22/01/2025
ទាំងនេះគឺជាវេបសាយសម្រាប់រៀនភាសាអង់គ្លេសដែល Scholarar គិតថាអាចជួយអ្នកទាំងអស់គ្នាឱ្យស្វ័យសិក្សាបានយ៉ាងមានប្រសិទ្ធភាព និងពូកែជាមុន🫶
1️⃣ VOA Learning English | សហរដ្ឋអាមេរិក 🇺🇸
👉 ជាឆានែល និងគេហទំព័រ ដែលបានផ្តល់នូវធនធានសិក្សាភាសាអង់គ្លេសជាច្រើនដ៏សម្បូរបែប ដើម្បីជួយនាំផ្លូវអ្នកសិក្សាឱ្យភាសាអង់គ្លេសរបស់ពួកគេកើនថែមមួយកម្រិត។
🔗 https://learningenglish.voanews.com/
🔗 www.youtube.com/
2️⃣ BBC Learning English | ចក្រភពអង់គ្លេស 🇬🇧
👉 ជាកន្លែងរៀនភាសាអង់គ្លេស ដែលមាននូវវីដេអូជាច្រើនស្តីពី grammar, vocabulary, pronunciation និងប្រធានបទទាក់ទងនឹងការរៀនភាសាអង់គ្លេសជាច្រើនទៀត។
🔗 https://www.bbc.co.uk/learningenglish/
🔗 www.youtube.com/user/bbclearningenglish
3️⃣ ABC Learn English | អូស្រ្តាលី 🇦🇺
👉 ជាគេហទំព័រដែលផ្តល់ជូននូវមាតិកាបង្រៀនភាសាអង់គ្លេស ដូចជា grammar, vocabulary និង ការសន្ទនាជាដើម ដើម្បីជួយជម្រុញអ្នកទស្សនាបង្កើនជំនាញនិយាយនិងស្តាប់ភាសាអង់គ្លេសឱ្យប្រសើរឡើង។
🔗 www.abc.net.au/education/learn-english
4️⃣ engVid | កាណាដា 🇨🇦
👉 ជាវេទិកាអប់រំមួយដែលផ្តល់នូវមេរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដែលបង្រៀនដោយគ្រូជាច្រើននាក់។ មេរៀននេះគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងវេយ្យាករណ៍ វាក្យសព្ទ ការបញ្ចេញសំឡេង និងការរៀបចំត្រៀមប្រឡង។
🔗 https://www.engvid.com/
🔗 www.youtube.com/user/engvidenglish
5️⃣ Let's Talk | ឥណ្ឌា 🇮🇳
👉 ជាឆានែលដែលផ្តល់មេរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ លើទិដ្ឋភាពផ្សេងៗនៃការរៀន ដូចជាវាក្យសព្ទ វេយ្យាករណ៍ និងការទំនាក់ទំនង។ ឆានែលនេះមានគោលបំណងធ្វើឱ្យការរៀនភាសាអង់គ្លេសមានភាពសប្បាយរីករាយ និងមានភាពងាយស្រួល។
🔗 https://www.youtube.com/
ចង់រៀនត្រៀមIELTS សូមឆែក និងចុះឈ្មោះនៅទីនេះ👉
https://forms.gle/8fe33mgWeVYbw2uQA