនេះវាគ្រាន់តែជាការសាកល្បងមេីលចិត្ដមួយពិភពលោកសិន​ តេីហ៊ានលូកដៃជួយកម្ពុជាដែរឬទេ?
ជាលទ្ធផលមក​ ថៃគឺមិននឹកស្មានថា​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ត្រាំ​ ហ៊ានចេញមុខលូកដៃចូលរឿងនេះទាល់តែសោះ
ដូចនេះនៅពេលនេះថៃគឺគ្រាន់ផ្អាកគម្រោងរបស់ខ្លួនឯងសិនតែប៉ុណ្ណោះ​ គឺថៃរងចាំឱ្យដល់ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ចាកចេញសិននៅ 3​ ឆ្នាំក្រោយ

ខ្ញុំគិតថាថៃនឹងមកវ៉ៃកម្ពុជាមែនទែនម្ដងទៀតមុនឆ្នាំ 2075 ដល់ពេលនោះគ្រឿងអាវុធរបស់ថៃគឺនឹងទំនេីបខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត

បងប្អូន​ មានប្រទេសជាច្រេីនណាស់​ ពួកគេសុទ្ធតែមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកឈរជេីងជួយការពារដល់អធិបតេយ្យភាពប្រទេសរបស់ពួកគេ​ ហេីយប្រទេសរបស់ពួកគេឡេីងរីកចម្រេីន​ គ្មានបានបាត់បង់ទឹកដីអ្វីបន្តិចទេ​ សហរដ្ឋអាមេរិកគឺគ្មានយកទឹកដីប្រទេសណាទេ​ គឺមានតែជួយរួចហេីយក៏សងទៅឱ្យវិញ​ លេីសពីនេះទៀតថែមទាំងផ្ដល់លុយជំនួយឱ្យថែមទៀតផង

នេះប្រសិនបេីប្រទេសកម្ពុជារបស់ពួកយេីងមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកជួយឈរជេីងការពារ​ នោះវានឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងខ្លាំង​ ហេីយកម្ពុជាយេីងថែមទាំងមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលេីពិភពលោកទៀត

ដល់ពេលនោះមួយពិភពលោកគឺនឹងមានទំនុកចិត្ដមកលេីប្រទេសកម្ពុជាខ្លាំងជាងមុនច្រេីនដង​ ចំណែកឯខាងវិស័យទេសចរណ៍ក៏នឹងមានការកេីនឡេីង​ ចំណែកឯទាហានរបស់សហរដ្ឋអាមេរិក​វិញ ពួកគេនឹងចំណាយលុយ​ ចាយលេីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងច្រេីនតែម្ដង

បងប្អូនត្រូវចងចាំថា​ ភូមិសាស្រ្ដនយោបាយពិភពលោកគឺមានការប្រែប្រួលអស់ហេីយ​ មិនដូចកាលពីមុននោះទេ

ដូចនេះកម្ពុជាយេីងគឺត្រូវតែចេះបត់បែនទៅតាមភូមិសាស្រ្ដនយោបាយពិភពលោកប្រែប្រួលនេះ​ ពីព្រោះតែអ្នកជិតខាងរបស់យេីង​ គឺមានមហិច្ចតាធំណាស់​ និង​មានអាកប្បកិរិយាឈ្លានពាន

ដូចជាកាលពីឆ្នាំ 1860 ព្រះបាទ​អង្គ​ឌួង​ និង​ ព្រះបាទ​នរោត្ដម​ មានភាពក្លាហាន​ មុះមុតក្នុងការស្នេីសុំហៅប្រទេសបារាំងឱ្យមកជួយការពារទឹកដីប្រទេសកម្ពុជាយេីង​ ដូច្នេះក្នុងឆ្នាំ 2025 នេះ​ កម្ពុជាយេីងក៏គួរតែស្នេីសុំទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ ឱ្យមកធ្វេីដូចគ្នា​ សុំឱ្យគាត់មកបេីកមូលដ្ឋានទ័ពយោធាអាមេរិកនៅក្រោមអធិបតេយ្យភាពកម្ពុជា​

ទាន់ពេលនេះលោក​ ដូណាល់​ ត្រាំ​ គាត់នៅជាប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបដែលកំពុងតែមានការចាប់អារម្មណ៍មកលេីប្រទេសកម្ពុជារបស់ពួកយេីង​ លេីកនេះវាគឺជាឱកាសដ៏ល្អរបស់ពួកយេីងក្នុងការស្នេីសុំនេះ
ហេីយយេីងកុំខ្វល់​ កុំខ្លាចពីការគម្រាមពីប្រទេសណាឱ្យសោះ​ ដែលពួកគេមកបដិសេដគំនិតនេះ​ ពួកយេីងបានឃេីញភស្ដុតាងនៅនឹងភ្នែករួចរាល់អស់ហេីយ​
ពេលកម្ពុជាយេីងមានរឿងធំដល់ថ្នាក់នេះ​ គឺថាគ្មានប្រទេសណាមកជួយយេីងនោះទេ​ក្រៅពីសហរដ្ឋអាមេរិកតែមួយគត់

ទោះបីជាកម្ពុជាយេីងត្រូវការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់យេីងដេីម្បីឱ្យសហរដ្ឋអាមេរិកមកសាងសង់មូលដ្ឋានទ័ពយោធាក៏ដោយ​ ក៏យេីងត្រូវតែធ្វេីវាដែរ

ជាចុងក្រោយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា​ នាំគ្នាគាំទ្រគំនិតនេះ​ និងជួយចុចចែករំលែក​ឱ្យបានច្រេីនដេីម្បីឱ្យបានឃេីញទៅដល់ថ្នាក់ដឹកនាំកម្ពុជា​ ដេីម្បីគិតពិចារណាអំពីរឿងនេះ​ ក្នុងការជួយការពារទឹកដីប្រទេសកម្ពុជា
🙏

សម្រស់​ ក្រុង​បាត់ដំបង​ ពេលរាត្រី​ កំពុងបង្ហាញសម្រស់​ បន្ដេីរ​ៗត្រៀម​ទទួល​ទេវតា​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ​ ខាងមុខនេះ
01/04/2025

សម្រស់​ ក្រុង​បាត់ដំបង​ ពេលរាត្រី​ កំពុងបង្ហាញសម្រស់​ បន្ដេីរ​ៗត្រៀម​ទទួល​ទេវតា​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ​ ខាងមុខនេះ

19/03/2025

មានលុយត្រឹម ១ម៉ឺនរៀល ក៏អាចញាំ Pizza ឆ្ងាញ់បានដែរក្ដៅៗហ្មង
ភីហ្សាស្ទឹងសង្កែ ក្រុងបាត់ដំបង

16/03/2025

បង្អែមក្នុងដូង​ និង​ សណ្តែកខៀវគ្រីម​
លក់ចាប់ពីម៉ោង8ព្រឹក=>8យប់⏰
ទីតាំង​ ផ្លូវភូមិចិន ជួរមាត់ស្ទឹង ហួសស្ពានរទេៈភ្លើង 30m(ត្រើយខាងកើត)

07/03/2025

បិនដូវ ឆ្ងាញ់សាខាបាត់ដំបង កុំភ្លេចមកសាកញាំទាំងអស់គ្នាណាបងប្អូន​ ទីតាំង (ជិតមីគាវ៣ល្វែង)
បិន ដូវ សាខាបាត់ដំបង​
☎️Tel: 015 720 700
⏰បើករៀងរាល់ថ្ងៃ | ម៉ោង 10 ព្រឹក - 10 យប់
📍ទីតាំង៖ https://maps.app.goo.gl/vgP9sGFBgrzhqnud6?g_st=ic

05/03/2025

បង្អែមឆ្ងាញ់ តម្លៃចាប់ពី ៥០០រៀលឡើង មានច្រើនមុខ គាត់លក់ចាប់ពីរព្រលឹមរហូតដល់អស់
ទីតាំង ក្បែរផ្សារថ្មី​ ក្រុងបាត់ដំបង Maps ក្នុងខមិន

02/03/2025

ក្រឡាន ក្រុងបាត់ដំបង ចង់ញាំអាចមករកទិញនៅជាប់របងវត្តសំរោងក្នុងបានណាបងប្អូន មានច្រើនកន្លែងហើយមានលក់រាល់ថ្ងៃតែម្ដង

23/02/2025

ឃ្មុំអាំង ឆ្ងាញ់ ក្រុងបាត់ដំបង ខាងក្រោយលោកតាដំបងក្រញូង បានញាំហើយដឹងតែចង់ញាំទៀតហ្មង ក្លិនឈ្ងុយខ្ទិះពេញមាត់ហ្មង

21/02/2025

សម្រស់ ផ្កាចារ ក្នុង​ព្រលានយន្តហោះបាត់ដំបង ស្អាតណាស់បងប្អូន កុំភ្លេចមកថតរូបលេងស្អាតៗទាំងអស់គ្នាផងណា😍😍😍

🎉 Facebook recognized me as a top rising creator this week!
19/02/2025

🎉 Facebook recognized me as a top rising creator this week!

09/02/2025

គ្រឿងសមុទ្រក្រឡុក ១ចាន ត្រឹម ៥០០០រៀល​ នៅក្រុងបាត់ដំបង ឆ្ងាញ់ស្រក់ទឹកមាត់ហ្មងបង មានច្រើនមុខ អាចកម្មង់រស់ជាតិបានតាមចំណូលចិត្ត បានញាំហើយចង់តែញាំម្ដងទៀតដូចខ្ញុំអញ្ចឹង

Address

Battambang

Telephone

+85587680909

Website

Alerts

Be the first to know and let us send you an email when Phorn Chantha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phorn Chantha:

Share

Category

ធានាជូនស្រក 100%

ផលិតផលមានការ ត្រួតពិនិត្យនិងទទួលស្គាល់ពីក្រសួងសុខាភិបាល និង ក្រសួងពានិជ្ជកម្មត្រឹមត្រូវច្បាស់លាស់ មិនប៉ះពាល់សុខភាព និង ស្រក១០០%