មន្ទីរព័ត៌មានខេត្តបាត់ដំបង

មន្ទីរព័ត៌មានខេត្តបាត់ដំបង News, Local news, Hot news, Breaking news, Khmer news, Cambodia news, Battambang news, People news

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព២៧ កញ្ញា ១៩៨០ ~ ២៧ ក...
27/09/2025

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព

២៧ កញ្ញា ១៩៨០ ~ ២៧ កញ្ញា ២០២៥

#សុខលូ #អភិបាលខេត្តបាត់ដំបង

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង ដើម្បីឆ្ពោះទៅរកប្រ...
27/09/2025

ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។

Bilateral Meeting with His Excellency António Guterres, Secretary-General of the United Nations.

On the afternoon of 26 September 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, engaged in a bilateral Meeting with His Excellency His Excellency António Guterres, Secretary-General of the United Nations, on the margins of the General Debate of the 80th Session of the United Nations General Assembly in New York, United States of America.

The Deputy Prime Minister briefed on the latest updates on the border’s disputes with Thailand. He reiterated Cambodia's position to making every effort to de-escalate the tensions, rebuild trust and implement fully and sincerely the recent agreements towards normalization of Cambodia-Thailand bilateral relations.

ថ្ងៃនេះជា ថ្ងៃទី៦០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូ...
27/09/2025

ថ្ងៃនេះជា ថ្ងៃទី៦០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 60days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
As of September 27, 2025

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustai...
27/09/2025

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustainable Transformation) ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។ ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង។

២៧ កញ្ញា ១៩៨០ ~ ២៧ កញ្ញា ២០២៥

🔵🔴សេចក្តីបំភ្លឺរបស់យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទClarification by the Royal Cambodian Army Military Regi...
26/09/2025

🔵🔴សេចក្តីបំភ្លឺរបស់យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

Clarification by the Royal Cambodian Army Military Region 5 of the Royal Cambodian Armed Forces

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រត...
26/09/2025

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព....
26/09/2025

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ...
26/09/2025

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯក...
26/09/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington, ឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washinton, និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពរសៀលថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥។

26/09/2025

ក្រសួងការពារជាតិ ប្រកាសបដិសេធ៣ចំណុចចំពោះការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា របស់សារព័ត៌មានថៃ ជុំវិញការចល័តកងទ័ព

26/09/2025

ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ស្ថានភាពអនាម័យ បរិស្ថានតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ

បាត់ដំបង ៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់រួចមក លោក បានដឹកនាំក្រុមការងាររបស់ទេសចរណ៍ខេត្តបាត់ដំបង បានចុះពិនិត្យវាយតម្លៃការងារសម្អាតអនាម័យ បរិស្ថាន នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ខណៈរហូតមកដល់ថ្ងៃនេះ ភ្ញៀវទេសចរនៅតែបន្តការដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបង នៅឡើយ ។

26/09/2025

បទយកការណ៍៖ ការផ្គត់ផ្គង់ជីវភាពដ៏រឹងមាំសម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ!

ក្រុមការងារផលិត៖​ សារិទ្ធ,​ រិទ្ធី,​ ដារ៉ាត់,​ ឆវឿន​ &​ កក្កដា
មន្ទីរព័ត៌មានខេត្តព្រះវិហារ

Address

159D
Battambang

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មានខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share