SBUBB

SBUBB Preah Sihanouk Raja Buddhist University, Battambang Branch
(2)

ពិធីចុះអនុស្សរណៈយោគយល់គ្នា--------------------------------------នៅល្ងាចថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦...
12/05/2026

ពិធីចុះអនុស្សរណៈយោគយល់គ្នា
--------------------------------------
នៅល្ងាចថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានសហការរៀបចំពិធីចុះអនុស្សរណៈ យោគយល់គ្នា រវាងពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជនិង វិទ្យាស្ថានគរុកោសល្យបាត់ដំបង
ក្រោមព្រះអធិបតីភាពដ៏ខ្ពង់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់បំផុត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើការលើកកម្ពស់គុណភាពធនធានអប់រំ និងផ្នែកបច្ចេកទេសឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ។ តាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរនឹងរួមគ្នាលើកកម្ពស់សមត្ថភាពរបស់គ្រូឧទ្ទេស បុគ្គលិក និងនិស្សិត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនចំណេះដឹងពីគ្នាទៅវិញទៅមក ។ លើសពីនេះ យើងនឹងជំរុញឱ្យមានការចែករំលែកនូវធនធានអប់រំ ការស្រាវជ្រាវ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាអប់រំទំនើបៗ ដែលជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់ និងក្នុងកម្រិតជាតិ ។ សរុបរួមមក កិច្ចព្រមព្រៀងដែលមានសុពលភាពរយៈពេល ៥ ឆ្នាំនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការកសាងបណ្តាញសហប្រតិបត្តិការយូរអង្វែង ដើម្បីឧត្តមប្រយោជន៍នៃវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៃស្ថាប័នទាំងពីរ ។»

12/05/2026

ពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៥-២០២៦
--------------------------------------
នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
កម្មវិធីនេះមានការចូលរួមពីព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ ព្រះសាកលវិទ្យាធិការរង ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និង សហការី ព្រមទាំងសមណនិស្សិត និស្សិត ប្រមាណជា ៣០០អង្គ/នាក់។

ពិធីប្រគេន ជូនប័ណ្ណសរសើរ ព.ស.ស.ប.ប--------------------------------------នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ...
12/05/2026

ពិធីប្រគេន ជូនប័ណ្ណសរសើរ ព.ស.ស.ប.ប
--------------------------------------
នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំពិធីចែកជូនប័ណ្ឌសរសើរដល់សាស្រ្តាចារ្យ សមណនិស្សិត និស្សិតឆ្នើម ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
កម្មវិធីនេះមានការចូលរួមពីព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ ព្រះសាកលវិទ្យាធិការរង ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និង សហការី ព្រមទាំងសមណនិស្សិត និស្សិត ប្រមាណជា ៣០០អង្គ/នាក់។

ពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧--------------------------------------នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្ន...
12/05/2026

ពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧
--------------------------------------
នៅរសៀលថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
កម្មវិធីនេះមានការចូលរួមពីព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ ព្រះសាកលវិទ្យាធិការរង ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និង សហការី ព្រមទាំងសមណនិស្សិត និស្សិត ប្រមាណជា ៣០០អង្គ/នាក់។

12/05/2026

សេចក្តីថ្លែងអំណរព្រះគុណ និងអរគុណ...................................
គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសប្បុរសជននៅសហរដ្ឋអាមេរិកមានលោកឳព្រះមហាថេរ សែម សុឃឿន ព្រះចៅអធិការ ព្រះអង្គគ្រូ ហាន ហ៊ា ព្រះអង្គគ្រូ ម៉េង សាមិទ្ធ ព្រះអង្គគ្រូ ពឺន ចិនថាវ ព្រះអង្គគ្រូ រឿយ រៀន ព្រះសង្ឃគ្រប់ព្រះអង្គ និងញាតិពុទ្ធបរិស័ទចំណុះជើងវត្តខ្មែរបាលិលេយ្យ ព្រមទាំងព្រះសង្ឃ ញាតិញោមសប្បុរសជននៅតាមបណ្តារដ្ឋមួយចំនួនទៀតដែលបានជួយឧបត្ថម្ភថវិកាកសាងអគារគ្រូបង្រៀន ជាវដីកសាងអគារអន្តេវាសិកដ្ឋាន និងសម្រាប់ជាវគ្រែពីរជាន់ដាក់អន្តេវាសិកដ្ឋាននៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។
ទឹកចិត្តដ៏មហាសប្បុរសនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគោរពស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ ជាពិសេស គឺការរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យពុទ្ធិកសិក្សានៅប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនយូរអង្វែង។
គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមសម្តែងនូវការដឹងគុណ និង ត្រេកអរអនុមោទនា ចំពោះទឹកចិត្តសទ្ធាដ៏មហាប្រសើរវិសេសថ្លៃថ្លានេះ។
សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរប្រគេនជូនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ញាតិញោមម្ចាស់សទ្ធា និងកូនចៅ ព្រមទាំងក្រុមញាតិ សូមជួបប្រសព្វតែលាភ យស សរសើរ សុខ និងព្រះពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើង កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។
សូមអនុមោទនាបុណ្យ!

Telegram: https://t.me/sbu_bb
page: https://facebook.com/sbuBattambang
Youtube : https://www.youtube.com/
Website : https://sbubb.edu.kh

10/05/2026
ប្អូននិស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋានបានមកថ្វាយបង្គំលា និងថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះប្រធានសាខា និងគណៈគ្រប់គ្រងស...
10/05/2026

ប្អូននិស្សិតដែលស្នាក់នៅអន្តេវាសិកដ្ឋានបានមកថ្វាយបង្គំលា និងថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះប្រធានសាខា និងគណៈគ្រប់គ្រងសាខាពុទ្ធិកសាកលដែលបានអនុគ្រោះផ្តល់កន្លែងស្នាក់នៅបន្តរហូតដល់បញ្ចប់ការសិក្សា។
សូមជូនពរប្អូនៗជួបតែសំណាងល្អ និងជោគជ័យក្នុងដំណើរជីវិត។

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ……………………………………….ព្រះយសបញ្ញាបណ្ឌ...
10/05/2026

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
……………………………………….
ព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានផ្តល់សង្ឃឱវាទក្រោមប្រធានបទ៖ "ភាពជាពលរដ្ឋល្អតាមមាគ៌ាព្រះពុទ្ធសាសនា" និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ លើប្រធានបទ “តួនាទីរបស់យុវជនក្នុងការចូលរួមថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍសង្គម” ក្នុងកម្មវិធី មនសិកាពលរដ្ឋពលរដ្ឋ ដែលអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន សមាជិកគម្រោងខេត្ត លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូបង្គោល សមាជិកក្លឹបថ្នាក់ទី១០ និងទី១១ សរុបចំនួន៦០០នាក់ នៅសាលប្រជុំសាលាខេត្តអគារE។

គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ព្រះមហា​ ហៀម​ តាំងហឿក​...
08/05/2026

គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ព្រះមហា​ ហៀម​ តាំងហឿក​ សមណនិស្សិត​ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានសទ្ធាជ្រះថ្លាបានបរិច្ចាគថវិកាចំនួន​ ១៥​ (ដប់ប្រាំ)​ ដុល្លារ​ ​ក្នុងការចូលរួមជាវដី​ ដេីម្បីកសាងអន្តេវាសិកដ្ឋាននារី​ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគោរពស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ ជាពិសេស គឺការរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យពុទ្ធិកសិក្សានៅប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនយូរអង្វែង។
គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមសម្តែងនូវការដឹងគុណ និង ត្រេកអរអនុមោទនា ចំពោះទឹកចិត្តសទ្ធាដ៏មហាប្រសើរវិសេសថ្លៃថ្លានេះ។
សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់​ ​ ព្រះមហា​ ហៀម​ តាំងហឿក​ សូមជួបតែលាភ យស សរសើរ សុខ ពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើង កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។
សូមអនុមោទនាបុណ្យ!

គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​  ព្រះបញ្ញាសរណកោសល​ ឈិន...
08/05/2026

គណៈគ្រប់គ្រងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ព្រះបញ្ញាសរណកោសល​ ឈិន​ សុវឿន​ ព្រះចៅអធិការវត្តបាការនិវេសន៍​ (វត្តកំផែង)​ ក្រុងបាត់ដំបង​ មានសទ្ធាជ្រះថ្លាបានបរិច្ចាគថវិកាចំនួន​ ២៥០,០០០​ (ម្ភៃប្រាំម៉ឺន)​ រៀល​ ក្នុងការចូលរួមជាវកង់​ ដេីម្បីចែកជូនដល់និស្សិតខ្វះខាតមធ្យោបាយធ្វេីដំណេីរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការគោរពស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅ ជាពិសេស គឺការរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យពុទ្ធិកសិក្សានៅប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនយូរអង្វែង។

សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់ព្រះបញ្ញាសរណកោសល​ ឈិន​ សុវឿម​ សូមជួបតែលាភ យស សរសើរ សុខ ពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតកើនចម្រើនឡើង កុំបីឃ្លាតក្លាយទៅជាប្រការដទៃឡើយ។
សូមអនុមោទនាបុណ្យ!

Address

Preah Sihanouk Raja Buddhist University, Battamabang Branch
Battambang
02360

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85593597351

Alerts

Be the first to know and let us send you an email when SBUBB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SBUBB:

Share