Phin Savorn - ភិន សាវ័ន

Phin Savorn - ភិន សាវ័ន Daily Life Experience

ប្រទេសវៀតណាមសហការណ៍ជាមួយក្រុមហ៊ុនរបស់អ៊ុីស្រាអែទំនើបកម្មរថក្រោះ T-54B ដោយបំពាក់បន្ថែមនូវ អាវក្រោះ(ERA) កាណុងកាំភ្លើងធំ ១...
28/08/2025

ប្រទេសវៀតណាមសហការណ៍ជាមួយក្រុមហ៊ុនរបស់អ៊ុីស្រាអែទំនើបកម្មរថក្រោះ T-54B ដោយបំពាក់បន្ថែមនូវ អាវក្រោះ(ERA) កាណុងកាំភ្លើងធំ ១២៥មម ប្រព័ន្ធឡែស័រ (Lazer)វាស់ចម្ងាយ និងប្រព័ន្ធប្រតិបត្តការផ្សេងទៀត ដើម្បីឆ្លើយតបទៅនិងសមរភូមិបច្ចេកវិទ្យាសម័យទំនើប។

🇰🇭❤️សម្រួលអារម្មណ៍រួចអាន….!មុននឹងដាក់ការសង្ស័យណាមួយ__ទៅលើជំហរ ឬការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា នៅក្នុង...
25/08/2025

🇰🇭❤️សម្រួលអារម្មណ៍រួចអាន….!
មុននឹងដាក់ការសង្ស័យណាមួយ__ទៅលើជំហរ ឬការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា នៅក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ

សូមបងប្អូនក្រលេកមើលទៅក្រោយបន្តិច គឺនៅក្នុងការប្រយុទ្ធរយៈពេល ៥ថ្ងៃ ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់ថៃ ថាតើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាធ្លាប់មានរារែក ឬដកថយមួយជំហានដែរឬទេ? គឺគ្មាននោះទេ មានតែទាហានដែលពលីនៅក្នុងលេនដ្ឋាន គ្មានទេទាហានរត់ចោលជួរ។

តើទាំងអស់នេះបញ្ជាក់ពីអ្វី?

គឺបញ្ជាក់ថាអ្វីដែលយើងមើលឃើញពីភាពស្ងប់ស្ងាត់នៅពេលនេះពុំមែនជាការចុះញ៉ម ឬដកថយចាញ់ការសម្លុត ឬឥទ្ធិពលរបស់ចោរឈ្លានពាននោះទេ តែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីការពារទឹកដី ប៉ុន្តែមិនមែនការពារតែក្នុងថ្ងៃនេះ ពេលនេះនោះទេ គឺការពារក្នុងរយៈពេលយូរអង្វែងដោយមិនផ្តល់លេសណាមួយដល់ចោរឈ្លានពានក្នុងការផ្ទុះអាវុធដែលអាចធ្វើឱ្យបាត់បង់ជីវិតវីរកងទ័ព និងប្រជាពលរដ្ឋត្រូវជម្លៀសពីផ្ទះសម្បែង។

ហេតុអ្វីប្រតិកម្មរបស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជានៅពេលនេះខុសពីថ្ងៃទី២៤ កក្កដា ២០២៥ នៅពេលទាហានថៃចូលព័ទ្ធលួសបន្លានៅតំបន់ប្រាសាទតាមាន់ធំ?

ព្រោះកាលៈទេសៈខុសគ្នា។ ពេលនេះគឺក្រោយបទឈប់បាញ់ ដែលមានចែងយ៉ាងច្បាស់អំពីចំណុចដែលត្រូវបានហាមឃាត់ទៅលើភាគីទាំងពីរ។ ពេលនេះគឺមានប្រទេសជាច្រើនកំពុងអង្កេតមើលយ៉ាងយកចិត្តទុកដាក់ ជាពិសេសក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ថាតើនរណាជាអ្នករំលោភបទឈប់បាញ់ រហូតអាចកំណត់បានថាតើភាគីណាគឺជាប្រទេសឈ្លានពាន។ ដំណាក់កាលនេះ នរណាលោតមុនគឺអ្នកនោះហើយដែលជាអ្នកខុស។

ចុះរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាកំពុងអង្គុយនៅស្ងៀមដោយមិនធ្វើអ្វីទាំងអស់?

មិនមែននោះទេ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មភាពនៅពីក្រោយឆាក តាមរយៈការប្រមូលភស្តុតាង យុទ្ធនាការការទូត ត្រៀមវិធានការច្បាប់ និងវិធានការផ្សេងទៀតដែលចាំបាច់។ ចំណែកកងទ័ពក៏ពុំទៅណាឆ្ងាយ ឬនៅឆ្ងាយពីបងប្អូនប្រជាពលរដ្ឋនោះដែរ ពោលកងទ័ពកម្ពុជាប្រុងជើងការជានិច្ចដើម្បីចូលអន្តរាគមន៍ក្នុងកាលៈទេសៈណាមួយដែលយោធាថៃឆ្លងផុតបន្ទាត់ក្រហម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។

សមរភូមិមានច្រើនប្រភេទ វិញ្ញាសាក៏មានច្រើនប្រភេទ ហើយសមរភូមិនៅពេលនេះគឺជា "សមរភូមិការទូត" ហើយវិញ្ញាសារនៅពេលនេះគឺ "ការអត់ធ្មត់"។ ទោះជាសមរភូមិ ឬវិញ្ញាសារប្រភេទអ្វីក៏ដោយ គោលដៅចុងក្រោយគឺជ័យជំនះ តែមិនមែនជាជ័យជំនះតាមរយៈមធ្យោបាយបង្ហូរឈាមនោះទេ ព្រោះជីវិតរបស់វីរកងទ័ពកម្ពុជាមានតម្លៃណាស់ ដែលចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារអាយុជីវិតរបស់ពួកគាត់ ដូចដែលពួកគាត់ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារប្រជាពលរដ្ឋ បូរណភាពទឹកដីនិងអធិបតេយ្យជាតិដូច្នោះដែរ ព្រោះពួកគាត់ពុំមែនជាផ្ទាំងស៊ីប ឬអាវក្រោះដែលយកមកគ្រាន់តែដើម្បីការពារពួកយើងពីគ្រាប់កាំភ្លើងរបស់សត្រូវនោះទេ ពួកគាត់គឺជា "វីរបុរស"។

ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ទុកចិត្តលើវីរកងទ័ពរបស់កម្ពុជា

"ការពារសន្តិភាព គឺការពារអនាគតរបស់កម្ពុជា"

អត្ថបទ Phearun Preng

Morning Job
23/08/2025

Morning Job

ខ្ញុំជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់ខ្ញុំ
23/08/2025

ខ្ញុំជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់ខ្ញុំ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើក...
21/08/2025

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

នេះបើយោងតាមអនុក្រឹត្យដែលចេញដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២៥។

តាមអនុក្រឹត្យខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសុីវិល គ្រឹះស្ថានសាធារណៈ និងឯកជន និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបំផុសស្មារតី គាំទ្រទិវានេះដល់សាធារណៈជន ដើម្បីឱ្យយល់ដឹងពីគុណតម្លៃនៃគំរូវីរភាពអតីតយុទ្ធជន និងនិវត្តជន នៅក្នុងប្រទេសកម្ពុជា។

#ជ្រុនថេរ៉ាវ៉ាត #ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល

13/08/2025

Good night វីរៈកងទ័ពទាំងអស់គ្នា

ទាយមើលថាខ្ញុំកំពុងនិយាយពីអ្វី?
10/08/2025

ទាយមើលថាខ្ញុំកំពុងនិយាយពីអ្វី?

24/06/2025
31/05/2025

Today Exercise After Running

31/05/2025
Report Exercise Today I run 3 KM in 15 minutes  and Walk 44.15 Minutes for 3.55 KM .
31/05/2025

Report Exercise Today
I run 3 KM in 15 minutes and Walk 44.15 Minutes for 3.55 KM .

Address

Sampov Phos Thmei Village, Chiro To Pir, Tboung Khmum District
Kampong Cham
12000

Alerts

Be the first to know and let us send you an email when Phin Savorn - ភិន សាវ័ន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share