
20/05/2025
ផឹកស្រវឹងវាយប្រពន្ធនិងត្បាល់បុកគ្រឿងហើយចាក់ទឹកក្តៅកំពុងពុះមកលើខ្លួនប្រពន្ធបណ្តាលឲ្យរលាកពេញដងខ្លួន
( #ខេត្តរតនគិរី): នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បុរសជនជាតិដើមភាគតិច(កាចក់)ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅស្រុកអូរជុំរ បន្ទាប់ពីបុរសរូបនេះបានធ្វើ
សកម្មភាពចាក់ទឹកក្តៅមកលើប្រពន្ធរលាកពេញរាងកាយ។
ជនសង្ស័យឈ្មោះ រចំ ខៀន អាយុ៣២ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ ពិន វាល អាយុ៣៣ឆ្នាំ ជនជាតិព្រៅ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងមកពីផឹកស៉ីស្រវឹងនៅផ្ទះអ្នកជិតខាង ពេលមកដល់ផ្ទះវិញ គាត់ក៏បានយកត្បាល់សម្រាប់ទុកបុកគ្រឿង យកមកវាយក្បាលនាងពីក្រោយ ធ្វើឲ្យនាងខ្ញុំដួល រួចប្តីនាងខ្ញុំក៏បានលើកឆ្នាំងដែលកំពុងដាំទឹកក្តៅពុះធ្វើជាស្លរហូប មកចាក់ពីលើរាងកាយរបស់នាងតែម្តង។
រហូតមកដល់វេលាម៉ោង៦និង២០នាទី ប្តីនាងខ្ញុំក៏បានគំរាមកំហែងថានិងចាក់សម្លាប់នាងឯងចោល ខណៈ
នោះនាងក៏ភ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ទើបនាងខ្ញុំសម្រេចចិត្តមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែងតែម្តង។
ហើយប្តីរបស់នាងធ្លាប់បានធ្វើសកម្មភាពប្រើអំពើហិង្សាមកលើនាងជាលើកទី២មកហើយ។
បច្ចុប្បន្ន បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕