Phare Creative Studio ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ

  • Home
  • Cambodia
  • Battambang
  • Phare Creative Studio ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ

Phare Creative Studio ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ Cambodian Creations for Social Good:
Animation
Video
Design
Illustration
Sound Design

We bring your stories to life and foster behavior change through engaging contents. Our social enterprise is the result of more than 2 decades of achievements in child protection, human development, arts and culture by Phare Ponleu Selpak NGO in Battambang, where our studio is nested.

[English Below]🎉ពេលវេលាដ៏វិសេសវិសាលមួយនៅក្នុងមហោស្រព Annecy Festival!ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារពិតជាមានក្ដីរំភើបរីករា...
20/06/2025

[English Below]

🎉ពេលវេលាដ៏វិសេសវិសាលមួយនៅក្នុងមហោស្រព Annecy Festival!
ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារពិតជាមានក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងមហោស្រពអន្តរជាតិ Annecy International Animation Film Festival និងទីផ្សារនៅក្នុងឆ្នាំនេះ! ✨
🇰🇭 ពួកយើងមានមោទកភាពក្នុងការតំណាងឲ្យសិល្បៈ និងភាពច្នៃប្រឌិតកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនង ស្វែងរកការជម្រុញទឹកចិត្ត និងស្វែងយល់ពីអនាគតនៃវិស័យគំនូរជីវចល។
ព្រឹត្តិការណ៍អស្ចារ្យមួយនេះគឺជាការប្រារព្ធខួបនៃពិភពគំនូរជីវចលក្នុងរូបភាពដ៏ល្អបំផុតរបស់វា!

🎉 What a day at Annecy Festival !
Phare Creative Studio is thrilled to have been part of the Annecy International Animation Film Festival and its Market this year!✨
🇰🇭 Proud to represent Cambodian creativity and talent on the global stage — forging connections, seeking inspiration and exploring the future of animation.
Amazing event celebrating the Animation world at its very best !

[English Below]សូមធ្វើការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករចនាក្រាហ្វិករបស់យើង លោកយ៉ាន់ម៉ាសម្រាប់ការបណ្ដុះបណ្ដាលវគ...
13/06/2025

[English Below]

សូមធ្វើការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករចនាក្រាហ្វិករបស់យើង លោកយ៉ាន់ម៉ាសម្រាប់ការបណ្ដុះបណ្ដាលវគ្គខ្លីផ្នែករចនាសៀវភៅកម្រិតមូលដ្ឋានដែលមានភាពច្នៃប្រឌិត និងងាយស្រួលសម្រាប់សិស្សនៅសាលាជំនាញសិល្បៈសូនរូបហ្វារ! 🎨✨

Big appreciation to our graphic designer, Yanma, for hosting a creative and accessible book layout design workshop for Year 1 students of Phare Visual and Applied Arts School! 🎨✨

06/06/2025

[English Below]

ពួកយើងសូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅចំពោះ លោកស្រី Jaana និងលោក Thomas ចំពោះការជួយឧបត្ថម្ភរបស់ពួកគាត់ក្នុងការបង្កើតស្ទូឌីយ៉ូសំឡេងក្នុងក្ដីស្រម៉ៃរបស់ពួកយើងឱ្យក្លាយទៅជាការពិត។ 🙏🥳❤️

We're incredibly grateful to our friends, Jaana and Thomas, for their generous support in helping us build our sound studio. Thanks a lot! 🙏🔊🎶

[English Below]🎉 ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារនឹងទៅចូលរួមនៅប្រទេសបារាំង! 🇫🇷សប្ដាហ៍ក្រោយនេះ ពួកយើងនឹងចូលរួមក្នុងមហោស្រព A...
02/06/2025

[English Below]

🎉 ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារនឹងទៅចូលរួមនៅប្រទេសបារាំង! 🇫🇷

សប្ដាហ៍ក្រោយនេះ ពួកយើងនឹងចូលរួមក្នុងមហោស្រព Annecy International Animation Film Festival ដែលជាមហោស្រពភាពយន្តគំនូរជីវចលដ៏ធំបំផុតនៅលើពិភពលោក! 🌍🎬

ពួកយើងពិតជាមានក្ដីរីករាយរំភើបក្នុងការបានជួបជាមួយអ្នកគូរគំនូរជីវចល អ្នកផលិតសាច់រឿង និងផលិតករផ្សេងៗ ដើម្បីទទួលបានគម្រោង គំនិតច្នៃប្រឌិត ឬជាការជួបជុំរាក់ទាក់គ្នា។ ជួបគ្នានៅទីនោះទាំងអស់គ្នា!

📍 Annecy — ពួកយើងកំពុងចេញដំណើរទៅហើយ!

🎉 Phare Creative Studio is heading to France! 🇫🇷

Next week, we’ll be at the Annecy International Animation Film Festival — the biggest film festival of animation in the world! 🌍🎬

We're excited to connect with fellow animators, storytellers and producers... Got a project, idea, or just want to say hi? Let’s meet there!

📍 Annecy — here we come!

[English Below]🎬 ជួបជាមួយលោក បូរ ហាក់ ដែលជាអ្នកគូរគំនូរជីវចលជាន់ខ្ពស់របស់យើង 🇰🇭✨ផ្តើមពីការចាប់អារម្មណ៍តិចតួច ប្រែក្លាយទៅ...
30/05/2025

[English Below]

🎬 ជួបជាមួយលោក បូរ ហាក់ ដែលជាអ្នកគូរគំនូរជីវចលជាន់ខ្ពស់របស់យើង 🇰🇭✨

ផ្តើមពីការចាប់អារម្មណ៍តិចតួច ប្រែក្លាយទៅជាការចូលចិត្តយ៉ាងជ្រៀលជ្រៅសម្រាប់លោក បូរ ហាក់។ នៅពេលដែលគាត់បានស្គាល់អំពីគំនូរជីវចលនៅកម្ពុជា នោះជាអ្វីដែលថ្មីបំផុតសម្រាប់គាត់ ហើយវាក៏បានទាក់ទាញចិត្តគាត់យ៉ាងខ្លាំងផងដែរ។

“ខ្ញុំមិនបានស្គាល់អំពីសិល្បៈ ឬគំនូរជីវចលឡើយ,” បូរ ហាក់បានរំលឹក។ “មិត្តរបស់ខ្ញុំបានណែនាំខ្ញុំឱ្យស្គាល់ហ្វារពន្លឺសិល្បៈ… ហើយអ្វីៗទាំងអស់បានផ្លាស់ប្ដូរពីពេលនោះមក។”

ចាប់ផ្តើមពីដំណើរបែបសាមញ្ញ បូរ ហាក់ បានធ្វើដំណើរទៅរកភាពជោគជ័យដ៏អស្ចារ្យមួយ។ នៅថ្ងៃនេះ គាត់ជាបុគ្គលិកពហុជំនាញនៅក្នុងស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ ដែលគាត់មិនត្រឹមតែបង្កើតគំនូរជីវចលប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចថតវីដេអូ ថតរូប និងបង្កើតសិល្បៈថ្មីៗផ្សេងទៀត ដូចជា ការរៀបចំផែនការបង្កើតផ្ទាំងសាច់រឿងថ្មី 🎨

ពេលដែលគាត់គិតទៅដល់ជីវិតជាសិស្សនៅសាលាជំនាញសិល្បៈសូនរូបហ្វារ គាត់ចាំបានថា គាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាមួយសិល្បករមកពីក្រៅប្រទេស និងការសិក្សាសិល្បៈច្នៃប្រឌិតជាច្រើន ដូចជា ការបោះពុម្ពរូបលើស្លឹកឈើ និងការបោះពុម្ពរូបលើអាវយឺត។

💭 សុបិន្តរបស់គាត់? គាត់សង្ឃឹមថាថ្ងៃណាមួយ មនុស្សជាច្រើននៅជុំវិញពិភពលោកនឹងស្គាល់ប្រទេសកម្ពុជាតាមរយៈស្នាដៃរបស់រូបគាត់ផ្ទាល់។

ពីការចាប់អារម្មណ៍ឆ្ពោះទៅការមានជំនាញច្បាស់លាស់ បូរ ហាក់ បានបង្ហាញថា ចំណង់ចំណូលចិត្ត និងឱកាសអាចបង្កើតការផ្លាស់ប្ដូរជីវិតដ៏អស្ចារ្យបាន 💫

🎬 Meet Bor Hak, our senior animator 🇰🇭✨

What started as simple curiosity has turned into a powerful passion for Bor Hak. When he discovered animation in Cambodia, it was something completely new—and that’s exactly what drew him in.

“I didn’t know anything about art or animation,” Bor Hak recalls. “A friend introduced me to Phare Ponleu Selpak… and that changed everything.”

From humble beginnings, Bor Hak’s journey has been a true inspiration. Today, he’s a versatile professional at Phare Creative Studio not only animating but also shooting video, capturing photographs and taking on new creative challenges—like storyboarding for an upcoming project 🎨

Looking back at his student days at Phare Visual & Applied Arts School, he fondly remembers the workshops with artists from overseas and learning so many creative things like print pictures of leaves or crafting t-shirt designs.

💭 His dream? That one day, people around the world will come to know Cambodia—its soul and stories—through his own creations.

From curiosity to craft, Bor Hak proves that passion and opportunity can spark true transformation 💫

[English Below]🎪 ទិដ្ឋភាពនៅពីក្រោយឈុតឆាកល្ខោនសៀកហ្វារ ✨ពួកយើងបានចូលរួមមើលការសមរបស់ក្រុមកាងារ ល្ខោនសៀកកម្ពុជា ហ្វារ ដើម្ប...
23/05/2025

[English Below]

🎪 ទិដ្ឋភាពនៅពីក្រោយឈុតឆាកល្ខោនសៀកហ្វារ ✨

ពួកយើងបានចូលរួមមើលការសមរបស់ក្រុមកាងារ ល្ខោនសៀកកម្ពុជា ហ្វារ ដើម្បីស្វែងយល់អំពីស្នាដៃថ្មីរបស់ពួកគេ — ការសម្តែងថ្មីនេះជាការសម្ដែងដែលពោរពេញទៅដោយថាមពល និងភាពក្លាហានមុះមុត ដែលតាក់តែងជាសារអប់រំខ្លីមួយស្ដីពីបញ្ហាដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន នោះគឺ៖ ការបំពុលបរិស្ថានដោយថង់ប្លាស្ទិក។

🎤 ពួកយើងបានធ្វើការសម្ភាសសិល្បករពីររូប ដែលចូលរួមក្នុងការច្នៃប្រឌិតលើការសម្តែងនេះ ដើម្បីជ្រាបពីដំណើរសិល្បៈដ៏មានសារអប៉រំ និងរបៀបដែលសិល្បៈអាចជួយជម្រុញសកម្មភាពបាន។

ការប្រើសិល្បៈដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយថង់ប្លាស្ទិក គឺជារឿងមួយដ៏គួរឱ្យចាប់អារម្មណ៍ណាស់។

🎥 សូមរង់ចាំទស្សនាការសម្ភាសពេញដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!

🎪 Behind the Curtain of Phare Circus ✨

We went backstage with , the Cambodian Circus, to explore their latest creation — a bold, high-energy performance tackling one of today’s most urgent issues: plastic pollution.

🎤 We sat down with two of the artists involved to dive into the creative process, key message and how art can spark action.

Using the power of art to fight plastic is truly inspiring

🎥 Stay tuned — full interview coming soon!

16/05/2025
09/05/2025

[English Below]
នេះជាពេលវេលាមួយដ៏មានមោទនភាពសម្រាប់ពួកយើង — ការរចនារូបម៉ាកសញ្ញារបស់យើងត្រូវបានបង្ហាញនៅឯកន្លែងតាំងពិពណ៌ពិភពលោកនៅអូសាកាឆ្នាំ២០២៥ ក្នុងស្ដង់នៃប្រទេសកម្ពុជា។ សូមអញ្ជើញទស្សនាវីដេអូនេះទាំងអស់គ្នា! 🇰🇭❤️

A proud moment for us — our logo design is being showcased at Cambodia’s pavilion at the Osaka World Expo 2025. Check out the video! 🇰🇭❤️

01/05/2025

អបអរសាទរ​​​ ទិវាពលកម្មអន្ដរជាតិ 🎊🎉

Happy International Labour Day ✊⚒️

*Designed by Thuokna and Bor Hak

Address

Battambang

Alerts

Be the first to know and let us send you an email when Phare Creative Studio ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phare Creative Studio ស្ទូឌីយ៉ូគំនិតច្នៃប្រឌិតហ្វារ:

Share

Category

Our Story

Phare Creative Studio (PCS) is a social business model operated by Phare Performing Social Enterprise. We are the result of more than 2 decades working in Animation, Graphic design, Illustration, Video and sound recording.

We nurtures Cambodian creativity and supports the new generation of Cambodian artists. We contribute and support Phare Ponleu Selpak.