សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា

  • Home
  • Cambodia
  • Bek Chan
  • សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា Like and Follow for more information. Thank you
(1)

អាត្មាភាព សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកស្រី មាន...
15/05/2025

អាត្មាភាព សូមចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកស្រី មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ជួយឧបត្ថម្ភក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អាត្មាភាព សូមសូត្រព្រះបរិត្តពុទ្ធមន្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមយាងមកអភិបាលបីបាច់ថែរក្សាការពារជូន លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកស្រី ព្រមទាំងបុត្រា-បុត្រី សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ប្រាសចាកនូវរោគាពាធ មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាទីឃាយុយឺនយូរ ទទួលបាននូវព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមឱ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ចជានិច្ចនិរន្ដរ៍តរៀងទៅ៕
━━━━━━✥✥✥━━━━━
សូមអនុមោទនា!!!

14/05/2025
សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្ម...
13/05/2025

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិកាវត្តព្រះឥន្ទសាមគ្គីធម៌ ថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរជ័យសិរីមង្គលបរមសុខាបវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមរាជវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ព្រះ​គ្រូធម្ម​កិត្តិយស​ សៀន​ ម៉ាប់​ ព្រះតំណាង​សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា​ ស...
13/05/2025

ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ព្រះ​គ្រូធម្ម​កិត្តិយស​ សៀន​ ម៉ាប់​ ព្រះតំណាង​សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា​ សម្ដេច​ព្រះសង្ឃ​នាយករង​ នៃគណៈធម្មយុត្ដិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌​ និមន្ត​ចូលរួមប្រជុំ​ជាមួយ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​កណ្តាល​ និង​រដ្ឋ​បាល​ស្រុក​អង្គ​ស្នួល​ ដើម្បី​ត្រៀម​​រៀបចំ​កម្មវិធី​ក្រុងពាលី​ និង​បញ្ចុះ​បឋម​សិលា​អគារ​សិក្សា​ថ្មី​ ក្នុង​វត្ត​ព្រះ​ឥន្ទសាមគ្គីធម៏​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ។

12/05/2025

《ពីធីចុះអនុស្សរណៈយោគយល់គ្នា》

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្ដេចមហាសង្ឃរាជ បួរ គ្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមជាអធិបតី "ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងសាកលវិទ្យាល័យ HELP ប្រទេសម៉ាឡេស៊ី" របស់សាស្ត្រាចារ្យបណ្ឌិត លីវ តឹកគុយ ប្រធានសាកលវិទ្យាល័យHELP ព្រមទាំងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរនិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យ HELP និងកិច្ចការសំខាន់ៗមួយចំនួនទៀតរវាងស្ថាប័នទាំងពីរ នាពេលខាងមុខ។

12/05/2025

កិច្ច​ថ្វាយ​បង្គំ​ព្រះ​រតនៈ​របស់​សិស្សានុសិស្ស​ថ្នាក់​បឋមសិក្សា​សម្ដេច​ព្រះ​មហា​សង្ឃរាជ​ បួរ​ គ្រី​ វេនព្រឹក​ ។

ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស ...
11/05/2025

ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និមន្តក្នុងពិធីបុណ្យវិសាខបូជា ដែលមានការអញ្ជើញជាអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល។

《ពីធីចុះអនុស្សរណៈយោគយល់គ្នា》សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជា...
10/05/2025

《ពីធីចុះអនុស្សរណៈយោគយល់គ្នា》

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្ដេចមហាសង្ឃរាជ បួរ គ្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមជាអធិបតី "ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងសាកលវិទ្យាល័យ HELP ប្រទេសម៉ាឡេស៊ី" របស់សាស្ត្រាចារ្យបណ្ឌិត លីវ តឹកគុយ ប្រធានសាកលវិទ្យាល័យHELP ព្រមទាំងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរនិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យ HELP និងកិច្ចការសំខាន់ៗមួយចំនួនទៀតរវាងស្ថាប័នទាំងពីរ នាពេលខាងមុខ។

នាយប់ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥សម្ដេចព្រះមង្គលទេព្វាចារ្យ វង្...
09/05/2025

នាយប់ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ បានចាត់សហការីសង្ឃ នាំយកទេយ្យធម៌ ចតុប្បច្ច័យ និងនិមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធសពលោកឧបាសក សោម ឯល ត្រូវជាជីតាបង្កើតរបស់ អ្នកគ្រូ ពៅ វិជ្ជរ៉ា ដែលបានទទួលមរណភាពអញ្ជើញទៅកាន់លោកខាងមុខកាលពីថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩ៈ២២ នាទីយប់ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយជូនចំពោះ លោកឧបាសក សោម ឯល អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្ម...
09/05/2025

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការព្រះឥន្ទសាមគ្គីធម៌ និមន្តក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុងវត្តស្វាយពពែ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
━━━━━━✥✥✥━━━━━
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥

រសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥សម្ដេចព្រះមង្គលទេព្វាចារ្យ...
07/05/2025

រសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃ នាយករង នៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង​ជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និមន្ត​ប្រជុំជាមួយ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មការ ទ្រទ្រង់ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រចាំឃុំក្រាំងម្កាក់​ ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងសង្កាត់បឹងធំ​ រាជធានីភ្នំពេញ​ ដេីម្បីត្រៀមរៀបចំ​ កម្មវិធី​បុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥​ រួបរួម​បច្ច័យ​ជាវដី​ពង្រីក​ទីធ្លា​សាកលវិទ្យាល័យ​ និង​ដេីម្បីជួយទ្រទ្រង់​ដល់ដំណេីរការ​ប្រព្រឹត្ត​ទៅ​របស់សាកលវិទ្យាល័យ​ (មានប្រាក់​ឧបត្ថម្ភ​សាស្ត្រាចារ្យ​ជាដេីម)​ ។

06/05/2025

ព្រះធម្មទេសនាសម្ដែងដោយ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការ វត្តព្រះឥន្ទសាមគ្គីធម៌ នៅក្នុងពីធីបុណ្យសម្ពោធ និងកាត់ខ្សែបូឆ្លង សាលាពុទ្ធិកបឋមសិក្សាសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តអង្គសណ្ដាន់

Address

Angksnuol
Bek Chan

Alerts

Be the first to know and let us send you an email when សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា:

Share

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល សម្តេចព្រះចៅអធិកាវត្តព្រះឥន្ទសាមគ្គីធម៌ ព្រះនាយកក្តាប់រួមសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានអង្គការមូលនិធិមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី