Say Pouch Hot News

Say Pouch Hot News ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជ្ជកម្ម 012 732 712

18/04/2026

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបក្មេងទំនើងចំនួន ២នាក់ ពាក់ព័ន្ធ​ករណីបង្ហោះ​ម៉ូតូតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ​ ក្នុង​ភូមិ​សាស្រ្តស្រុកសំរោងទង

09/04/2026

នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ លោក ថោ ឡូ បែកពាងប្រហុកធុំក្លិនបណ្ដើរៗហើយ ករណីរត់ការកាត់ពាក់មីស៊ីដាច់លុយគេដោយមិនមានទំនួរខុសត្រូវ

07/04/2026

ក្មេងទំនើង ១០នាក់ និងម៉ូតូ ១០គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស និងបង្ហោះម៉ូតូលើផ្លូវសាធារណៈ!

នៅយប់ ថ្ងៃទី០៥ ឈានចូល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ នៅចំណុចផ្លូវបេតុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ១០នាក់ និងដកហូតម៉ូតូ ១០គ្រឿង បញ្ជូនទៅមូលដ្ឋានខណ្ឌដើម្បីចាត់ការបន្ត។

ក្រោមវិធានការជំនាញរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានរកឃើញថា ក្នុងចំណោម ក្មេងទំនើង ទាំង១០នាក់ និងម៉ូតូ១០គ្រឿង មាន ក្មេងទំនើង០៧នាក់ និងម៉ូតូ០៧គ្រឿង ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ត្រូវព្រមាន និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូបានដកហូតរក្សាទុកជាបណ្តោះអាសន្នរយៈពេល០១ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ដោយឡែកក្មេងទំនើង ០៣នាក់ ដែលពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ ត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការអប់រំណែនាំ ដាក់ពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម រីឯម៉ូតូចំនួន ០៣គ្រឿង ត្រូវរក្សាទុក្ខរយៈពេល ០៣ខែ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

31/03/2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ ៦នាក់ (រួមទាំងទារកក្នុងផ្ទៃ) នៅខេត្តបាត់ដំបង!

31/03/2026

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិចដែលមិនរៀងចាលមួយកន្លែង ស្រាប់តែជួបរឿងនឹកស្មានមិនដល់!

រយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនកន្លែង ព្រមទាំងបានដកហូតវត្ថុតាងចម្រុះ រាប់សិបម៉ឺនគ្រឿង ស្របតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុក ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

ដោយការគាំទ្រ មហាជនក៏ដូចជាមាតាបិតាអាណាព្យាបាលយុវជនដែលកំពុងឋិតក្នុងវ័យសិក្សាជាច្រើន តែងសហការផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ ជាហូរហែ ដើម្បីឈានទៅធ្វើការបង្ក្រាប។ ជាក់ស្តែងទីតាំងមួយកន្លែងមានឈ្មោះ អេលីម៉ាត នៅចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានគេរាយការណ៍ថា បានដំណើរការ លក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាបម្តងហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្រោយទទួលបានពត៌មាន កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការចុះបង្ក្រាបសារជាថ្មី ស្រាប់តែរកឃើញករណីគួរឲ្យភ្ញាក់ផ្អើលផ្សេងមួយទៀតកើតឡើង នោះគឺ មានជនសង្ស័យ០១ក្រុម បានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ទៅធ្វើការបញ្ចុះបញ្ចូលម្ចាស់ទីតាំងលើ ឲ្យបើកលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីឡើងវិញធម្មតា ជាថ្នូរនឹងទឹកប្រាក់៥៦០០ដុល្លារអាមេរិក ព្រមទាំងធានាមិនធ្វើការបង្ក្រាប និងមិនធ្វើការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម។ ដោយដឹងថាចាញ់បោកជនសង្ស័យ ម្ចាស់ទីតាំងបានសហការណ៍ជាមួយ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានចំនួន០៣នាក់ មានឈ្មោះ ១- ឈ្មោះ ព្រំ សៅសំណាង ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ អ៊ុំ វិសាល ភេទប្រុសអាយុ២៣ឆ្នាំ, ៣- ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ថោល វណ្ណថុន (គេចខ្លួន) ពិតជាបានបានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ប្រព្រឹត្តសកម្មភាពបញ្ចុះបញ្ចូលនិងកំហែងយកប្រាក់ពី ម្ចាស់ទីតាំងខាងលើ ពិតប្រាកដមែន។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

ជាមួយបទពិសោធន៍នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់មហាជនទូទៅ បើបានដឹងឬជួបករណីដូចខាងលើ សូមរាយការណ៍ទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ជាបន្ទាន់៕

30/03/2026

រំលឹកប្រសាសន៍៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យកម្លាំងសមត្ថិកិច្ច ឃាត់ខ្លួនអ្នកបង្កគ្រោះថ្នាក់ចរាចរ ដោយមិនចាំបាច់សុំគោលការណ៍ ហើយករណីមានការតវ៉ា វាយខ្នោះតែម្តង។

••ការចេញបទបញ្ជាបែបនេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕

30/03/2026

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖​ ប្រេងនិងឧស្ម័នឥន្ធនៈកំពុងបន្តនាំចូលមកកម្ពុជាទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈឹមបូព៌ានៅតានតឹងខ្លាំងក៏ដោយ

29/03/2026

ក្រុមក្មេងទំនើង ៣នាក់ បែកគំនិតបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាបជាបន្តបន្ទាប់..!

28/03/2026

ក្មេងទំនើងដែលនិយមចូលចិត្តបែកគំនិតខុសរឿងធ្វើសកម្មភាពបង្ហោះម៉ូតូអួតសម្ងែងតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

27/03/2026

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើប ៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!
`
(ភ្នំពេញ)៖ នៅវេលាម៉ោង ២២៖៥៥នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ និងដំបងដែកទីបបានធ្វើសកម្មភាពវាយកាប់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាង នៅចំណុចមុខផ្សារទំនើបជីបម៉ុង២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
`
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំងពីរភាគីបានសរុបចំនួន ០៨នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
`
វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដា ស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-4857, បំពង់ទីបដែក ០១ដើម និងកាំបិតប៉័ងតោ ០១ដើម រួមនឹងសម្ភារៈមួយចំនួនទៀត។
`
ក្រោមវិធានការជំនាញក្មេងទំនើងទាំង ០៨នាក់ បានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
`
ក្មេងទំនើងទាំង ០៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

27/03/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា ខេត្តស្វាយរៀង នឹងក្លាយជាខេត្តដែលមានសក្តានុពលខ្លាំង លើវិស័យឧស្សាហកម្ម នៅពេលអនាគត

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាត ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ មីនា ២០២៦

Address

Battambang
020407

Alerts

Be the first to know and let us send you an email when Say Pouch Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share