ព័ត៌មានគ្មានព្រំដែន - Grand News LiveShow

ព័ត៌មានគ្មានព្រំដែន - Grand News LiveShow STH-HISTORIAN

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុន...
27/06/2024

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា
--------

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។

ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តែងនូវការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកសី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីនេះ ដែល បង្ហាញពីការចាប់អារម្មណ៍ និង ការផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ក៏ដូចជាការបង្ហាញនូវសាមគ្គីភាព មិត្តភាព និង កិច្ចសហការល្អរវាង ក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយដៃគូនៃវិស័យឯកជន។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៤៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ទិសដៅមួយក្នុងការជំរុញសេដ្ឋកិច្ចឲ្យជឿនលឿន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទិសដៅនេះមិនផ្លាស់ប្ដូរឡើយនៅថ្ងៃអនាគត។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ប្រទេសណា ត្រូវបានបញ្ចប់នោះឡើយ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៥ពាន់សហគ្រាសធនតូច និងមធ្យមនៅពេលនេះ ថ្ងៃក្រោយក៏មិនតិចនោះដែរ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងខំ ដើម្បីសម្រេចគោលដៅរបស់យើង

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងពង្រីកបន្ថែមទៀតនូវប្រព័ន្ធព័ត៌មាន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ពាក់ព័ន្ធគ្រោងបណ្ដាក់ទុនរបស់ក្រុមហ៊ុន BYD នៅកម្ពុជាតែម្ដង

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បន្ដផ្ដល់អាទិភាព និងលើកកម្ពស់វិស័យ SMEs

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បើទោះបីលើកទឹកចិត្តដល់វិស័យ SMEs មិនបោះបង់ចោលក្រុមហ៊ុនធំៗឡើយ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឲ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដើរដោយរលូន ត្រូវពង្រឹងវិស័យឯកជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមូលហេតុដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ដល់វិស័យឯកជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែកតែរដ្ឋបាននោះទេ ពោលត្រូវការចូលរួមពីវិស័យឯកជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គ្លីនិកឯកជន បានជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ បើចាំតែមន្ទីរពេទ្យរដ្ឋម្ល៉េះមិនមានកន្លែងគ្រប់គ្រាន់ សម្រាប់សម្រាកព្យាបាលឡើយ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅទស្សវត្សឆ្នាំ៨០ មកជាប្រព័ន្ធទីផ្សារសេរី ដោយសារវិស័យឯកជនអនុវត្តទទួលបានផលល្អជាងរដ្ឋ និងផ្ដល់ផលល្អដល់ប្រជាជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋកំពុងអនុវត្តតាមវិស័យឯកជន ក្នុងការកែទម្រង់សហគ្រាសរដ្ឋមួយចំនួន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរវិស័យឯកជន ដែលពូកែក្នុងការច្នៃប្រឌិត និងការប្រកួតប្រជែង

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា SMEs ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើនការងារ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅទូទាំងពិភពលោក ក្រុមហ៊ុនជាង៩០ភាគរយ សុទ្ធតែ SMEs

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានជាង៧៥០,០០០មូលដ្ឋាន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្ដធានាដល់ស្ថេរភាព ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលឆ្នាំកន្លងទៅ តម្លៃប្រេងមានការឡើងថ្លៃ ធ្វើឲ្យអតិផរណាខ្ពស់ តែកម្ពុជាធានាអតិផរណាទាបបំផុត ត្រឹម២ ទៅ៣ភាគរយប៉ុណ្ណោះ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានសំណាងដោយសារថាមពលអគ្គិសនី ជាង៦០ភាគរយ បានមកពីប្រព័ន្ធកកើតឡើងវិញ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រយៈពេល១០ខែនេះរាជរដ្ឋាភិបាលនីតិកាលថ្មី គឺធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដវិនិយោគធនធានមនុស្ស និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់វិស័យឯកជន ដែលមិនទាន់ដំណើរការវិញបានល្អប្រសើរ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឯកអគ្គរាជទូតថៃ ដើម្បីភ្ជាប់ទំនាក់ទំនងទេសចរណ៍ឲ្យកាន់តែល្អប្រសើរ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំលោក គង់ វិបុល ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល លើការងារពន្ធដារ កាត់បន្ថយការិយាធិបតេយ្យ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការកំណែទម្រង់មុតជ្រួច ត្រូវធ្វើនៅពេលលំបាក។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីគម្រោងនៃការបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្រៅប្រទេស ដែលមានភាពលំបាកក្នុងការគ្រប់គ្រង ព្រោះថ្មីសម្រាប់ប្រជាពលរដ្ឋ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ បង្រៀនឲ្យរាជរដ្ឋាភិបាល ត្រៀមលក្ខណៈសម្បត្តិនៅថ្ងៃខាងមុខ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាស្ថានមួយរបស់អូស្ដ្រាលី បានព្យាករណ៍ថា កម្ពុជាមានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធានាឲ្យបាននូវការវិនិយោគដែលមានស្រាប់នៅពេលបច្ចុប្បន្ន ជំរុញដល់ការបណ្ដាក់ទុនថ្មីបន្ថែម

* សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រុមហ៊ុនតូចនៅថ្ងៃនេះ អាចនឹងក្លាយជាក្រុមហ៊ុនធំនៅថ្ងៃក្រោយ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យវិស័យឯកជនពង្រឹងអភិបាលកិច្ច ដើម្បីភាពរីកចម្រើនរបស់ខ្លួន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន តែផ្ដាំវិស័យឯកជន កុំរក្សាផ្នត់គំនិតថារដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងមិនអាចចាំទទួលនូវការអនុគ្រោះរហូត ភ្លេចអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើននោះទេ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបង្កើនសមាគម និងចងក្រងគ្នាជាក្រុម ជារឿងសំខាន់ និងជួយពង្រឹងគ្នាទៅវិញទៅមករបស់វិស័យឯកជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ជំនួបធុរកិច្ចនៅក្រៅប្រទេស ត្រូវតែជួយឲ្យវិស័យឯកជន បានជួបវិស័យឯកជន ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងគ្នាដោយផ្ទាល់

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជារីក រាល់តែវិស័យឯកជនរីកចំរើន និងរឹងមាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៦៖១០នាទី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤, (Fresh News)

26/06/2024

VIDEO: ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាលើ «ផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨»

ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅរសៀលថ្ងៃនេះ
26/06/2024

ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅរសៀលថ្ងៃនេះ

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា-----...
26/06/2024

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា
--------------------------

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែល លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋជាទីស្នេហានៃយើង ។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវានេះ ក្នុងស្មារតីសម្តែងការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន, វីរយុទ្ធនារី, ប្រជាជន និង អ្នកស្នេហាជាតិ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បី រំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតដល់សព្វថ្ងៃ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យជំនះ ៧ មករា បានសង្គ្រោះអាយុជីវិត, បានផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជា និង នាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង, ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និង បានរួមវិភាគទានដ៏សំខាន់ ដល់ការកសាងសុខសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់ សង្គម ជូនដល់មាតុភូមិកម្ពុជានៃយើង ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា, កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និង ទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារ សង្គម-សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេរ ហើយដៃម្ខាងទៀត, ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុលពត វិលត្រឡប់មកវិញ ក្នុងស្ថានភាព ដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្តិធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និងការអភិវឌ្ឍនោះ, សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និង ប្រតិបត្តិករនយោបាយ បានដាក់ចេញនយោបាយ ”ឈ្នះ-ឈ្នះ” នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់អាវុធ និង អតីតយុទ្ធជន ភាគីទាំងអស់ នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និង ការគណនាស្រប តាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាង ឬ ស្មើ ៧៧ម៉ឺន ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែ មេសា ឆ្នាំ២០២៤។ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ពិធីបុណ្យភ្ជុំ។

* ការដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការ ស៊ីវិល និង សពអតីតយុទ្ធជន ។

* ទិន្នន័យអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និង សុវត្ថិភាពក្នុងការបើកផ្ដល់ របបសន្តិសុខសង្គមប្រចាំខែ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ ២០១៩ មកម៉្លេះ, តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និង បានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធ ធនាគារជូនដល់លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន ដែលត្រូវបានអនុវត្ត ចាប់ពីខែមេសា ឆ្នាំ២០១៧កន្លងមក ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព បសស ជូនជនមានពិការភាព និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និង បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់ សៀវភៅធនាគាររបស់គ្រួសារជនពលី និង គ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ បសស ដោយមិនបង់ប្រាក់ ។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គោលបំណង៣ដែលរាជរដ្ឋាភិបាលកម្ពុជា គិតគូរដល់អតីតយុទ្ធជន រួមមាន កិត្តិយស ជីវភាព និងឱកាស

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើចង់ចងចាំប្រវត្តិសាស្ដ្រ ទាល់តែចាំអ្នកនៅក្នុងប្រវត្តិសាស្ដ្រ ពិសេសអតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបំផុសស្មារតីដឹងគុណជានិច្ចដល់អតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជីវភាពរបស់អតីតយុទ្ធជន ត្រូវតែបន្ដគិតគូរ មិនមែនចេញពីជួរហើយឈប់គិតនោះទេ។ សម្ដេចច្រានចោលសំណើដែលធ្លាប់លើកឡើង ឲ្យកាត់ចោលអតីតមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការតម្លើងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនម្នាក់៥ម៉ឺនរៀល រាជរដ្ឋាភិបាលចំណាយ១លានដុល្លារមួយខែ ស្មើនឹងមួយឆ្នាំ១០លានដុល្លារ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន។ សម្ដេចអរគុណទេសរដ្ឋមន្ដ្រី គន់ គីម ដែលបន្ដគៀរគរដល់សប្បុរសជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពចំពោះអតីតយុទ្ធជន ដែលធ្លាប់វាយប្រហារគ្នាក្នុងជំនាន់សង្គ្រាម ហើយពេលនេះអាចមករស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយច្រើនណាស់ ចំពោះគ្រួសារអតីតយុទ្ធជន ពិសេសបេឡាជាតិរបបសន្ដិសុខសង្គម

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពេទ្យយោធា ពេទ្យភូមិភាគ ព្យាបាលជូនដល់អតីតយុទ្ធជនដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណបសស បូកជាមួយពេទ្យរដ្ឋផ្សេងទៀត

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរមិនគាំទ្រការកំណែទម្រង់ផ្សេងៗ ដែលប៉ះពាល់ដល់អតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅពេលរើសកម្លាំង ត្រូវផ្ដល់ឱកាសឲ្យកូនចៅអតីតយុទ្ធជននៅមូលដ្ឋានតែម្ដង កុំយកពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗទៅ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនទើបមាននៅឆ្នាំ២០០៧ នៅពេលបង្កើតសមាគមអតីតយុទ្ធជននោះទេ ពោលមានតាំងពីមុនមកម្ល៉េះ ប៉ុន្ដែការបង្កើតសមាគមនេះដើម្បីគៀរគរបន្ថែម

* សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿងពេលធ្វើការងារជាមួយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ មាស សុភា លើការងារសមាគមអតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែសម្រួលរចនាសម្ព័ន្ធរបស់អតីតយុទ្ធជន នៅឆ្នាំ២០១៥ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំង ដើម្បីកុំឲ្យអតីតយុទ្ធជនមានអារម្មណ៍រងារ ដែលធ្លាប់ជាកងកម្លាំងតែពេលចូលនិវត្តន៍ ទៅក្រោមការគ្រប់គ្រងរបស់ស៉ីវិលទៅវិញ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់សមាគមអតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើជាក់ស្ដែងលើការគាំពារដល់អតីតយុទ្ធជន មិនមែនបានត្រឹមតែថានោះទែ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលខេត្ត ត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជន សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ។

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអភិបាលខេត្ត ជួយចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់សមាគមអតីតយុទ្ធជន

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ត្រូវបូកបន្ថែមទាំងបង្គន់អនាម័យ កុំធ្វើតែផ្ទះ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវផ្ដល់អាទិភាពមុន ដល់អតីតយុទ្ធជនដែលខ្វះខាតខ្លាំង

* សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អតីតយុទ្ធជន ដែលបន្ដជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧នេះ

* សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៤០នាទីនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤, (Fresh News)

25/06/2024

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

ព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

25/06/2024

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពិធីសម្ពោធ​ "បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល” ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ​ ទី២៥ មិថុនា ២០២៤

សុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ...
25/06/2024

សុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

25/06/2024

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានប្រតិភូ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ចូលក្រាបថ្វាយបង្គំគាល់

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា----------...
25/06/2024

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា
--------------

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាម​ការ​រីកចម្រើនផ្នែកបច្ចេកវិទ្យា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរក្រសួងអប់រំ សាកលវិទ្យាល័យ និងនិស្សិត ដែលបានប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវមានភាពបុរេសកម្ម និងមានចក្ខុវិស័យវែងឆ្ងាយ។

* សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់សម្តេចអាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពអប់រំ ជាការកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំនៅកម្ពុជា នៅតែមានការប្រឈមមួយចំនួន ដែលនាំឱ្យមានគម្លាតអប់រំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើការអប់រំដើរយឺត មិនបង្កើតបាននវានុវត្តន៍នោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យសាកលវិទ្យាល័យចែករំលែកផលបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសនៃការបណ្តុះបណ្តាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងរៀន ដើម្បីរស់ដោយខ្លួនឯង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤, (Fresh News)

24/06/2024

វីដេអូអនុស្សាវរីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី “ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា”​ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២១ មិថុនា ២០២៤

Address

Chbar Ampov 2
Chbar Ampeou
121202

Telephone

+855123456789

Website

https://x.com/KemSokhorn

Alerts

Be the first to know and let us send you an email when ព័ត៌មានគ្មានព្រំដែន - Grand News LiveShow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មានគ្មានព្រំដែន - Grand News LiveShow:

Share