Phin Savorn - ភិន សាវ័ន

Phin Savorn - ភិន សាវ័ន Daily Life Experience

ផ្ទៃមេឃនៅជួរមុខខេត្តឧត្តរមានជ័យ មានសភាពធ្លាក់ខ្យល់ លាយឡំជាមួយគ្រាប់ភ្លៀងផ្សែងក្រូច អាចជាការរំភើបចិត្តនឹងការចុះកិច្ចព្រមព...
27/10/2025

ផ្ទៃមេឃនៅជួរមុខខេត្តឧត្តរមានជ័យ មានសភាពធ្លាក់ខ្យល់ លាយឡំជាមួយគ្រាប់ភ្លៀងផ្សែងក្រូច អាចជាការរំភើបចិត្តនឹងការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីថៃ និងកម្ពុជា ក្រោមការផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិច ឬយ៉ាងណា?

យើងជឿជាក់លើថ្នាក់ដឹងនាំរបស់យើង
26/10/2025

យើងជឿជាក់លើថ្នាក់ដឹងនាំរបស់យើង

25/10/2025

អ្នកក្រោកម៉ោង​ ៥​រាល់​ព្រឹក
សុទ្ធតែ​អនាគត​មហាសេដ្ឋី៚

មានន័យគ្រប់គ្រាន់♥️
22/10/2025

មានន័យគ្រប់គ្រាន់♥️

21/10/2025

បន្ទាប់ពីរដូវភ្លៀងរួច រដូវលំហើយខ្យល់ធ្លាក់មកដល់ ៚ រដូវភ្លៀងទឹកស្រក់ហូរលើដំបូលតង់ សាចទទឹកសំភារៈ ធ្វើឱ្យយើងសម្រាកមិនបាន ត្រូវងើបមកទុលឬរើ សំភារៈទាំងយប់ក៏មាន តែដល់រដូវខ្យល់ធ្លាក់ ផាត់បក់បោកដំបូលតង់ប៉ើង រសាត់ដំបូល ក៏មាន សម្លេងតង់បក់បោកធ្វើឱ្យយើងសម្រានមិនបាន ម្យ៉ាងទិសខ្យល់ខែនេះបក់មកពីទិសរបស់សត្រូវ រឹតតែធ្វើឱ្យយើងបារម្ភខ្លាំងពីបញ្ហាផ្សែងពុល ដែលសត្រូវយើងតែងតែប្រើវាកន្លងមក ៚

ជីវិតរស់នៅ វាមិនមែនស្រួលស្រាប់ទៅហើយ... បើចង់រស់នៅឱ្យមានតម្លៃ ត្រូវខំប្រឹងប្រែងធ្វើការងារឱ្យបានល្អនិងបន្តជាប់ជាប្រចាំ។ អ្...
20/10/2025

ជីវិតរស់នៅ វាមិនមែនស្រួលស្រាប់ទៅហើយ... បើចង់រស់នៅឱ្យមានតម្លៃ ត្រូវខំប្រឹងប្រែងធ្វើការងារឱ្យបានល្អនិងបន្តជាប់ជាប្រចាំ។ អ្វីដែលកាន់តែពិសេសនោះគឺ បើចង់សម្រេចនូវកិច្ចការធំធេងក្នុងជីវិតបាន ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ចំណេះដឹងទូលំទូលាយ និងត្រូវចេះអត់ធ្មត់ជាមួយស្ថានការណ៍ផ្សេងៗបន្ថែមទៀត។ មនុស្សដែលមានត្រឹមតែសមត្ថភាព និងចំណេះដឹងតែប៉ុណ្ណឹង តែគ្មានការអត់ធ្មត់ទេ គឺមិនអាចសម្រេចកិច្ចការធំធេងបានឡើយក្នុងជីវិត៕

អត្ថបទ៖ ទុកផ្លូវក្រោយ

កំពុងរង់ចាំប្រពន្ធខ្ញុំឆ្លងទន្លេរ
09/10/2025

កំពុងរង់ចាំប្រពន្ធខ្ញុំឆ្លងទន្លេរ

ពាក្យខ្មែរយើងនិយាយថា សម្លាប់បាន ប៉ុន្តែប្រមាថមិនបាន ជាពិសេសគឺប្រមាថអ្នកមានគុណ បានខិតខំជួយជីវិតយើងតាំងពីជំនាន់ឪពុកម្ដាយយើ...
08/10/2025

ពាក្យខ្មែរយើងនិយាយថា សម្លាប់បាន ប៉ុន្តែប្រមាថមិនបាន ជាពិសេសគឺប្រមាថអ្នកមានគុណ បានខិតខំជួយជីវិតយើងតាំងពីជំនាន់ឪពុកម្ដាយយើងរហូតដល់យើង។

ខ្ញុំគាំទ្ររាល់ការថ្កោលទោសទាំងអស់ចំពោះសៀម ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ មិនតែប៉ុណ្ណោះបើមានសង្គ្រាម ខ្ញុំសួរស្លាប់នៅក្នុងសមរភូមិ ក៏មិនឱ្យសៀមប្រមាថអ្នកមានគុណរបស់ខ្ញុំដែរ ដូចគ្នាជាប្រពលរដ្ឋខ្មែរយើង គឺពិតជាឈឺចាប់ខ្លាំងណាស់ ខឹងចិត្តខ្លាំងណាស់ ដែលចោរសៀមហ៊ានប្រហើន មានចរឹតព្រៃ មានទឹកដីប្រទេសមួយដូចគេឯដែរ ប៉ុន្តែធ្វើចរិតថោកទាបខុសគេនៅលើផែនដី។

ឪពុកម្ដាយខ្ញុំប្រដៅខ្ញុំថា កុំភ្លេចគុណអ្នកដែលមានគុណលើយើង ហើយដាច់ខាតកុំឱ្យនរណាប្រមាថអ្នកមានគុណយើង ទោះលះបង់នៅក្នុងតម្លៃណាក៏ដោយ មិនឱ្យនរណាប្រមាថជាដាច់ខាត ទើបខ្ញុំសុខចិត្តចេញមកម្ដងទៀតដើម្បីធ្វើការងារជាតិ ក្នុងស្មារតីបីយ៉ាង

ទី1. ព្រោះតែឈឺចាប់នៅការប្រមាថរបស់ចោរសៀមមកលើខ្មែរ ដូចជា ហ៊ានប្រមាថប្រមុខថ្នាក់ដឹកនាំប្រទេសខ្មែរ ដែលជាអ្នកមានគុណ ហ៊ានប្រមាថជីវិតកងទ័ពខ្មែរ ដែលស៊ូស្លាប់ដើម្បីការពារជាតិ ហ៊ានប្រមាថប្រជាពលរដ្ឋ ទាំងពួកគាត់មិនដែលបានធ្វើអ្វីប៉ះពាល់ដល់សៀមឡើយ ដូច្នេះហើយរាល់ការដែលសៀមប្រមាថនេះ ខ្ញុំមិនអាចនៅស្ងៀមបានឡើយ។

ទី2. ព្រោះតែកំហឹងនៅការគំរាមរបស់ចោរសៀម មកលើខ្មែរជាច្រើនលើក លើកណាក៏គេគំរាមយើងដែរ មិនតែប៉ុណ្ណោះហ៊ានគម្រាម កំទេចប្រទេសខ្មែរត្រឹមតែរយៈពេលខ្លី ហើយអួតសុទ្ធតែគេមានអ្វីៗគ្រប់យ៉ាង ចាប់ផ្ដើមពី ដកស្ថានទូតនៅក្នុងស្រុកខ្មែរ បាញ់ថ្នាំពណ៌មុខស្ថានទូតខ្មែរនៅប្រទេសថៃ ដូចវ៉ៃក្បាលខ្មែរទូទាំងប្រទេស វាយដាំធ្វើបាបបណ្ដេញពលករខ្មែរបីដូចជាសត្វឆ្កែ មិនតែប៉ុណ្ណោះ បានគំរាមបិទព្រំដែន គំរាមផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធឺណិត បិទការនាំចូលនៅប្រេងសាំង ទើបតាំងពីពេលនោះមក កំហឹងនៃការគំរាមរបស់សៀម បីដូចស្លឈាមដែលខាបទៅហើយ កើតជាឈាមរាវមកវិញអញ្ចឹង។

ទី3. ព្រោះតែស្មារតីដើម្បីកុំឱ្យខ្មែរព្រួយភ័យបារម្ភ ត្រូវជឿជាក់អ្នកដឹកនាំ ដូចបងប្អូនដែលបានអានសំណេរមានខ្លី មានវែង របស់ខ្ញុំចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានមក សំណេរមួយណាក៏ដោយ គឺមិនដែលឱ្យបងប្អូនមានការព្រួយបារម្ភទេ ដូចគេនិយាយថា ស្មារតី ភក្ដីភាព ជារឿងចម្បងបំផុតរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រទេសត្រូវសត្រូវឈ្លានពាន ចង់មានន័យថា ស្មារតីរឹងមាំ មិនភិតភ័យនៅសម្ដីសត្រូវបំភ័យនិងជឿអ្នកដទៃនិយាយ ពីព្រោះការប្រយុទ្ធនេះមិនមែនតែបងប្អូនយើងនៅសមរភូមិជួបមុខទេ គឺប្រជាជនខ្មែរយើងទាំងអស់នាំគ្នាងើបប្រយុទ្ធ ប្រយុទ្ធព័ត៌មាន ប្រយុទ្ធប្រឆាំងទំនិញសៀម ប្រយុទ្ធមិនឱ្យខ្មែរបែកបាក់សាមគ្គី ជាដើម ចុះបើខ្មែរយើងបានបាត់បង់ស្មារតី គឺយើងមិនអាចប្រយុទ្ធឈ្នះគេទេ ទើបបានជាសំណេរខ្ញុំសរសេរ គឺលើកទឹកចិត្ត លើកគំនិត លើការប្រព្រឹត្តដែលមានប្រយោជន៍ដល់ជាតិជាក់ស្ដែង និងពាក្យមួយទៀតថាភក្ដី ចង់សំដៅលើន័យថា ការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំប្រទេសយើង នឹងអាចការពារអាយុជីវិតរបស់ពួកយើង គឺដូចជាយើងមានកាំភ្លើងដើម្បីការពារខ្លួនអញ្ចឹង។

រាល់ការរៀបរាប់ទាំងអស់នេះគឺជាចិត្តនិងគំនិត ដែលតែងតែស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច ចាប់តាំងពីពេលមានសង្គ្រាមមក និងខ្ញុំមកសរសេរសំណេរដើម្បីជាតិម្ដងទៀត ខ្ញុំសង្ឃឹមថា ក្រោយពីបងប្អូនបានអានស្វែងយល់នូវអ្វីដែលខ្ញុំបានសរសេររៀបរាប់នេះ ក៏មានចិត្តនិងគំនិតមិនខុសពីខ្ញុំដែរ ដើម្បីការពារជាតិខ្មែរយើង គោរពដឹងគុណប្រមុខដឹកនាំយើង ក៏ដូចដើម្បីការពារជីវិតរបស់ពួកយើងទាំងអស់គ្នា៕ ចប់.

រូបភាព÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

05/10/2025

ឃ្លានញាំយូរហើយ

05/10/2025

សាកផ្លូវដីក្រហម ២.៥គ.ម ហើយក៏ហួសឡើងផ្លូវជាតិម្តង សរុប ៦គ.ម បានតែប៉ុននឹងទេដៃថ្មី 🤞🤞

សម្រង់សម្តីរបស់ កីឡាករបាល់ទាត់ទាត់ លំដាប់ពិភពលោក Christiano Ronaldo. ១."ក្តីស្រលាញ់របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ ការ​ស...
04/10/2025

សម្រង់សម្តីរបស់ កីឡាករបាល់ទាត់ទាត់ លំដាប់ពិភពលោក Christiano Ronaldo.

១."ក្តីស្រលាញ់របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ ការ​ស្អប់​របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មានការតស៊ូពុះពាររាល់ឧបសគ្គទាំងអស់
(unstoppable)"

២."អ្នកដែលយើងត្រូវយកឈ្នះគឺខ្លួនឯងមិនមែនអ្នកដទៃនោះទេ! ធ្វើឲ្យខ្លួនឯងល្អប្រសើរជាងកាលពីម្សិលមិញទើបជារឿងគួរឲ្យសាទរ"

៣."បើអ្នកមានទេពកោសល្យតែមិនប្រឹងប្រែងហ្វឹកហាត់លត់ដំឲ្យខ្លាំងនិងមានវិន័យទេ នោះអ្នកនឹងមិនអស្ចារ្យឡើយ"

៤."សុបិនមិនមែន​ជា​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​ពេល​ដេក​ឡើយ សុបិនគឺ​ជា​អ្វី​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដេក​ទៅ​វិញ​ទេ!"

៥."ប្រសិន​បើ​អ្នក​គិត​ថា​ខ្លួន​ឯង​ល្អ​ឥត​ខ្ចោះ​រួច​ហើយ នោះ​អ្នក​នឹង​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ"

៦."ការ​លះបង់ ការ​ខិតខំ​ធ្វើការ​គ្រប់ពេល និង​ជំនឿ ជាគន្លឹះរុញឲ្យអ្នកឡើងទីខ្ពស់"

៧."យើង​មិន​អាច​រស់នៅ​ដោយ​ជាប់​ជំពាក់​នឹង​អ្វី​ដែល​អ្នក​ដទៃ​គិត​អំពី​យើង​បាន​ទេ! វា​មិន​អាច​រស់នៅ​បែប​នោះ​បាន​ឡើយ" ៚

Address

Sampov Phos Thmei Village, Chiro To Pir, Tboung Khmum District
Kampong Cham
12000

Alerts

Be the first to know and let us send you an email when Phin Savorn - ភិន សាវ័ន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share