11/09/2026
@សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវរដ្ឋ ជូនប្រធានាធិបតីមីយ៉ាន់ម៉ា...
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវរដ្ឋ ជូន ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ពិធីនេះរៀបចំឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ការរៀបចំពិធីជប់លៀងផ្លូវរដ្ឋនេះ ធ្វើឡើងក្នុងបរិយាកាសប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងជាការបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕