
26/06/2025
កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យម្នាក់រណីហិង្សាដោយចេតនា..
@ស្រុកព្រៃកប្បាស : ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក សម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០២នាទី នៅក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងកាំបិតចិតត្នោត) កើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ សុខ តៅហ៊ូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតចិតត្នោត ដងឬស្សីប្រវែង១៥សង់ទីម៉ែត្រ ផ្លែ២៥សង់ទីម៉ែត្រ គប់ទៅលើជនរងគ្រោះឈ្មោះ សឿង សាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យរងរបួស កំភួនដៃខាងស្តាំធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
មូលហេតុៈ ធ្លាប់មានទំនាស់នឹងគ្នា ហើយឈ្មោះ សឿង សាន បានយក ដាវដងដែក ប្រវែង២០សង់ទីម៉ែត្រ ផ្លែប្រវែង៦០សង់ទីម៉ែត្រ បបួលឈ្មោះ សុខ តៅហ៊ូ កាប់គ្នាមួយស្មើ ដោយឈ្មោះ សុខ តៅហ៊ូ មានកាំបិតចិតត្នោត ដងឬស្សី ប្រវែង១៥សង់ទីម៉ែត្រ ផ្លែ២៥សង់ទីម៉ែត្រ ពេលនោះឈ្មោះ សឿង សាន បានងារដាវ កាប់ទៅលើឈ្មោះ សុខ តៅហ៊ូ តែមិនត្រូវ រួចទាក់ជាមួយរបង របូតដាវពីដៃ រួចឈ្មោះ សឿង សាន ក៏រត់ស្រាប់តែ ឈ្មោះ សុខ តៅហ៊ូ ក៏បានយកកាំបិតចិតត្នោត គប់ទៅលើឈ្មោះ សឿង សាន ចំកំភួនដៃខាងស្ដាំរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ចុះដល់កន្លែងកេីតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ សុខ តៅហ៊ូ រួមទាំងវត្ថុតាងរួមមានៈ កាំបិតចិតត្នោត ដងឬស្សី ប្រវែង១៥សង់ទីម៉ែត្រ ផ្លែ២៥សង់ទីម៉ែត្រ មួយដើម របស់ឈ្មោះ សុខ តៅហ៊ូ ដាវដងដែក ប្រវែង២០សង់ទីម៉ែត្រ ផ្លែប្រវែង៦០សង់ទីម៉ែត្រ មួយដើម របស់ឈ្មោះ សឿន សាន យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ!