BTB Hot News

BTB Hot News We are a team at BTB.News is ready to do our best in bringing our reliable

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋនៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺកំពង់...
10/07/2025

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋនៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយចាត់ទុកថាជាព័ត៌មានមិនពិត មានចេតនាញុះញង់ ធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺអញ្ជើញទស្សនកិច្ច នៅក្រុមហ៊ុន ក្នុងខេត្តក្វាងទុង នៃសាធារណរដ្ឋ...
25/06/2025

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺអញ្ជើញទស្សនកិច្ច នៅក្រុមហ៊ុន ក្នុងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន

កំពង់ស្ពឺ: ព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញពី ក្រុមហ៊ុន Huizhou JiaMei Garment Ltd របស់ប្រទេសចិន ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ទៅទស្សនកិច្ច នៅក្រុមហ៊ុន J.K.H Health Co., Ltd. ដែលជាដៃគួររបស់ក្រុមហ៊ុន Huizhou JiaMei Garment Ltd នៅទីក្រុងឆាងអាន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ។

សូមជម្រាបថា ក្រុមហ៊ុន J.K.H Health Co., Ltd. ជាក្រុមហ៊ុនដែលផលិត ឧបករណ៍បច្ចេកវិទ្យា វិទ្យាសាស្ត្រសុខភាព ដែលមានផលិតផលជាង១៦០ ប្រភេទ និងមានបុត្រសម្ព័នរបស់ក្រុមហ៊ុននៅច្រើនប្រទេស ក្នុងនោះ ក៏មានបុត្រសម្ព័នរបស់ក្រុមហ៊ុន មាន១ទីតាំងគឺនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ និងគណៈប្រតិភូខេត្ត ក៏បានជួបសម្តែងការគួរសម និងទស្សនាផ្ទាល់ទីតាំងក្រុមហ៊ុន ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលក្រុមហ៊ុន ដែលបានទទួលរឭស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ ពីសក្តានុពល និងឱកាសសម្រាប់ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះ ឯកឧត្តម បានប្រសាសន៍ថា នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងចង់វិនិយោគទុននៅក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ ដែលបានអនុញ្ញាតឲ្យ គម្រោងវិនិយោគ មានទុនក្រោម ៥លានដុល្លារអាមេរិក អាចទទួលបានការអនុម័តត្រឹម អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

កំពង់ស្ពឺ: សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនូវប្រសាសន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ “ បច្...
13/06/2025

កំពង់ស្ពឺ: សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនូវប្រសាសន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ “ បច្ចុប្បន្ន នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥៨,៧២៦នាក់ សូមទំនាក់ទំនងមកមន្ទីរការងារ ឬតាមរយៈទូរស័ព្ទលេខ 077 988 799 ”

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលដាក់...
13/06/2025

ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលដាក់ចេញនូវចំណុចចំនួន៦ បន្ថែមទៀត ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី

សម្ដេចតេជោបានសរសេរថា យប់មិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។

ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕

Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party.

In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures:

1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand.

2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally.

3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries.

4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas.

5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression.

6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials.

If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures.

I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.

កំពង់ស្ពឺ: នារសៀលថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រត...
05/06/2025

កំពង់ស្ពឺ: នារសៀលថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែននៅទីបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តព្រះវិហារ។

កំពង់ស្ពឺ: សារលិខិតរំលែកមរណទុក្ខរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្ញើជូនក្រុមគ្រួសារនៃសព ព្រឹទ្ទបាលឯក សួន រ៉ោន
29/05/2025

កំពង់ស្ពឺ: សារលិខិតរំលែកមរណទុក្ខរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្ញើជូនក្រុមគ្រួសារនៃសព ព្រឹទ្ទបាលឯក សួន រ៉ោន

28/05/2025

កំពង់ស្ពឺ: បទយកការណ៍ស្តីពី ការរៀបចំស្រែពិសោធន៍បង្ហាញលើពូជស្រូវយុទ្ធសាស្ត្រចំនួន៤មុខ ស្រូវគឺជាដំណាំដែលមានសក្តានុពលបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។

កំពង់ស្ពឺ: ដំណឹងជ្រើសរើសកម្មករ កម្មការនីជាច្រើននាក់រោងចក្រផលិតស្បែកជើង ស៊ីម៉ាណូ (ខេមបូឌា) ខូ អិលធីឌី ត្រូវការជ្រើសរើសកម្...
27/05/2025

កំពង់ស្ពឺ: ដំណឹងជ្រើសរើសកម្មករ កម្មការនីជាច្រើននាក់

រោងចក្រផលិតស្បែកជើង ស៊ីម៉ាណូ (ខេមបូឌា) ខូ អិលធីឌី ត្រូវការជ្រើសរើសកម្មករ កម្មការនីជាច្រើននាក់៖ផ្នែកដេរស្បែកជើងចំនួន ១៤នាក់ (ប្រុស/ស្រី)ផ្នែកព្រីនស្បែកជើងចំនួន ២នាក់ (ប្រុស)ផ្នែកដំឡើងស្បែកជើង ១១នាក់ (ស្រី)ផ្នែកត្រួតពិនិត្យស្បែកជើង ១នាក់ (ស្រី)

សម្រាប់ពត៌មានបន្ថែម៖ ០៩៦ ៤៦ ១៣ ៦៣៨ / ០៨១ ២៨៣ ៣៦៦
ទីតាំង ផ្លូវជាតិលេខ ៤ ភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ ទី២ រប...
20/05/2025

សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដំណឹងជ្រើសរើសបុគ្គលិក កំពង់ស្ពឺ: រោងចក្រផលិតស្បែកជើង ស៊ីម៉ាណូ (ខេមបូឌា) ខូ អិលធីឌី ត្រូវការជ្រើសរើសបុគ្គលិក កម្មករ កម្មក...
20/05/2025

ដំណឹងជ្រើសរើសបុគ្គលិក
កំពង់ស្ពឺ: រោងចក្រផលិតស្បែកជើង ស៊ីម៉ាណូ (ខេមបូឌា) ខូ អិលធីឌី ត្រូវការជ្រើសរើសបុគ្គលិក កម្មករ កម្មការិនីជាច្រើននាក់។

យុវជន២នាក់បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកឃឿនសួនផ្កាទ្រូងផ្លូវ បណ្ដាលអោយយុវជនម្នាក់បែកខួរខ្ចាយស្លាប់នៅក្នុងថ្លុកឈា...
04/05/2025

យុវជន២នាក់បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកឃឿនសួនផ្កាទ្រូងផ្លូវ បណ្ដាលអោយយុវជនម្នាក់បែកខួរខ្ចាយស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអាធម៍ ចំណែកអ្នករួមដំណើររងរបួសស្រាល ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦:៣៥នាទីរសៀល នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភ្លើងផ្លូវ៥០ម៉ែត្រ ភូមិបាគួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រតិបត្តិការ​ស្រាវជ្រាវ​បង្រ្កាប​ក្រុមក្មេងទំនើង ​ដែលបង្កអាណាធិបតេយ្យវាយគ្នាអុកឡុកនៅក្ន...
04/05/2025

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រតិបត្តិការ​ស្រាវជ្រាវ​បង្រ្កាប​ក្រុមក្មេងទំនើង ​ដែលបង្កអាណាធិបតេយ្យវាយគ្នាអុកឡុកនៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ត្រូវ​កងកម្លាំង​នគរបាល​ ជំនាញ​ព្រហ្មទណ្ឌ​បង្រ្កាប​បាន​ ១៩​នាក់​ ០៣ក្រុម​

(កំពង់ស្ពឺ): ដោយមានការចង្អុលណែនាំ​ដ៏ខ្ពង់ខ្ពស់​ ពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ និងការដឹកនាំ​ផ្ទាល់​ពីលោកឧត្ដម​សេនីយ៍​ត្រី​ សម​ សាក់​ ស្នងការរង​ ទទួលផែ​ន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ ការិយាល័យ​ព្រហ្មទណ្ឌ​ សហការជាមួយកំលាំងអធិ​កា​រដ្ឋាន​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ឃាត់មុខសញ្ញា​ក្មេងទំនើង​ ០៣ក្រុម​ ផ្សេង​គ្នា​ ១៩នាក់​ កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥​ ។
👉សមត្ថកិច្ច​ឃាត់មុ​ខសញ្ញា​ក្មេងទំនេីង​ ០៥នាក់​ នៅរង្វ​ង់​មូលវិ​មានឯករាជ្យ ភូមិទួល​គក សង្កាត់​ស្វាយក្រវ៉ាន់ ក្រុងច្បារមន ​៖
១.ឈ្មោះ ចន វិសិដ្ឋ ប្រុស ១៧ឆ្នាំ
២.ឈ្មោះ​ ទុំ វណ្ណា ប្រុស​ ២៣ឆ្នាំ
៣.ឈ្មោះ​ ភន គីមហៀង ប្រុស​១៥ឆ្នាំ
៤.ឈ្មោះ ចាន់ នីកូ ប្រុស​ ១៥ឆ្នាំ
៥.ឈ្មោះ សេង គីមសាល​ ប្រុ​ស ១៥ឆ្នាំ
ដកហូត​ កាំបិតផ្គាក់ ០១ដេីម,​ ដាវ ០១ដើម,​ ម៉ូតូ០២គ្រឿង,​ ទូរស័ព្ទដៃ ០៣គ្រឿង​។
👉សមត្ថកិច្ច​ឃាត់មុខសញ្ញា​ក្មេងទំនេី​ង​ ០២នាក់​ នៅសង្កាត់ស្វាយក្រវ៉ា​ន់ ក្រុងច្បារមន ៖
១.ឈ្មោះ វ៉ាន់ ជីវគ្គ ប្រុស ២០ឆ្នាំ
២.ឈ្មោះ ណយ ប្រុសធំ ប្រុស​ ២០ឆ្នាំ
ដកហូត​ កាំបិតផ្គាក់ ០១ដេីម,​ ម៉ូតូ ០១គ្រឿង​,​ ទូរស័ព្ទដៃ ០១គ្រឿង ។
👉សមត្ថកិច្ច​ឃាត់មុខសញ្ញា​ក្មេងទំនេីង​ ១២នាក់​ នៅផ្លូវជាតិលេខ៤ ភូមិរំលោ​ង​ សង្កាត់សុព័រទេ​ព​ ក្រុងច្បារមន​ ៖​
១.ឈ្មោះ សឿន សំណាង ប្រុស ១៥​ឆ្នាំ​
២.ឈ្មោះ ខន សំណាង ប្រុស ១៧​ឆ្នាំ​
៣.ឈ្មោះ ទូច សៅហុង ប្រុស ១៤​ឆ្នាំ​
៤.ឈ្មោះ​ នីម ម៉េងឡុង ប្រុស ១៥​ឆ្នាំ​
៥.ឈ្មោះ ភី សុខនិត ប្រុស​ ១៦ឆ្នាំ
៦.ឈ្មោះ ហួត ឡាយគីមហ្វុង ប្រុស ១៨​ឆ្នាំ​
៧.ឈ្មោះ ទែល ឆិនអើ ប្រុស​ ១៧ឆ្នាំ​
៨.ឈ្មោះ នី រតនា ប្រុស​ ១៥ឆ្នាំ​
៩.ឈ្មោះ រ៉េត វ៉ាន់ណេត ប្រុស ១៧ឆ្នាំ​
១០.ឈ្មោះ ឃុំ ពេជ្រ ប្រុស ១៥ឆ្នាំ
១១.ឈ្មោះ ឆុំ ភក្ដី ភេទ ប្រុស​១៩​ឆ្នាំ​
១២.ឈ្មោះ ធួន សៅហេង ប្រុស ១៥ឆ្នាំ
ដកហូត​ កាំបិតផ្គាក់​ ១ដើម,​ ឥដ្ឋ​តាន់៣ដុំ,​ ម៉ូតូ៤គ្រឿង ជាក់ស្ដែង​មុខសញ្ញាក្មេងទំនេីងទាំង០៣ក្រុមត្រូវបានកំលាំងជំនាញកសាងសំណុំរឿងចំណាត់ការតាមនីតិវិធី បញ្ជូនទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕
ប្រភព: ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Address

Battambang

Alerts

Be the first to know and let us send you an email when BTB Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTB Hot News:

Share

Category

BTB.News

BTB.News