Love Life Story

Love Life Story ជីវិតជាទុក្ខ Finding true love is difficult, but it requires both physical and mental understanding, a rational understanding, and a reasonable reason for love.

Sacrifice requires sacrifice, and sacrifice must be worth a sacrifice. Then, if you give up without considering the price, you will inevitably suffer.

12/03/2025

វីធីដែលអាចផ្សះផ្សាទំនាក់ទំនងដែលបានបែកបាក់… លោកពូ 🙏

04/02/2025

រឿង ប្តីប្រពន្ធ (លោកពូ)🙏

28/01/2025

ខ្មៅៗសោះហៅគ្នាសុទ្ធតែហ៊ា ( លោកពូ )🙏

27/01/2025

បើអ្នកមិនពេញចិត្តនិងរស់នៅជាមួយខ្ញុំទេ រស់នៅជាមួយខ្ញុំអ្នកតឹងតែងក្នុងផ្លូវអារម្មណ៍ អ្នកគ្មានសេចក្ដីសុខក្នុងផ្លូវចិត្តទេ សូមអ្នកចាកចេញពីខ្ញុំចុះខ្ញុំបើកទ្វាចំហរ រស់នៅជាមួយខ្ញុំសូមអ្នកកុំតឹងតែងក្នុងអារម្មណ៍ឲសោះ ដាច់ខាតខ្ញុំមិនឃាត់អ្នកទេ ៕ លោកពូ🙏

26/01/2025

រសក្នុងលោកិយមានតែមនោសញ្ចេតនាទេដែលធ្វើឲ្យអារម្មណ៍មានភាពកក់ក្តៅ ( លោកពូ ) 🙏

[…] កូនអើយ ចូលអោយសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវ...
08/05/2024

[…] កូនអើយ ចូលអោយសេរីភាពទៅគេចុះកូន កុំតូចចិត្តឈឺចាប់នឹងរឿងមិនសមបំណងនេះអី គេមិនបានក្បត់កូនទេ គេគ្រាន់តែត្រៀមជ្រើសផ្លូវជីវិតផ្សេងពីកូនទេតើ។ញញឹមហើយទទួលយកគ្រប់យ៉ាងទៅ រឿងរ៉ាវរបស់ជីវិតគឺបែបនេះហើយ អោយតែកូនច្បាស់ក្នុងចិត្តថា កូនមិនបានខុសលើគេទេនោះ គឺគ្រប់គ្រាន់ហើយ កូនត្រូវផ្តល់សេរីភាពអោយគេ កុំអោយគេយល់ថា គេមិនបានរស់នៅដើម្បីខ្លួនគេ ហើយមករស់នៅដើម្បីកូននោះ។
លោកពូ🙏🙏🙏

[…] គេរំជើបរំជួលនឹងរឿងបុរសម្នាក់ ហ៊ានសម្លាប់ខ្លួនដើម្បីនារីម្នាក់ដែលខ្លួនស្រលាញ់ តែចុងក្រោយនាងអត់ស្រឡាញ់ទេ ទាំងដែលកន្លងម...
07/05/2024

[…] គេរំជើបរំជួលនឹងរឿងបុរសម្នាក់ ហ៊ានសម្លាប់ខ្លួនដើម្បីនារីម្នាក់ដែលខ្លួនស្រលាញ់ តែចុងក្រោយនាងអត់ស្រឡាញ់ទេ ទាំងដែលកន្លងមកនាងចាយលុយបុរសនោះអស់ជាច្រើនម៉ឺនដុល្លារ ហើយលុយនោះជាញើសឈាមដែលបុរសនោះរកបាននិងចាយយ៉ាងសន្សំសំចៃ ក្នុងមួយថ្ងៃចាយស្ទើរតែមិនដល់ 5000រៀលផង។ ទីបំផុតនារីនោះបានប្រាប់ថាគេមិនបានស្រលាញ់រូបបុរសនោះឡើយ ដោយឈឺចិត្តពេក រូបគេក៏លោតទឹកសម្លាប់ខ្លួន ហើយមុនងាប់បានផ្តាំអ្នកដទៃថា ខ្លួនចង់ស៉ីនំ Macdonal ធ្វើអោយប្រជាជនចិនជាច្រើនអាណិតអាសូររូបគេ និងបានយកនំនោះមកសែនអោយនៅកន្លែងកើតហេតុ។ មនុស្សច្រើនណាស់គេរំជួលចិត្តថានោះជាការលះបង់ស្រលាញ់ពិតប្រាកដរហូតហ៊ានសម្លាប់ខ្លួន។ យើងគិតហេតុផលទៅមើល តើបុរសដែលមានឈ្មោះក្នុងហ្គេម អនឡាញថា Fat Cat នោះ ពិតជាបានស្រលាញ់នារីដែលស្គាល់គ្នាក្នុងហ្គេមអនឡាញដូចគ្នាដែរឬទេ? គឺទេ មិនបានស្រលាញ់នាងទេ។
-ចុះម៉េចបានជាគេហ៊ានអោយលុយដល់ទៅរាប់ម៉ឺនដុល្លារដល់នាង?
+ព្រោះគេចង់បាននាងមកស្អំបេះដូងខ្លួនប៉ុណ្ណោះ Fat Cat ស្រលាញ់ខ្លួនឯងទេ មិនបានស្រលាញ់នាងពិតទេ ស្រលាញ់គេដើម្បីខ្លួនឯងប៉ុណ្ណោះ។
-ហេតុអីបានថាស្រលាញ់ដើម្បីខ្លួនឯង?
+ព្រោះលទ្ធផលដែលFat Cat រំពឹងទុកគិតថាបានមកខ្លួននូវនារីដ៏ស្រស់ស្អាតម្នាក់ចូលមកក្នុងជីវិតខ្លួន ត្រូវបាននាងបដិសេធ ជាហេតុ FatCat ឈឺចិត្តជាខ្លាំង ព្រោះមិនបានដូចបំណង។ -មិចបានឈឺចិត្ត? ព្រោះអត់បានមកអញ។ នេះហើយជាស្នេហាអាត្មានិយមនៃមនុស្សដោយច្រើនលើលោកយល់ច្រឡំថាជាសេចក្តីស្នេហាពិត។

សេចក្តីស្រលាញ់ពិត គឺមើលឃើញតម្លៃគុណធម៌គួរអោយគោរពត្រង់ណាមួយ ទាញអោយចិត្តយើងចង់ចូលទៅជួយ មើលថែដោយមនោសញ្ចេតនា គ្មានចង់អោយគេតបមកវិញជាអ្វីមួយនោះទេ សូម្បីតែគេស្រលាញ់ខ្លួនវិញក៏ដោយ សូមតែម្យ៉ាងគឺតម្លៃគុណធម៌ ភាពស្មោះត្រង់ និងការផ្តល់អោយ តែបើអស់តម្លៃស្អីដែលយើងគោរពហើយ យើងមានតែការខកចិត្ត បែកគ្នាប៉ុណ្ណោះ គ្មានទេឈឺចិត្តរហូតទៅសម្លាប់ខ្លួនដើម្បីបញ្ចាក់ប្រាប់គេថាខ្លួនស្រលាញ់ លះបង់នោះ។

តើFat Catស្រលាញ់នាងត្រង់អ្វី? តើនាងនោះមានតម្លៃត្រង់ណាគួរអោយគោរពស្រលាញ់ទេ? គឺគ្មានទេ ផ្ទុយទៅនាងនោះជាស្រ្តីចរិតកន្រ្ទែតញី ឬហៅម្យ៉ាងថាមីញី គឺមិនមានភាពជាស្រីទេ មាយា រំអួយ រំអុក ចេះល្បិច រស់នៅមិនចេះខ្វល់នឹងទុក្ខនរណា គិតតែខ្លួនឯង ប្រយោជន៍សុខខ្លួនឯង ចិត្តតូចប៉ុនក្តិតម្ចុល តើត្រង់ណាជាគុណធម៌នាងនោះដែលទាក់ Fat Cat អោយស្រលាញ់? គឺគ្មានទាល់តែសោះ រូបជាមនុស្សតែចិត្តនាងដែលចេះល្បិច បោកលុយ Fat Cat ជាចិត្តនរកប្រេត គ្មានតម្លៃត្រង់ណាដែលគួរអោយស្រលាញ់ទេ។ ចុះ Fat Cat ដែលហ៊ានងាប់ដើម្បីនាងនោះ ស្រលាញ៉នាងត្រង់ណា? ក្រៅពីគុណធម៌ដែលនាងនេះគ្មានបន្តិចសោះនោះ គឺនាងនៅមានមួយចំនុចដែលទាក់ Fat Cat បាន នោះគឺ សម្បកជាមនុស្សដែលមានចិត្តនរកប្រេតកំពុងពួនសម្ងំ។ គឺនាងមានសម្បកជាស្រីស្អាត ទើបទាក់ Fat Cat អោយស្រលាញ់ និងផ្តល់លុយទៅបាន។ ឃើញទេ? Fat Cat មិនបានស្រលាញ់ចិត្តដែលជានាងទេ គឺរូបកាយឯណោះដែលគេស្រលាញ់ ដើម្បីបានកាយមកបម្រើអារម្មណ៍កាយរបស់ខ្លួន មិនមែនបម្រើអារម្មណ៍នៃចិត្តទេ។ លុះពេលមិនបានសម្បកកាយមកបម្រើសម្បកកាយរបស់ខ្លួន ក៏ទៅជាឈឺចិត្ត លោតទឹកសម្លាប់ខ្លួនទៅ។

តើគេស្រាលាញ់នាងមែនឬរហូតហ៊ានងាប់? អូ! ស្រលាញ់អត់ខ្វល់ពីមនុស្សដែលខ្លួនស្រលាញ់ថានឹងត្រូវជួបរឿងបែបណាទេក្រោយខ្លួនងាប់ផ្អើលប្រទេសនោះ? តើនាងនឹងត្រូវកើតទុក្ខ ឈឺចាប់ប៉ុណ្ណាដែលខ្លួនហ៊ានធ្វើដល់ថ្នាក់ហ្នឹង? ហ្នឹងឬស្រលាញ់? ក្រែងស្រលាញ់ចង់អោយមនុស្សដែលខ្លួនបានសុខឬ? ក្រែងស្រលាញ់សុខទុក្ខមនុស្សដែលយើងស្រលាញ់ធំជាងសុខទុក្ខរបស់ខ្លួនឬ? ហេតុអីបានជាស្រលាញ់បង្កការលំបាកអោយមនុស្សដែលខ្លួនស្រលាញ់ទៅវិញ?

សរុបមកទាំង Fat Cat ដែលហ៊ានងាប់ព្រោះមិនបានមកខ្លួន ព្រោះចង់បានសម្បកមកប​ម្រើអារម្មណ៍័សម្បករបស់ខ្លួន ក៏មិនបានស្រលាញ់នាង និងទាំងនារីដែលបោក Fat Cat នោះ ក៏នាងមិនបានស្រលាញ់ Fat Cat ដែរ ភាគីទាំងសងខាងគ្មានបានស្រលាញ់គ្នាទេ។ មនុស្សច្រើនណាស់បែកចែកមិនបានអារម្មណ៍ស្រលាញ់នេះ ហើយច្រើនទម្រង់ណាស់ដែលកើតចេញពីទម្រង់ស្នេហាអាត្មានិយមប្រភេទនេះ រហូតករណីជាច្រើនដែលកើតក្នុងពិភពលោកបូកទាំងខ្មែរយើងផង មានទាំងប្តីសម្លាប់ប្រពន្ធព្រោះប្រច័ណ្ឌពេក ប្រពន្ធសម្លាប់ខ្លួនព្រោះអន់ចិត្តនឹងប្តី ច្រើនរាប់មិនអស់ តែគឺស្ថិតតែក្នុងទម្រង់តែមួយគត់ គឺគេមិនយល់ថាអ្វីទៅជាស្នេហាពិតប្រាកដ? គេច្រឡំថាស្រលាញ់ដើម្បីបានមកខ្លួនជាក្តីស្រលាញ់ពិតប្រាកដ នោះហើយជាបញ្ហានៃមនុស្សទូទាំងពិភពលោកនោះ៕

ប្រភព: https://www.facebook.com/share/p/LpdwfHUPJP7SctMf/?mibextid=cR73hX

[…] ក្នុងទំនាក់ទំនងប្តីប្រពន្ធ បើអ្នកមិនអាចឈ្វេងយល់បាននូវសេចក្តីត្រូវការនៃអារម្មណ៍របស់ដៃគូអ្នកបានទេ ហើយលើសពីនេះទៀត​ អ្នក...
03/05/2024

[…] ក្នុងទំនាក់ទំនងប្តីប្រពន្ធ បើអ្នកមិនអាចឈ្វេងយល់បាននូវសេចក្តីត្រូវការនៃអារម្មណ៍របស់ដៃគូអ្នកបានទេ ហើយលើសពីនេះទៀត​ អ្នកមិនទាំងយល់នូវអត្ថន័យពិតនៃសេចក្តីស្នេហាថាមានន័យយ៉ាងម៉េចទៅទៀតផងនោះ នោះទំនាក់ទំនងបែបនេះ នឹងបង្កើតឱ្យអ្នកនូវភាពឯកោយ៉ាងធំធេងក្នុងជីវិតរបស់អ្នកជាងអ្នករស់នៅម្នាក់ឯង។

ប្រភព: https://www.facebook.com/share/p/nwwTddLaw85693GP/?mibextid=WC7FNe

03/05/2024

រឿងត្រឹមត្រូវពីរយ៉ាងដែលឪពុកម្តាយត្រូវអោយកូនៗដឹង៖
១. ធ្វើអោយកូនដឹងថាឪពុកម្តាយស្រលាញ់កូន
២. ធ្វើអោយកូនដឹងថាឪម៉ែមិនបានទេ បើកូនៗធ្វើខុស ខូច មិនបានដាច់ខាត។

លោកពូ🙏🙏🙏

ពូបើកFacebook មកពេលណា ឃើញតែស្រីៗទួញសោកចង់បានប្រុសស្មោះ លឺតែប្រុសស្មោះៗ ស្នេហ៍ពិតៗ ប៉ុន្តែដល់ពេលវាយកនុយទៅបិតទាញយកស្នេហ៍ពិ...
02/05/2024

ពូបើកFacebook មកពេលណា ឃើញតែស្រីៗទួញសោកចង់បានប្រុសស្មោះ លឺតែប្រុសស្មោះៗ ស្នេហ៍ពិតៗ ប៉ុន្តែដល់ពេលវាយកនុយទៅបិតទាញយកស្នេហ៍ពិតគឺតែងខ្លួនអោយស្អាត។ នេះជានុយទាក់ទាញអារម្មណ៍ភេទរបស់មនុស្សប្រុស មិនមែនមនោសញ្ចេតនាដែលមនុស្សត្រូវមានចំពោះគូស្នេហ៍ទេ វាប្រឹងបង្ហាញទ្រព្យសម្បត្តិ លុយឡាន វីឡា ប៉ុន្តែក្នុងចិត្តចង់បានស្នេហ៍ស្មោះ។ លុយឡាន វីឡាទាក់បានតែប្រុសៗសម្លឹងឃើញលុយ ឡានវីឡាស្រក់ទឹកមាត់ប៉ុណ្ណោះ នុយរបស់វាជានុយសម្រាប់ស្ទូចឈ្លើង ប៉ុន្តែក្នុងចិត្តវាសង្ឃឹមស្ទួចបានបង្កង តើនុយសម្រាប់ស្ទូចសត្វឈ្លើងយកទៅស្ទូចបង្កងយ៉ាងម៉េចទៅកើត? បិតនុយឈ្លើងអោយឈ្លើងរបស់វាស៊ីដូចជាតែងខ្លួនអោយស្អាត បង្ហាញថាខ្លួនមានលុយ មានឡាន មានវីឡា ដល់ពេលស្ទូចបានមកជាឈ្លើង វាស្រែកយំ ថាម៉េចក៏បានឈ្លើងអញ្ចឹង ម៉េចក៏មិនបានបង្កងសោះអញ្ចឹង? ម៉េចក៏មិនបានប្រុសស្មោះ បានតែប្រុសក្បត់ ដំបូងដៃនិយាយថាស្រលាញ់តែវាមួយទេ ធ្វើអ្វីគ្រប់យ៉ាងដើម្បីវា តែនៅទីបំផុតសុទ្ធតែប្រុសបោក គ្មានស្នេហ៍ពិតសោះ។ ឃើញរបៀបចង់បានរបស់វិញ្ញាណវិប្បយុត្តិទេ? គិតដល់វិញ្ញាណពួកវាពេលណា អាណិតបន្តិច ចង់សើចបន្តិច។ វាឆ្កួតរហូតដល់រលាយផែនដីរាប់ដងមិនឈ្នះហើយ គឺព្រោះតែរបៀបដោះស្រាយរបស់វិញ្ញាណដឹងបញ្រ្ចាសនៃពួកវាហ្នឹងឯង។

លោកពូ🙏🙏🙏

27/04/2024

ផ្តល់ ព្រោះ តម្លៃ .❤️❤️.
តម្លៃនៃដៃគូជីវិត មិនត្រូវបានកំណត់ដោយរូបរាង ចំណេះដឹង ឋានៈតួនាទីក្នុងសង្គម ទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានកំណត់ដោយតម្លៃ បុគ្គលដែលយើងបានផ្តល់ឲ្យ សាកសមជាដៃគូជីវិតយើង។
ស្រឡាញ់ត្រូវមើលថែ បើត្រូវគឺតាម តែបើខុសគឺណែនាំ នេះគឺស្រឡាញ់របៀបមនុស្សជា។
ជាដៃគូនឹងគ្នា គឺព្រៀបបាននឹងដៃទាំងសងខាងអញ្ចឹង ទាំងឆ្វេងទាំងស្តាំ ត្រូវចេះជួយគ្នាទៅមក ក្នុងការធ្វើការអ្វីមួយ គឺមិនអាចខ្វះគ្នាបានឡើយ។
យើងមិនបានកើតក្នុងត្រូលតែមួយទេ យើងមកពីទីផ្សេងគ្នា ដូចច្នេះការយល់គ្នាគឺជារឿងសំខាន់ណាស់ ដែលធ្វើឲ្យយើងកើតទំនុកចិត្តរវាងគ្នានិងគ្នា។
មិន​ថា​យើង​កើត​ក្នុង​ត្រកូល​អ្នកមាន ឬ​ក្រ​ទេ យើង​គួរតែ​រៀន​ចេះ​កសាង​គំនិត​ដូចគ្នា ដោយមាន​ចំណាប់អារម្មណ៍​ដូចគ្នា ទើប​យើងអាច​ដើរ​ទៅមុខ​ជាមួយគ្នា​បាន​។ មនុស្សយើងដែលបានកសាងឧបនិស្ស័យស្រដៀងគ្នា និងជួបគ្នានាថ្ងៃណាមួយ ហើយក៏អាចរាប់អានទាក់ទងគ្នា រួមគ្នាកសាងបង្កើតបានសមិទ្ធផលជាច្រើនជាមួយគ្នា។
🎯ប្រពន្ធល្អ គឺជាមិត្តល្អ♥️
ប្តីប្រពន្ធល្អ គឺជាមិត្តល្អ មិត្តល្អ គឺជាមិត្តអាចនិយាយគា្នបានគ្រប់រឿង តែបេីនិយាយមិនបាន គឺមិនមែនមិត្តល្អទេ ប្រពន្ធល្អ/ប្តីល្អ គឺមិត្តល្អនឹងហើយ “មិត្តដ៏ស្មោះត្រង់ គឺជាទ្រព្យដ៏មានតម្លៃដំបូងក្នុងជីវិតរបស់អ្នក” ។
ជា “ឧប្បនិស្ស័យ” ទើបធ្វើឱ្យយើងបានជួបគ្នា ឬស្គាល់គ្នា ឬបានធ្វើជាមិត្តនឹងគ្នា ឬជាបងប្អូននឹងគ្នា ឬជាប្ដីប្រពន្ធនឹងគ្នា។
យើងអាចរស់នៅជុំគ្នាគ្រប់ជាតិបាន
បើយើងយល់គ្នា ស្មោះត្រង់នឹងគ្នា មានមនោសញ្ចេតនា នឹកគ្នា មានអនុស្សារីយ៌ជាមួយគ្នា៕

ប្រភព: https://www.facebook.com/share/v/ix7LTD1LWv8CZGLt/?mibextid=KsPBc6

Address

Chbar Ampeou

Alerts

Be the first to know and let us send you an email when Love Life Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love Life Story:

Share

Category