Apostolic Prefecture of Battambang

Apostolic Prefecture of Battambang Apostolic Prefecture of Battambang

គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»ក្រុមគ្រី...
29/10/2025

គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»

ក្រុមគ្រីស្តបរិស័ទកាតូលិកមួយក្រុមតូចមកពីព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលពរដ៏វិសេសវិសាល ដោយបានចូលគាល់ដោយផ្ទាល់ជាមួយ សម្តេចប៉ាប ឡេអូ ទី១៤ កាលពីខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃ បូជនីយចរ «ឆ្នាំមហាករុណាទិគុណ»។

លោកអភិបាល គីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដែលបានដឹកនាំក្រុមនេះផ្ទាល់ បានរៀបរាប់ថា គ្រានោះគឺជាពេលវេលាពោរពេញដោយ «អំណរសប្បាយ និងសេចក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ» ដែលបានពង្រឹងជំនឿ និងកម្លាំងចិត្តឲ្យយើងជាគ្រីស្តបរិស័ទកម្ពុជាបន្តដំណើរទៅមុខយ៉ាងរឹងមាំ។

ក្រុមបូជនីយចរ ជាគ្រីស្តបរិស័ទខ្មែរនេះមកពីព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបង ដែលមាន "ភាពចម្រុះដ៏សម្បូរបែប (mosaic of faith)"។ សមាសភាពក្រុមមានភាពទូលំទូលាយ ដោយមានលោកឪពុក វ៉ាំងសង់ ជាសាសនទូតបារាំង រួមទាំងគ្រីស្តបរិស័ទដែលមានបទពិសោធន៍ខុសៗគ្នា៖ បងប្អូនដែលបានឆ្លងកាត់របបសង្គ្រាម និងជាសាក្សីនៃការរស់ឡើងវិញនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា។ គូស្វាមីភរិយាវ័យក្មេង និងស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងដូនជីអ៊ូស៊ូលីនពីរនាក់។
លោកអភិបាល គីកេ បានបន្តថា លោកបានទូលថ្វាយសម្តេចប៉ាបនូវបំណងចង់ជួបជាក្រុម ហើយប៉ុន្មានថ្ងៃក្រោយមក សម្តេចក៏បានអនុញ្ញាតឲ្យក្រុមចូលគាល់ ជាឯកជន និងក្រៅផ្លូវការ ដោយព្រះហឫទ័យសប្បុរស។

លោកអភិបាលបានបន្តរៀបរាបទៀតថា
បទពិសោធន៍ដ៏កម្រនេះ បានបន្សល់ទុកនូវបទពិសោធន៍ដ៏ជ្រាលជ្រៅចំនួនបួនចំណុចដែលដក់ជាប់ក្នុងដួងចិត្តរបស់ម្នាក់ៗ៖
១. ព្រះសហគមន៍ជាទំនាក់ទំនងបងប្អូន
សម្តេចប៉ាបបានស្តាប់ដោយយកចិត្តទុកដាក់បំផុតចំពោះរឿងរ៉ាវពីកម្ពុជា និងបានបង្ហាញពីគំរូនៃព្រះសហគមន៍ដែលអនុវត្តតាម Synodal (ការធ្វើដំណើររួមគ្នា)។ លោកអភិបាល គីកេ បានបញ្ជាក់ថា សម្តេចប៉ាបបានបង្ហាញថា ព្រះសហគមន៍មិនមែនត្រឹមតែជាស្ថាប័នទេ ប៉ុន្តែជាទំនាក់ទំនងភាពជាបងប្អូន និងការរាប់រកគ្នាដោយចិត្តមេត្តា។
២. ភាពទន់ភ្លន់របស់គង្វាលចំពោះញត្តិសុំសន្តិភាព

ទោះបីមានកាលវិភាគមមាញឹកក្តី សម្តេចប៉ាបបានផ្តល់ពេលវេលាដ៏មានតម្លៃ និងកក់ក្តៅដល់ក្រុម ដោយសួរសុខទុក្ខយ៉ាងពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងគូស្វាមីភរិយា។ សម្តេចប៉ាបក៏បានស្តាប់ដោយព្រះហឫទ័យទុកដាក់បំផុតចំពោះ ញត្តិសុំសន្តិភាព ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់ប្រជាជនជិត ២០០,០០០ នាក់។ ជាមួយគ្នានេះព្រះអង្គក៏បានទទួលដោយក្ដីរំភើបរូបសំណាកព្រះនាងម៉ារីពីកម្ពុជា ដែលជាសញ្ញានៃការរួបរួមដ៏ជ្រាលជ្រៅ។

៣. ព្រះភក្រ្តគង្វាលដ៏ជិតស្និទ្ធ
វត្តមានរបស់សម្តេចប៉ាប ឡេអូ ទី១៤ បានបង្ហាញនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់គង្វាលពិតប្រាកដ។ តាមរយៈនេត្រាស្រទន់ និងស្នាមញញឹម សម្តេចបានផ្តល់សេចក្តីមេត្តា និងសេចក្តីសង្ឃឹម ដែលធ្វើឲ្យក្រុមមានអំណរសប្បាយ និងមានកម្លាំងឡើងវិញ។

៤. ការអញ្ជើញឲ្យបន្តបេសកកម្ម
ជំនួបនេះបានរំឭកក្រុមគ្រីស្តបរិស័ទខ្មែរថា គោលដៅចុងក្រោយនៃជីវិតគឺព្រះជាម្ចាស់ ហើយព្រះអង្គបានអញ្ជើញពួកគេឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និងបន្តបេសកកម្មរបស់ព្រះសហគមន៍ ដោយធ្វើដំណើររួមគ្នា ស្ដាប់គ្នាទៅវិញទៅមក ក្នុងសេចក្តីសង្ឃឹម និងមេត្តាករុណា។

លោកអភិបាល គីកេ ហ្វីការេដូ បានបញ្ចប់ដោយបញ្ជាក់ថា មក ជំនួបនេះ បានឲ្យយើងមើលឃើញថា ជាផ្នែកមួយរបស់ Synodal៖ គឺធ្វើដំណើររួមគ្នា និងស្តាប់គ្នាទៅវិញទៅមក ដើម្បីចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ដោយសេចក្តីសង្ឃឹម និងមេត្តាករុណា។ សម្តេចប៉ាប ឡេអូ បានរំឭកយើង តាមរយៈគំរូរបស់ព្រះអង្គថា ជាព្រះសហគមន៍ គឺការរស់នៅរួមគ្នាជាបងប្អូន ដោយចិត្តសុភាពរាបសារ ការគោរព និងអំណរសប្បាយ។ ព្រះជាម្ចាស់បានចាត់ យើងទាំងអស់គ្នាឲ្យទៅបម្រើ; យើងធ្វើដំណើររួមគ្នាក្នុងមេសកកម្មប្រកាសដំណឹងល្អ — ជាការធើ្វដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម ដែលមិនធ្វើឲ្យយើងខកចិត្តឡើយ។

អបអរសាទរខួបលើកទី២១ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បតិ្ត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច...
29/10/2025

អបអរសាទរខួបលើកទី២១ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បតិ្ត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ តុលា ២០០៤ ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។


29/10/2025

អធិប្បាយព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ១៣,២២-៣០ ដោយលោកបូជាចារ្យ គ្លេន ឌីយ៉ាស ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

29/10/2025

ឱកាសដ៏ល្អបានមកដល់ហើយ ដើម្បីទទួលរង្វាន់រហូតដល់ $1,000 ក្នុងការប្រកួតវីដេអូខ្លី អំពីការថែរក្សាភពផែនដីនិងបរិស្ថានធម្មជាតិរបស់យើង
ការឆ្លុះបញ្ចាំងសារស្នូលរបស់ Laudato Si' ។
CALLING ALL WHO CARE FOR CREATION
Join the Laudato Si' Short Film Contest by Radio Veritas Asia!
3–5 min film | Any Asian language (with English subtitles)
Prizes up to $1,000 + certificates for all valid entries!

Scan the QR code or visit this link for more details:
https://www.rvasia.org/laudato-si-film-making-contest

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ សកម្មភាពហាត់ប្រាណពេលព្រឹក ដែលចាប់ផ្តើមរត់ចេញពីព្រះសហគមន៍កាតូលិកបាត់ដំបង ឆ្ពោះទៅកាន់សួនសម្តេចក្...
27/10/2025

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ សកម្មភាពហាត់ប្រាណពេលព្រឹក ដែលចាប់ផ្តើមរត់ចេញពីព្រះសហគមន៍កាតូលិកបាត់ដំបង ឆ្ពោះទៅកាន់សួនសម្តេចក្រឡាហោម ស ខេង និងត្រឡប់មកព្រះសហគមន៍វិញ។ ការរត់ហាត់ប្រាណនេះរៀបចំដោយលោកអភិបាល អេនរីគេ ហ្វីការេដូ ដែលលោកបានដឹកនាំកុមារ យុវជន ក្រុមអ្នកស្ម័គ្រចិត្ត និងសិស្សមណ្ឌលអារ៉ូពេ ចូលរួមរត់ហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ។
======

October 25, 2025, Happy and Friendly Gentle Morning Run activity, starting from the Battambang Catholic Parish, heading to Samdech Kralahom Sar Kheng Park and returning to the parish. The exercise was organized by our Bishop k**e Figaredo (Tep ChanPiseth) , who led our children, youth, volunteers, and students of the Apostolic Center to participate in the nice morning exercise to get healthy and happy activity.

ការប្រកួតវីដេអូខ្លី អំពីថែរក្សាភពផែនដីនិងបរិស្ថានធម្មជាតិរបស់យើង ការឆ្លុះបញ្ចាំងសារស្នូលរបស់ Laudato Si' នៅក្នុងបរិបទអាស...
27/10/2025

ការប្រកួតវីដេអូខ្លី អំពីថែរក្សាភពផែនដីនិងបរិស្ថានធម្មជាតិរបស់យើង
ការឆ្លុះបញ្ចាំងសារស្នូលរបស់ Laudato Si' នៅក្នុងបរិបទអាស៊ី
រង្វាន់រហូតដល់ $1,000

CALLING ALL WHO CARE FOR CREATION
Join the Laudato Si' Short Film Contest by Radio Veritas Asia!
3–5 min film | Any Asian language (with English subtitles)
Prizes up to $1,000 + certificates for all valid entries!


Scan the QR code or visit this link for more details:
https://www.rvasia.org/laudato-si-film-making-contest

26/10/2025

លោកឪពុកគ្លេន ឌីយ៉ាស បានធ្វើបូជនីយចរនៅទីក្រុងរ៉ូម បុរីវ៉ាទីកង់ និងបានចូលរួមកិច្ចប្រជុំ Jubille and Synodal ។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកឪពុកលូវីស បានអញ្ជើញមកចែករំលែកព្រះគម្ពីរនៅមណ្ឌលប្រកាសដំណឹងល្អកាឡូស បូរ៉ូមេ និងមានលោកអភិបាល...
26/10/2025

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកឪពុកលូវីស បានអញ្ជើញមកចែករំលែកព្រះគម្ពីរនៅមណ្ឌលប្រកាសដំណឹងល្អកាឡូស បូរ៉ូមេ និងមានលោកអភិបាល អេនរីគេ ហ្វីការេដូ មកសួរសុខទុក្ខ លើកទឹកចិត្តដល់យុវជន លោកគ្រូអ្នកដែលបានសិក្សាព្រះគម្ពីរ។

[English below]នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឪពុក គ្លេន ឌីយ៉ាស បានធ្វើបូជនីយចរនៅទីក្រុងរ៉ូម បុរីវ៉ាទីកង់ និងបានឆ្លងទ្វា...
23/10/2025

[English below]
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឪពុក គ្លេន ឌីយ៉ាស បានធ្វើបូជនីយចរនៅទីក្រុងរ៉ូម បុរីវ៉ាទីកង់ និងបានឆ្លងទ្វារដ៏វិសុទ្ធ អធិដ្ឋានជូនដល់ព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ក៏ដូចជាព្រះសហគមន៍កាតូលិកនៅកម្ពុជា និងអធិដ្ឋានសម្រាប់សន្តិភាពផងដែរ។
========

On October 22, 2025, Father Glenn Dias made a pilgrimage to Rome and Vatican City and passed through the Holy Door. Pray for the Apostolic Prefecture of Battambang and the Catholic Church in Cambodia, and pray for peace.



ថ្ងៃទី ២២ ខែតុលា៖ រំឭកសន្តយ៉ូហាន ប៉ូលទី ២(St. John Paul II, 1920-2005)ជាសម្តេចប៉ាប។= លោកខារ៉ូល យ៉ូសែប វ៉យ្ទីឡា(Karal Joz...
22/10/2025

ថ្ងៃទី ២២ ខែតុលា៖ រំឭកសន្តយ៉ូហាន ប៉ូលទី ២(St. John Paul II, 1920-2005)
ជាសម្តេចប៉ាប។
= លោកខារ៉ូល យ៉ូសែប វ៉យ្ទីឡា(Karal Jozef Wojtyla) ត្រូវជ្រើសរើសជាសម្តេចប៉ាប នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៧៨។ កើតនៅវ៉ាដូវិច(Wadowice) ប្រទេសប៉ូឡូញ(Poland) នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩២០។
= លោកជាកូនទី ៣ ក្នុងចំណោមបងប្អូន ៣ នាក់ របស់លោក ខារ៉ូល វ៉យ្ទីឡា(Karol Wojtila) និង នាងអេមីលីយ៉ា ខាកសូរ៉ូវស្កា(Emilia Kaczorowska)។ ពេលលោកមានអាយុ ៩ ឆ្នាំ បានទទួល ព្រះកាយលើកដំបូង ហើយទទួលអគ្គសញ្ញាលាបថ្ងាសពេលមានអាយុ ១៨ ឆ្នាំ។ ក្រោយបានរៀបចប់ថ្នាក់ វិទ្យាល័យពីសាលានៅវ៉ាដូវិច ក៏ចូលសកលវិទ្យាល័យ Jagellionian នៅក្រាខូ(Krakow)នៅឆ្នាំ ១៩២៨។
= ពេលកងទ័ពណាស៊ី(Nazi)ជិតដល់សកលវិទ្យាល័យនៅឆ្នាំ ១៩២៩ លោកធ្វើការនៅកន្លែងកាប់ថ្មនិង រោងច័ក្រគេមីនៅសូលវេ(Solvay)ដើម្បិចិញ្ជឹមជីវិតនិងជៀសវៀងបញ្តេញទៅប្រទេសអាល្លឺម៉ង់។
= លោកទទួលការត្រាស់ហៅជាបូជាចារ្យ ទៅចូលទេវវិទ្យាល័យនៅក្រាខូ ឆ្នាំ ១៩៤២ នៅពេលនោះ លោក ជាសមាជិកម្នាក់របស់អ្នករៀបចំ “រោងល្ខោន រ៉ាភសូឌិក”(Rhapsodic Theatre) បែបលួចលាក់។
= ក្រោយសង្គ្រាម ខារ៉ូល បន្តការសិក្សានៅទេវវិទ្យាល័យ ដែលបើកឡើងវិញថ្មី រហូតដល់ទទួលការតែង តាំងជាបូជាចារ្យនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៤៦។ លោកត្រូវបញ្ជូនទៅរៀនថ្នាក់បណ្ឌិតទេវវិទ្យានៅក្រុងរ៉ូម ដោយបង្ហាញសារណាអំពី កិច្ចការរបស់សន្តយ៉ូហាននៃឈើឆ្កាង។ អំឡុងពេលកំពុងរៀននៅរ៉ូម លោក យកពេលវ៉ាកង់ ទៅជួយអភិបាលកិច្ចក្នុងចំណោមជនជាតិប៉ូឡូញដែលភៀសខ្លួននៅប្រទេសបារំាង, ប៊ែលហ្សិក និង ហូឡង់។
= នៅឆ្នាំ ១៩៤៨ លោកត្រឡប់ទៅប្រទេសប៉ូឡូញវិញ ហើយត្រូវចាត់ទៅនៅព្រះសហគមន៍នៅនីយេកូវី ជិតក្រុងក្រាខូ ក្រោយមកជាលោកប្រចាំសកលវិទ្យាល័យនៅឆ្នាំ ១៩៥១ ដោយសិក្សាអំពីទស្សនវិជ្ជា និងទេវវិជ្ជា។ នៅឆ្នាំ ១៩៥៣ លោកបង្ហាញសារណា ហើយក្រោយមក លោកជាសាស្ត្រាចារ្យបង្រៀន ទេវវិទ្យាខាងសីលធម៌នៅទេវវិទ្យាល័យក្រុងក្រាខូនិងផ្នែកទេវវិទ្យានៅលូប៊្លិន(Lublin)។
= ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៥៨ សម្តេចប៉ាបពីអុសទី ១២ តែងតាំងលោកជាលោកអភិបាលជំនួយរបស់ ក្រុងក្រាខូ។
= ថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៦៤ សម្តេចប៉ាបប៉ូលទី ៦ តែងតាំងលោកជាអគ្គលោកអភិបាលរបស់ក្រាខូ និងភូមិភាគជុំវិញ ហើយតែងតាំងលោកជាលោកកាឌិណាល់នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៦៧។
= លោកចូលរួមចំណែកខ្លះរបស់មហាសន្និបាតវ៉ាទិកង់ទី ២ (១៩៦២-១៩៦៥)។ លោកចែកយោបល់ សំខាន់ៗ ពេលព្រៀងធម្មនុញ្ញ Gaudium et Spes និង ចូលរួមសន្និបាត(Synod)របស់លោកអភិបាល ចំនួន ៥ ដង មុនចាប់ផ្តើមសមណសម័យ(Pontificate)។
= ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៧៨ លោកត្រូវជ្រើសរើសជាសម្តេចប៉ាប ហើយ ថ្ងៃទី ២២ ខែតុលា ព្រះអង្គ ចាប់ផ្តើមកិច្ចការបម្រើជាគង្វាលព្រះសហគមន៍សកល។
= ព្រះអង្គធ្វើដំណើរសួរសុខទុក្ខនៅប្រទេសអ៊ីតាលីចំនួន ១៤៦ ដងក្នុងឋានៈជាលោកអភិបាលក្រុងរ៉ូម។ ព្រះអង្គទៅសួរសុខទុក្ខដល់ ៣១៧ ព្រះសហគមន៍ក្នុងចំណោម ៣២២ ព្រះសហគមន៍ក្នុងភូមិភាគរ៉ូម។ ព្រះអង្គធ្វើដំណើរទៅសួរសុខទុក្ខអន្តជាតិចំនួន ១០៤ ប្រទេស ដែលជាឱកាសបង្ហាញការយកចិត្តទុកដាក់ បែបអភិបាលកិច្ចក្នុងឋានៈជាអ្នកបន្តមុខងារពីសន្តសិលា សម្រាប់ព្រះសហគមន៍ទាំងអស់។
= ព្រះអង្គចេញឯកសារជាសារលិខិត(Encyclicals)ចំនួន ១៤ លិខិត, លិខិតលើកទឹកចិត្ត(Apostolic Exhortations)ចំនួន ១៥ លិខិត, ធម្មនុញ្ញចំនួន ១១, លិខិតចំនួន ៤៥ លិខិត។ លោកបានសរសេរសៀវ ភៅចំនួន ៥ សៀវភៅដែរ៖ ចម្លងមាត់ទ្វារនៃសេចក្តីសង្ឃឹម(Crossing the Threshold of Hope, Oct.1994), ព្រះអំណោយនិងអាថកំបាំង៖ ឱកាសឆ្នាំទីហាសិបនៃការតែងតាំងជាបូជាចារ្យរបស់ខ្ញុំ(Gift and Mystery:On the Fiftieth Anniversary of My Priestly Ordination, Nov.1996), រំពឹងសញ្ជឹង ក្នុងកំណាព្យរបស់រូបបីផ្ទាំងបែបរ៉ូម៉ាំង(Roman Triptych, meditations in poetry, Mar.2003), ចូរងើបឡើង ឲ្យយើងនៅក្នុងផ្លូវរបស់យើង(Rise, Let Us Be on Our Way, May 2004) និង ការចងចាំ និងអតសញ្ញាណ(Memory and Identity, Feb. 2005)។
= ព្រះអង្គប្រារព្ធពិធីតែងតាំងអ្នកមានសុភមង្គលចំនួន ១៤៧ ដង ដែលមានអ្នកមានសុភមង្គលចំនួន ១,៣៣៨ នាក់ និងការតែងតាំងសន្តបុគ្គលចំនួន ៥១ ដងដែលមានសន្តបុគ្គលចំនួន ៤៨២ នាក់។ លោកបានកក់ហៅក្រុមទីប្រឹក្សាកាឌិណាល់(consistory)ចំនួន ៩ ដង និងតែងតាំងកាឌិណាល់ ២៣១ អង្គ និងជាប្រធាន ការប្រជុំវិសាមញ្ញ(plenary)របស់ក្រុមលោកកាឌិណាល់ចំនួន ៦ ដង និងកក់ហៅប្រជុំ លោកអភិបាល ១៥ ដង។
= ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៨១ មានការចង់ឃាតកម្មព្រះអង្គនៅទីលានសន្តសិលា ប៉ុន្តែបានជំនួយពី ព្រះនាងម៉ារី។ ក្រោយសម្រាក់យ៉ាងយូរក្នុងមន្ទីរពេទ្យ លោកបានទៅលើកលែងទោសឃាតករ បង្ហាញចិត្ត មេត្តាករុណាជាវីភាពខាងអភិបាលកិច្ច។
= ព្រះអង្គបង្ហាញការយកចិត្តទុកដាក់អភិបាលកិច្ច ដោយបង្កើតភូមិភាគនិងតំបន់ព្រះសហគមន៍ជាច្រើន។ ព្រះអង្គប្រកាសប្រើច្បាប់ព្រះសហគមន៍ សម្រាប់ព្រះសហគមន៍ឡាតំាងនិងព្រះសហគមន៍ខាងកើត ព្រមទាំង លទ្ធជំនឿកាតូលិក។ ព្រះអង្គប្រកាសឆ្នាំនៃការសង្គ្រោះ, ឆ្នាំព្រះនាងម៉ារី, ឆ្នាំនៃព្រះកាយព្រះគ្រិស្ត និងឆ្នាំមហាករុណាទិគុណ២០០០ ដើម្បីជួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់មានបទពិសោធន៍ខាងផ្លូវ វិញ្ញាណ។ ព្រះអង្គជាទីស្រឡាញ់ជាប់ចិត្តរបស់យុវជនដោយប្រារព្ធទិវាយុវជនពិភពលោក។
= មិនដែលមានសម្តេចប៉ាបមួយណា បានជួបប្រជាជនយ៉ាងច្រើនដូចព្រះអង្គទេ គឺ មានបូជនិយេស ច្រើនជាង ១៧.៦ លាន ដែលចូលរួមស្តាប់សន្ទរុក្ខថាពីព្រះអង្គនៅថ្ងៃពុធ ដោយមិនរាប់ចូលជាមួយ អ្នកស្តាប់ព្រះអង្គពេលព្រះអង្គទៅសួរសុខទុក្ខនៅប្រទេសអ៊ីតាលីនិងទូទាំងពិភពលោក។ ព្រះអង្គស្វាគមន៍ គណៈប្រតិភូពីរដ្ឋាភិបាលផ្សេងៗយ៉ាងច្រើន ដូចជាការស្វាគមន៍ជាផ្លូវការ ៣៨ ដង និងចូលរួមប្រជុំ ជាមួយ អ្នកស្តាប់ដែលជាអ្នកដឹងនាំរដ្ឋ ៧៣៨ ដង និង ប្រជុំជាមួយនិយករដ្ឋមន្ត្រីចំនួន ២៤៦ ដង។
= ព្រះអង្គទទួលមរណភាពនៅក្នុងរាជវាំងសម្តេចប៉ាប នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០០៥ នៅក្នុងយប់រង់ចាំ ព្រះមេត្តារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានស្ថាបនាឡើង។ អភិបូជាបុណ្យសពរបស់លោកប្រារព្ធនៅ ខាងមុខទីលានសន្តសិលា ហើយបញ្ចុះក្នុងគុហារបស់បាលិលិកាសន្តសិលា។
= ព្រះអង្គត្រូវប្រកាសជាអ្នកមានសុភមង្គលនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១១ ដោយសម្តេចប៉ាប បេណេឌិកទី ១៦ ដែលជាអ្នកបន្តមុខងារពីព្រះអង្គ។


នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ព្រះសហគមន៍កាតូលិកបាត់ដំបង មានអំណរសប្បាយប្រារព្ធអភិបូជាត្រាស់ហៅបេក្ខជនចំនួន៧នាក់ទទួលជំហានទី១ ...
20/10/2025

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ព្រះសហគមន៍កាតូលិកបាត់ដំបង មានអំណរសប្បាយប្រារព្ធអភិបូជាត្រាស់ហៅបេក្ខជនចំនួន៧នាក់ទទួលជំហានទី១ ដើម្បីត្រៀមទទួលអគ្គសញ្ញាជ្រមុជទឹកនាបុណ្យចម្លងឆ្នាំក្រោយ ដែលថ្វាយអភិបូជាដោយលោកបូជាចារ្យកាឡូស អេឌូអាដូ អាល់ហ្វារ៉ូ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង និងមានការចូលរួមពីសំណាក់លោកបូជាចារ្យហានូ បងស្រី បងប្រុស និងបងប្អូនគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែរ លោកបូជាចារ្យ​ កាឡូស​ អេឌូអាដូ អាល់ហ្វារ៉ូ បានប្រកាសបន្តបេសសកម្មជូនដល់ព្រឹទ្ធាចារ្យ គណៈកម្មការ ក្រុមយុវជន ក្រុមគ្រូអប់រំជំនឿ និងក្រុមនានាដែលបានបម្រើព្រះសហគមន៍បាត់ដំបង ក្នុងឱកាស ទិវាបេសសកម្មប្រកាសដំណឹងល្អពិភពលោក ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានប្រកាសតែងតាំងសន្ត សន្តី ចំនួន៧រូប ក្នុងនោះក៏មាន សន្តីម៉ារីយ៉ា ត្រន់កាត...
20/10/2025

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូទី១៤ បានប្រកាសតែងតាំងសន្ត សន្តី ចំនួន៧រូប ក្នុងនោះក៏មាន សន្តីម៉ារីយ៉ា ត្រន់កាត់ទី ( St. Maria Troncatti) ដែលជាបងស្រីនៅក្នុងក្រុមគ្រួសារសាលេស៊ាន។ ជាមួយគ្នានោះដែរព្រះសហគមន៍កាតូលិកបាត់ដំបង រួមជាមួយក្រុមបងស្រីសាលេស៊ានបាត់ដំបង មានអំណរសប្បាយយ៉ាងក្រៃលែង និងរួមគ្នាអធិដ្ឋានអរព្រះគុណព្រះជាម្ចាស់ ហើយឆ្លៀតក្នុងឱកាសនោះ បងស្រីលក្ខិណា បងស្រីក្រុមសាលេស៊ាន បានឡើងមានចំណាប់អារម្មណ៍ និងមានប្រសាសន៍អំពីប្រវត្តិ បេសសកម្ម និងអំពីជំនឿរបស់សន្តីម៉ារីយ៉ាត្រន់កាត់ទី ។


Address

Apostolic Prefecture Of Battambang
Battambang
02353

Alerts

Be the first to know and let us send you an email when Apostolic Prefecture of Battambang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apostolic Prefecture of Battambang:

Share

Category