04/06/2026
រថយន្តបើកក្រឡាប់ចាក់កម្មករចោលរណុករណែលពេញផ្លូវរងរបួសជាច្រើនអ្នកនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង
(ស្វាយរៀង)៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករបណ្ដាលឲ្យកម្មករកម្មការិនីរងរបួសជាច្រើននាក់ នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតនៅក្នុងភូមិស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០ នាទីព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២៦ ខណៈនេះសមត្ថកិច្ចកំពុងតែហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យនិងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ។
ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការក្រឡាប់រថយន្តដឹកកម្មករនេះនៅឡើយទេ។ព័ត៌មានលំអិតនិងផ្សាយជូននៅពេលក្រោយ។