ឃុំ ប៊ុននី-Khum Bunny

ឃុំ ប៊ុននី-Khum Bunny អរគុណបងប្អូនសម្រាប់ការ Follow and Like page ❤️🙏🏼

អបអរសាទរខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ -៣ កក្កដា ២០២៥ )ថ្ងៃនេះគឺជាខួប៧៤ឆ្នាំ...
03/07/2025

អបអរសាទរខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ -៣ កក្កដា ២០២៥ )

ថ្ងៃនេះគឺជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី,សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកជាបន្តបន្ទាប់ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ៕

ទិវា "មច្ឆាជាតិ" ១ កក្កដា​ ២០២៥"National Fish Day" 1 July 2025__________________________01/07/2025
01/07/2025

ទិវា "មច្ឆាជាតិ" ១ កក្កដា​ ២០២៥
"National Fish Day" 1 July 2025
__________________________
01/07/2025

អបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្ដេចម៉ែ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្ន...
18/06/2025

អបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្ដេចម៉ែ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា 🙏🇰🇭

ក្នងឱកាសនេះ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តជានិច្ចនិរន្តរ៍ 🙏
_____________________
18/06/2025

ទិវាជាតិនៃការចងចាំ ២០ ឧសភាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុ...
20/05/2025

ទិវាជាតិនៃការចងចាំ ២០ ឧសភា

ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

20-05-2025
________________________

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧស...
15/05/2025

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
——————————

សូមថ្វាយព្រះពរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណ...
14/05/2025

សូមថ្វាយព្រះពរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា។

សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និងសុភមង្គ័ល ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយរុងរឿង នៃមាតុភូមិអង្គរដ៏បវរថ្លៃថ្លា និងប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប។

សូមអនុមោទនាពិធីបុណ្យ វិសាខបូជា  🪷🙏ពិធីបុណ្យ វិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការ...
11/05/2025

សូមអនុមោទនាពិធីបុណ្យ វិសាខបូជា 🪷🙏

ពិធីបុណ្យ វិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ ៣៖
១. ថ្ងៃដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ប្រសូត្រ
២. ថ្ងៃដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ដឹង
៣. ថ្ងៃដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បរិនិព្វាន
ថ្ងៃ​អាទិត្យ ១៥កេីត​ ខែ​ពិសាខ​ ឆ្នាំម្សាញ់ សប្ដស័ក ព.ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០២៥។

អបអរសាទរ​ ១ឧសភា ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩---------------------- #01/05/2025
01/05/2025

អបអរសាទរ​ ១ឧសភា ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩
----------------------
#01/05/2025

អបអរសាទរខួប២៦ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាននេះគឺជាខួប២៦ឆ្នាំ (៣០ មេសា​១៩៩៩-៣០ មេសា ២០២៥)​​​កម្ពុជាបានក្លាយជាសមាជិកសមាគមប...
30/04/2025

អបអរសាទរខួប២៦ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន
នេះគឺជាខួប២៦ឆ្នាំ (៣០ មេសា​១៩៩៩-៣០ មេសា ២០២៥)​​​កម្ពុជាបានក្លាយជាសមាជិកសមាគមប្រជាជាតិអាសុីអាគ្នេយ៍ ហៅថា​​​អាស៊ាន​(Asian)
កម្ពុជាត្រូវបានអាស៊ានសម្រេចឲ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី ៣០ ខែមេសា​​​​​ ឆ្នាំ១៩៩៩។
-------------------------

អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥យើងខ្ញុំជាយុវជនជំនាន់ក្រោយសូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈចំពោះបុព្វបុ...
03/03/2025

អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥

យើងខ្ញុំជាយុវជនជំនាន់ក្រោយសូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរគ្រប់ៗជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយឱ្យស្វែងយល់ និងសិក្សាស្វែងយល់ពីវប្បធម៌ទាំងអស់របស់ប្រទេសជាតិយើង។

កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនចៅជំនាន់ក្រោយគ្រប់រូប។ យើងសូមប្តេជ្ញាចិត្តយកចិត្តទុកដាក់សិក្សាស្រាវជ្រាវពីវប្បធម៌ខ្មែរ ដើម្បីចូលរួមអភិរក្ស ការពារកេរមរតកដ៏មានតម្លៃ និងដែលមានវ័យដ៏ចំណាស់នេះឱ្យឋិតឋេរគង់វង្សរៀងរហូតទៅ។
#យុវជនដើម្បីវប្បធម៌ជាតិ

< សូមអនុមោទនាបុណ្យ មាឃបូជា 🙏🙏🙏 >ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥===...
12/02/2025

< សូមអនុមោទនាបុណ្យ មាឃបូជា 🙏🙏🙏 >

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
====================
បុណ្យមាឃបូជា គឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥យ៉ាង៖
១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល
២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន
៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត
៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕

Address

Chom Chau

Telephone

+85570505826

Website

Alerts

Be the first to know and let us send you an email when ឃុំ ប៊ុននី-Khum Bunny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category