MLC TV News

MLC TV News ស្ថាប័នសារព័ត៌មាន MLC TV NEWS ផ្តល់ព័ត៌មានរហ័ស ត្រឹមត្រូវ ជឿទុកចិត្តបាន ក្រោមទិសស្លោក “មាតុភូមិកម្ពុជា”។⁠

08/09/2026

រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត

PR Cambodian government

ខ្ចីម៉ូតូគេទៅធាក់ប្លន់ប៉ះចំមុខសញ្ញាចោរដូចគ្នា វាយបកយកម៉ូតូជិះគេចខ្លួនបាត់! នគរបាលក្រុងសៀមរាប ស្រាវជ្រាវវែកមុខចាប់បានទាំង...
08/09/2026

ខ្ចីម៉ូតូគេទៅធាក់ប្លន់ប៉ះចំមុខសញ្ញាចោរដូចគ្នា វាយបកយកម៉ូតូជិះគេចខ្លួនបាត់! នគរបាលក្រុងសៀមរាប ស្រាវជ្រាវវែកមុខចាប់បានទាំងសងខាង ៣នាក់ ដកហូតម៉ូតូ ២គ្រឿងជូនម្ចាស់ដើមវិញ

(សៀមរាប)៖ សំណុំរឿងប្លន់ និងលួចដ៏ស្មុគស្មាញមួយ ដែលផ្តើមចេញពីជនសង្ស័យខ្ចីម៉ូតូគេជិះទៅធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងទៀត តែបែរជាប៉ះចំមុខសញ្ញាចោរដូចគ្នាដេញវាយបក និងជិះម៉ូតូនោះរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បំបែកបានជោគជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យទាំងសងខាងចំនួន ០៣នាក់ ព្រមទាំងដកហូតម៉ូតូបានចំនួន ០២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។

កិច្ចប្រតិបត្តិការស្រាវជ្រាវនេះ ធ្វើឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបភ្លាមៗក្រោយទទួលបានពាក្យបណ្តឹង។

យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង ៣:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រទេសចរណ៍ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជនសង្ស័យ ២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ និងឈ្មោះ វណ្ណ វិសាល បានខ្ចីម៉ូតូហុងដាស្គុបពី (Scoopy) ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AV-9022 ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម (Honda Dream) មួយគ្រឿងទៀតក្នុងបំណងផ្តួលប្លន់យកម៉ូតូ។

ប៉ុន្តែហេតុការណ៍មិនដូចការគិតឡើយ ដោយអ្នកជិះម៉ូតូហុងដាឌ្រីមនោះ ឈ្មោះ ណាត នាថ ហៅចយ (ជាមុខសញ្ញាលួចម៉ូតូស្រាប់) មិនព្រមចុះចាញ់ទេ ហើយបានដេញវាយបកទៅលើជនសង្ស័យទាំងពីរនាក់វិញ រួចឡើងជិះម៉ូតូហុងដាស្គុបពីនោះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីមរបស់ខ្លួននៅកន្លែងកើតហេតុ។ ភ្លាមនោះ ខាងភាគីបង្កធាក់គេ ក៏បានហៅបក្ខពួកឱ្យមកជិះម៉ូតូហុងដាឌ្រីមនោះគេចខ្លួនដែរ រួចបានទៅភូតកុហកប្រាប់ម្ចាស់ម៉ូតូស្គុបពីដើមថា «ត្រូវគេប្លន់យកម៉ូតូបាត់ហើយ»។

ក្រោយបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ កម្លាំងនគរបាលក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ពីបទលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ព្រមទាំងដកហូតម៉ូតូទាំង ០២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។ ជាមួយគ្នានេះ លទ្ធផលធ្វើតេស្តទឹកនោមបានបង្ហាញថា ជនសង្ស័យឈ្មោះ ណាត នាថ ហៅចយ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងបី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានទំនាក់ទំនងការិយាល័យនិពន្ធ MLC TV NEWS ៖
ទូរសព្ទចាងហ្វាងការផ្សាយ៖ 071 37 333 37
ទូរសព្ទការិយាល័យនិពន្ធនាយក៖ 015 507 474

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #ហួតសុធី #ការិយាល័យនគរបាលចរាចរណ៍សៀមរាប #អប់រំច្បាប់ចរាចរណ៍ #គ្មានថ្ងៃឈប់សម្រាក #សណ្តាប់ធ្នាប់សាធារណៈ #សៀមរាប

មេរៀនដ៏ធំសម្រាប់មន្ត្រីនគរបាលយុត្តិធម៌! ស្នងការដ្ឋាននគរបាលខេត្តកំពត ដកបញ្ឈរជើងអធិការ និងអធិការរងស្រុកឈូក ក្រោយបំភ័ន្តការ...
08/09/2026

មេរៀនដ៏ធំសម្រាប់មន្ត្រីនគរបាលយុត្តិធម៌! ស្នងការដ្ឋាននគរបាលខេត្តកំពត ដកបញ្ឈរជើងអធិការ និងអធិការរងស្រុកឈូក ក្រោយបំភ័ន្តការពិតរឿងគ្រោះថ្នាក់ចរាចរណ៍

លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក និងលោកវរសេនីយ៍ទោ ឯក វ៉ាន្នី អធិការរង ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិកខេត្ត ដើម្បីរងការស៊ើបអង្កេតដាក់វិន័យ ក្រោយពីកាត់សេចក្តីលម្អៀងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់។

កាលដើមឡើយ នគរបាលស្រុកបានសន្និដ្ឋានថា ភាគីរថយន្តមិនខុស ហើយដោះលែងជនបង្កទៅបាត់។ ប៉ុន្តែក្រោយកម្លាំងជំនាញថ្នាក់ខេត្តចុះវាស់វែងឡើងវិញ តាមបទបញ្ជារបស់លោកស្នងការខេត្ត ទើបរកឃើញថា រថយន្តបើកចូលគន្លងម៉ូតូ ២តឹកកន្លះ។

បច្ចុប្បន្ន សមត្ថកិច្ចបានតាមចាប់ខ្លួនអ្នកបើកបររថយន្តមកវិញ ដើម្បីចាត់ការតាមច្បាប់។ នេះជាការដាស់តឿនដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ យុត្តិធម៌ និងវិជ្ជាជីវៈ ចៀសវាងការផ្តល់ការឈឺចាប់ដល់ជនរងគ្រោះ។

ព័ត៌មានទំនាក់ទំនងការិយាល័យនិពន្ធ MLC TV NEWS ៖
ទូរសព្ទចាងហ្វាងការផ្សាយ៖ 071 37 333 37
ទូរសព្ទការិយាល័យនិពន្ធនាយក៖ 015 507 474

#ស្នងការដ្ឋាននគរបាលខេត្តកំពត #មន្ត្រីនគរបាលយុត្តិធម៌ #អធិការដ្ឋានស្រុកឈូក #ដកបញ្ឈរជើង #ក្រើនរំលឹកវិជ្ជាជីវៈ #យុត្តិធម៌សង្គម

អស់ការងារធ្វើព្រោះចរិតច្រឡោងខាម! រោងចក្រ លានហ្វាហេងយូ សម្រេចបញ្ឈប់មេរដ្ឋបាលម្នាក់ភ្លាមៗ ក្រោយប្រើហិង្សាធាក់តុ និងជេរប្រម...
08/09/2026

អស់ការងារធ្វើព្រោះចរិតច្រឡោងខាម! រោងចក្រ លានហ្វាហេងយូ សម្រេចបញ្ឈប់មេរដ្ឋបាលម្នាក់ភ្លាមៗ ក្រោយប្រើហិង្សាធាក់តុ និងជេរប្រមាថកម្មករ រហូតផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៥

(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្មករកម្មការិនីរោងចក្រ លានហ្វាហេងយូ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននាំគ្នាប្រមូលផ្តុំបិទផ្លូវជាតិលេខ៥ តវ៉ាប្រឆាំងនឹងមេរដ្ឋបាល និងជាអ្នកបកប្រែភាសាចិន ឈ្មោះ ផុង សុខា ដែលបានប្រើពាក្យអសុរោះ ជេរប្រមាថ និងធាក់តុម៉ាស៊ីនដាក់កម្មករ។ក្រោយផ្ទុះការតវ៉ា ថ្នាក់ដឹកនាំរោងចក្របានសម្រេចបញ្ឈប់មេរដ្ឋបាលរូបនេះពីការងារភ្លាមៗ ដើម្បីបញ្ចប់ជម្លោះ។

យោងតាមព័ត៌មានច្បាស់ការណ៍៖ ដើម្បីដោះស្រាយបញ្ហាខាងលើ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរការងារ អាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ច បានចុះសម្របសម្រួលផ្ទាល់នៅកន្លែងកើតហេតុ។ ជាលទ្ធផល លោក ផុង សុខា បានស្ម័គ្រចិត្តដាក់ពាក្យលាលែងពីការងារភ្លាមៗ ស្របពេលអាជ្ញាធរទទួលយកសំណូមពរផ្សេងៗទៀតមកដោះស្រាយតាមច្បាប់ការងារលើគោលការណ៍ ឈ្នះ-ឈ្នះ។

ក្រោយទទួលបានដំណោះស្រាយ កម្មករបានរំសាយការតវ៉ា ហើយផ្លូវជាតិលេខ៥ ត្រូវបានបើកឱ្យចរាចរណ៍ជាធម្មតាវិញ។ទើបបងប្អូនកម្មករសម្រេចបើកផ្លូវជាតិលេខ៥ ឱ្យដំណើរការឡើងវិញ៕

ព័ត៌មានទំនាក់ទំនងការិយាល័យនិពន្ធ MLC TV NEWS ៖
ទូរសព្ទចាងហ្វាងការផ្សាយ៖ 071 37 333 37
ទូរសព្ទការិយាល័យនិពន្ធនាយក៖ 015 507 474

#ខេត្តពោធិ៍សាត់ #ស្រុកបាកាន #រោងចក្រលានហ្វាហេងយូ #បញ្ឈប់មេរដ្ឋបាល #តវ៉ាបិទផ្លូវជាតិលេខ៥ #សិទ្ធិកម្មករ

⭕️ ចម្ងល់មហាជន៖ តើប៉ូលិសចរាចរណ៍👮‍♂️មានសិទ្ធិអំណាចចូលរួមអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន⁉️
07/09/2026

⭕️ ចម្ងល់មហាជន៖ តើប៉ូលិសចរាចរណ៍👮‍♂️មានសិទ្ធិអំណាចចូលរួមអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន⁉️

07/09/2026

ស្វែងយល់អំពី«ដីកាបង្គាប់ឱ្យនាំ ខ្លួន»

ពលរដ្ឋគាំទ្រពេញទំហឹង! វិធានការ “ឃាត់ឱ្យរៀនច្បាប់ ២ទៅ៣ម៉ោង” នៅសៀមរាប កំពុងក្លាយជាគំរូ ខណៈថ្នាក់ដឹកនាំស្នងការដ្ឋានចុះពង្រឹ...
06/09/2026

ពលរដ្ឋគាំទ្រពេញទំហឹង! វិធានការ “ឃាត់ឱ្យរៀនច្បាប់ ២ទៅ៣ម៉ោង” នៅសៀមរាប កំពុងក្លាយជាគំរូ ខណៈថ្នាក់ដឹកនាំស្នងការដ្ឋានចុះពង្រឹងការបង្រៀនផ្ទាល់

(សៀមរាប)៖ វិធានការក្តៅគគុកតែពោរពេញដោយភាពទាក់ទាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការឃាត់ខ្លួនអ្នកបើកបរល្មើសច្បាប់ចរាចរណ៍តម្រូវឱ្យចូលរៀនច្បាប់ចាប់ពី ២ ទៅ ៣ម៉ោង នៅស្នាក់ការចរាចរណ៍មាត់ស្ទឹង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លា និងលើសលប់ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងខេត្តសៀមរាប និងបណ្តាខេតនានាទូទាំងប្រទេស។ ការគាំទ្រនេះស្តែងចេញតាមរយៈការ Like, Share និង Comment កោតសរសើររាប់ពាន់ដងនៅលើបណ្តាញសង្គម មកលើអត្ថបទព័ត៌មានដែលបានចុះផ្សាយកាលពីម្សិលមិញ ខណៈនៅថ្ងៃអាទិត្យនេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាន បានចុះពិនិត្យការងារបង្រៀនដោយផ្ទាល់។

ជាក់ស្តែង នៅថ្ងៃអាទិត្យនេះ ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ ក៏គេសង្កេតឃើញវត្តមាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប រួមជាមួយ លោកស្នងការរង ឡុង មែនសុយ៉ាលី និងលោកសោម វីរះនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅពិនិត្យមើលសកម្មភាពនៃការបង្រៀន និងអប់រំច្បាប់ចរាចរណ៍ដល់អ្នកល្មើសច្បាប់ដោយផ្ទាល់ នៅស្នាក់ការការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (មាត់ស្ទឹងសៀមរាប)។ វត្តមានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាការបន្តអនុវត្តវិធានការនេះដោយគ្មានថ្ងៃឈប់សម្រាក បានសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតអ្នកបើកបរ ឱ្យងាកមកគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា ជាជាងការផ្តោតលើការផាកពិន័យតែមួយមុខ។

ប្រជាពលរដ្ឋជាច្រើនដែលបានបញ្ចេញមតិ Comment លើបណ្តាញសង្គម បានសម្តែងនូវភាពសប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយយល់ឃើញថា ការអប់រំឱ្យយល់ដឹងពីស្លាកសញ្ញា និងច្បាប់ មានតម្លៃជាងការផាកយកលុយ។ ពួកគេបានលើកឡើងថា វិធានការនេះមិនត្រឹមតែជួយឱ្យអ្នកល្មើសយល់ដឹងពីគ្រោះថ្នាក់នៃការមិនគោរពច្បាប់ប៉ុណ្ណោះទេ តែថែមទាំងជួយរៀបចំសណ្តាប់ធ្នាប់ ភាពថ្លៃថ្នូរ និងសុវត្ថិភាពសម្រាប់ប៉ូលទេសចរណ៍វប្បធម៌កម្រិតពិភពលោកផងដែរ។ ការគាំទ្រយ៉ាងសន្ធឹកសន្ធាប់នេះ កំពុងធ្វើឱ្យវិធានការរបស់នគរបាលខេត្តសៀមរាប ក្លាយជាគំរូដ៏ល្អសម្រាប់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត យកទៅអនុវត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស៕

ព័ត៌មានទំនាក់ទំនងការិយាល័យនិពន្ធ MLC TV NEWS
ទូរសព្ទចាងហ្វាងការផ្សាយ៖ 071 37 333 37
ទូរសព្ទការិយាល័យនិពន្ធនាយក៖ 015 507 474

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #ហួតសុធី #ការិយាល័យនគរបាលចរាចរណ៍សៀមរាប #អប់រំច្បាប់ចរាចរណ៍ #គាំទ្រវិធានការ #សុវត្ថិភាពចរាចរណ៍ #សៀមរាប

06/09/2026

រីករាយចុងសប្តាហ៍.ជំនួយស្មារតីមានលុយសងគេMLC TV ជូនពរកូនបំណុលខ្ញុំទាំងឡាយព្រមទាំងគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូរណ៍ និងទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច។
TV #

វិធានការក្តៅនៅសៀមរាប! អ្នកល្មើសច្បាប់ចរាចរណ៍ ត្រូវឃាត់ឱ្យចូលរៀនច្បាប់ពី ២ ទៅ ៣ម៉ោង នៅស្នាក់ការនគរបាល(សៀមរាប)៖ ចាប់ពីថ្ងៃ...
05/09/2026

វិធានការក្តៅនៅសៀមរាប! អ្នកល្មើសច្បាប់ចរាចរណ៍ ត្រូវឃាត់ឱ្យចូលរៀនច្បាប់ពី ២ ទៅ ៣ម៉ោង នៅស្នាក់ការនគរបាល

(សៀមរាប)៖ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងខេត្តសៀមរាប នឹងត្រូវឃាត់បញ្ជូនទៅស្នាក់ការនគរបាល ដើម្បីតម្រូវឱ្យចូលរៀនច្បាប់ចរាចរណ៍ឡើងវិញ។ នេះជាវិធានការថ្មី និងម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ។

ចំពោះអ្នកបើកបរដែលមិនគោរពស្លាកសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ឬមិនបំពាក់កញ្ចក់មើលក្រោយត្រឹមត្រូវ។ អ្នកល្មើសនឹងត្រូវឃាត់ទុកបណ្ដោះអាសន្ន ដើម្បីអង្គុយសិក្សាស្វែងយល់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបង្រៀនផ្ទាល់ពីមន្ត្រីជំនាញ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប (ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសៀមរាប) ដោយតម្រូវឱ្យចំណាយពេលពី ២ ទៅ ៣ម៉ោង ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសង្កត់ធ្ងន់ថា គោលដៅចម្បងនៃចំណាត់ការនេះ គឺដើម្បីផ្លាស់ប្តូរផ្នត់គំនិតអ្នកបើកបរឱ្យយល់ដឹងស៊ីជម្រៅពីសុវត្ថិភាពអាយុជីវិត ជាជាងការផាកពិន័យតែមួយមុខ។ ដើម្បីកុំឱ្យខាតបង់ពេលវេលាដ៏មានតម្លៃក្នុងការប្រកបរបរចិញ្ចឹមជីវិត ឬការធ្វើដំណើរ លោកស្នងការបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ បំពាក់កញ្ចក់ និងពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៍ទោស្នងការក៏សំណូមពរអោយការចូលរួមគោរពច្បាប់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ៗ គឺជាការរួមចំណែកដោយផ្ទាល់ក្នុងការការពារអាយុជីវិតខ្លួនឯង និងធ្វើឱ្យខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជា ក្លាយជាទីក្រុងដែលមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពថ្លៃថ្នូរ៕

ទំនាក់ទំនងរាយការណ៍ព័ត៌មានទាន់ហេតុការណ៍⁠
ចាងហ្វាងការផ្សាយ៖ 071 37 333 37
ការិយាល័យនិពន្ធនាយក៖ 015 507 474
ផេកផ្លូវការ៖ https://www.facebook.com/mlctvnews
គេហទំព័រ៖ https://k-mlctv.com.kh/

ត្រៀមខ្លួនរួចរាល់ជាស្រេច ២៤ម៉ោងលើ២៤ម៉ោង! អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ត្រៀមកម្លាំងអន្តរាគមន៍សង្គ្រោះពលរដ្ឋពីគ្រោះទឹ...
04/09/2026

ត្រៀមខ្លួនរួចរាល់ជាស្រេច ២៤ម៉ោងលើ២៤ម៉ោង! អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ត្រៀមកម្លាំងអន្តរាគមន៍សង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ ស្របតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត

ព័ត៌មានទំនាក់ទំនងការិយាល័យនិពន្ធ MLC TV NEWS ៖
ទូរសព្ទចាងហ្វាងការផ្សាយ៖ 071 37 333 37
ទូរសព្ទការិយាល័យនិពន្ធនាយក៖ 015 507 474

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #ហួតសុធី #អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង #លឹមសម្បត្តិ #ត្រៀមសង្គ្រោះគ្រោះទឹកជំនន់ #សង្គ្រោះប្រជាពលរដ្ឋ #សៀមរាប

(សៀមរាប)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្ត....

Address

Battambang

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855713733337

Alerts

Be the first to know and let us send you an email when MLC TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MLC TV News:

Shortcuts

Share