Ung Putbondol

Ung Putbondol This page creates for the future generation based on real-life and real experiences.

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំការធ្វើបទបង្ហាញពីវឌ្ឍនភាពនៃសារណាល...
15/07/2025

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំការធ្វើបទបង្ហាញពីវឌ្ឍនភាពនៃសារណាលើកទី២បញ្ចប់ការសិក្សារបស់និស្សិតជំនាន់ទី៣០ ឆ្នាំសិក្សា២០២៤-២០២៥ ដែលក្រុមនិស្សិតនីមួយៗធ្វើបទបង្ហាញទៅលើប្រធានបទចំនួន ៦ រួមមាន៖

១. ក្រុមទី១៖ ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍​ ព្រែកត្នោត ប្រកបដោយនិរន្តភាព (ករណីសិក្សានៅខេត្តកំពត)
២. ក្រុមទី២៖ យុទ្ធសាស្ត្រទាក់ទាញភ្ញៀវមកកាន់សណ្ឋាគារ Bayon Angkor Haven Hotel (ករណីសិក្សា៖ ខេត្តសៀមរាប)
៣. ក្រុមទី៣៖ ការពង្រឹងគុណភាពសេវាកម្មដើម្បីបំពេញចិត្តអតិថិជន
ករណីសិក្សានៅរមណីយដ្ឋានភូមិ ៥១ (ករណីសិក្សា៖ ខេត្តកណ្តាល)
៤. ក្រុមទី៤៖ ការអភិវឌ្បសហគមន៍ទេសចរណ៍ត្រពាំងថ្ម ប្រកបដោយនិរន្តភាព (ករណីសិក្សា៖ ខេត្តឧត្តរមានជ័យ)
៥. ក្រុមទី៥៖ យុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋានវប្បធម៍ ប្រវត្តិសាស្រ្តភ្នំឧដុង្គ (ករណីសិក្សា៖ ខេត្តកណ្តាល)
៦. ក្រុមទី៦៖ ប្រសិទ្ធភាពនៃការផ្សព្វផ្សាយតាមបណ្ដាញសង្គម (ករណីសិក្សា៖ សហគមន៍អេកូទេសចរណ៍តំបន់ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ)។

08/07/2025

សិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច មានឱកាសការងារច្រើន ព្រោះវិស័យទេសចរណ៍ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ជាមាសបៃតង។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអទិភាព។

30/06/2025

«មហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សដែលស្រលាញ់ជំនាញទេសចរណ៍»។ យើងមានសាស្ត្រាចារ្យដែលមានចំណេះ ជំនាញ និងបទពិសោធន៏។ យើងផ្តល់ឱកាសហាត់ការងារ ជួយស្វែងរកឱកាសការងារដល់និស្សិត ឱកាសចូលរួមកម្មវិធីជាច្រើន និងរៀបចំទស្សនកិច្ចសិក្សារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តន៍ផ្ទាល់។

នេះគឺជាតោថ្មនៅប្រាសាទបាគង និងនៅប្រាងប្រាសាទអង្គរវត្ត ដែលជាស្នាដៃមហាអស្ចារ្យគ្មានពីររបស់បុព្វបុរសខ្មែរ ដែលមិនមានជាតិសាសន៍...
22/06/2025

នេះគឺជាតោថ្មនៅប្រាសាទបាគង និងនៅប្រាងប្រាសាទអង្គរវត្ត ដែលជាស្នាដៃមហាអស្ចារ្យគ្មានពីររបស់បុព្វបុរសខ្មែរ ដែលមិនមានជាតិសាសន៍ណា ឬប្រទេសណាក្រលៃថាជារបស់ខ្លួនបានឡើយ 🇰🇭♥️។

18/06/2025

សូមបុណ្យបារមីព្រះអង្គគ្រប់ទីឋាន ជួយតាមថែររក្សាប្តីអូន និងបងប្អូនយុទ្ធជនស្នេហាជាតិទាំងអស់ សូមទទួលជោគជ័យ ឈ្នះមារសត្រូវឈ្លានពានគ្រប់ពេលវេលា 🇰🇭♥️🙏🙏។

សូមអញ្ជើញទស្សនាកម្ពុជា នារដូវកាលបៃតង 🇰🇭☘️🌴Cambodia welcomes for all tourists visit our Kingdom in green season ☘️♥️។ពលរដ...
16/06/2025

សូមអញ្ជើញទស្សនាកម្ពុជា នារដូវកាលបៃតង 🇰🇭☘️🌴
Cambodia welcomes for all tourists visit our Kingdom in green season ☘️♥️។
ពលរដ្ឋម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់ 🇰🇭

11/06/2025

សូមគោរពជូនពរបងប្អូនយុទ្ធជនទាំងអស់សុខសប្បាយ ជោគជ័យគ្រប់ពេលវេលា ក្នុងការការពារទឹកដី និងប្រជាជន 🇰🇭♥️💐🙏

នេះគឺជាទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ ដែលដឹក...
09/06/2025

នេះគឺជាទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកបណ្ឌិតសាស្រ្តាចារ្យ អ៊ុង វាសនា ព្រឹទ្ធបុរសមហាវិទ្យាល័យទេសចរណ៍ ទៅកាន់ខេត្តព្រះវិហារ និងសៀមរាប។
និស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង ក៏បានចូលរួមសកម្មភាពការងារសង្គមដូចជា បរិស្ថាន ដាំកូនឈើ ចូលរួម និងផ្សព្វផ្សាយក្នុងយុទ្ធនាការ «ទេសចរណ៍ក្នុងរដូវកាលបៃតងនៅកម្ពុជា» ផងដែរ🇰🇭♥️💐☘️🌴។

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិតមហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចូលរួមដាំកូនឈើ...
08/06/2025

ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិតមហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានចូលរួមដាំកូនឈើចំនួន៣០០ដើម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ ពលរដ្ឋម្នាក់ ដើមឈើ១ដើម ☘️🌴🏝️

03/06/2025

ខ្ញុំមានលោកឳពុកជាយោធា ហើយក៏មានស្វាមីជាយោធា អង់អាចក្លាហាន ការពារទឹកដី ការពារប្រជាជន ♥️💐។

25/05/2025

ថ្ងៃនេះដុតមាន់តាមបែបប្រពៃណី 👍

Address

Chbar Ampeou

Alerts

Be the first to know and let us send you an email when Ung Putbondol posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ung Putbondol:

Share

Category