21/10/2025
ចាប់តាំងពីព្រលឹមទល់ព្រលប់ អនុវត្តស្របតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀមឡើយ។ រាជរដ្ឋាភិបាល មិនបានទុកប្រជាពលរដ្ឋ និងកងទ័ពចោលឡើយ គ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ពីថ្នាក់លើ ដល់មូលដ្ឋាន គឺនៅជាមួយប្រជាពលរដ្ឋ និងកងទ័ព។
ពិតណាស់! ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ជាមួយភាគីថៃ ចាប់តាំងពីព្រលឹមទល់ព្រលប់ បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
កិច្ចប្រជុំ JBC នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់ និងបោះបង្គោលព្រំដែនគោកឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ។