គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ? គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបាយ...
31/05/2025

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបាយការណ៍គណបក្សប្រចាំខែឧសភា និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំស្នាក់ការគណបក្សស្រុក ក្រោមអធិបតីភាព លោកបណ្ឌិត សំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ និងលោក កុយ សាវុធ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត សំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានគណ...
01/04/2025

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត សំ ពិសិដ្ឋ សមាជិក
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ រួមជាមួយនិង លោក កុយ សាវុធ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់គណៈកម្មាធិការគណបក្សស្រុកចំការលើ នៅសាលប្រជុំតូចស្នាក់ការគណបក្សស្រុកចំការលើ ។

អបអរសាទរពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត​ ក្រុង​ ស្រុក​ អាណត្តិទី៤​នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក...
18/05/2024

អបអរសាទរពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត​ ក្រុង​ ស្រុក​ អាណត្តិទី៤​

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នៅលើទីធ្លាសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម ។

នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ លោក បណ្ឌិត សំ ពិសិដ្ឋ ប្រធានណៈកម្មាធិការគណបក្សស្រុកចំការលើ និងលោក កុយ សាវុធ អនុប្រធានគណៈកម្...
04/05/2024

នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ លោក បណ្ឌិត សំ ពិសិដ្ឋ ប្រធានណៈកម្មាធិការគណបក្សស្រុកចំការលើ និងលោក កុយ សាវុធ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានវាយតម្លៃលើផែនការកំណត់ចំនួនអាសនៈក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក និងការជម្រុញចំនួនអាសនៈដែលកើន រួមនឹងការដាក់ចេញនូវផែនការមួយចំនួនសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅមន្ទីរគណបក្សខេត្តកំពង់ចាម ។

ឃុំតាអុង, ១៣ មករា ២០២៤អបអរសាទរ ខួបទី៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ២០២៤)
14/01/2024

ឃុំតាអុង, ១៣ មករា ២០២៤
អបអរសាទរ ខួបទី៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ២០២៤)

ឃុំល្វាលើឯកឧត្ដម​ សុក​ ផេង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំ​ប្រចាំខែតុលា ឆ្នាំ២០២៣នៅព្រឹក...
12/11/2023

ឃុំល្វាលើឯកឧត្ដម​ សុក​ ផេង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំ​ប្រចាំខែតុលា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម​ សុក​ ផេង​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលេី​ បានអញ្ជេីញដឹកនាំក្រុមការងារចុះធ្វេីសកម្មភាពរួមមាន៖
១-ឯកឧត្ដម​ប្រធាន​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំ​ប្រចាំខែតុលា ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត​ នៅស្នាក់ការគណបក្សឃុំល្វាលេី​ ដោយមានការចូលរួម​ពីឯកឧត្ដម​ លោក​ លោកស្រី​ ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានឃុំ​ ទទួលបន្ទុកភូមិ​ ព្រមទាំងក្រុមការងារ​គណបក្ស​ថ្នាក់​ស្រុក​ ក្រុមការងារ​គណបក្ស​ឃុំ​ សាខាបក្សភូមិ​ និងយុវជន​ឃុំ​ សរុប​ ៣៩នាក់​ ស្រី​ ០៨នាក់​។

នាឱកាសនោះដែរឯកឧត្ដម​ និងក្រុមការងារ​ បានអញ្ជើញ​ចុះទៅចូលរួមរំលែកទុក្ខសពលោក​ ម៉ាន់​ អូក​ ភេទប្រុស​ អាយុ​ ៧៤ឆ្នាំ​ នៅភូមិ​បី​ ដែលបានស្លាប់នៅថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ត្រូវជាឪពុកបង្កេីតលោក​ ស្រ៊ុន​ វាសនា​ សមាជិកក្រុមការងារ​ចុះមូលដ្ឋានឃុំល្វាលេី​ ក្នុងនោះ​ ឯកឧត្ដម​បាននាំយកថវិកាមូលនិធិក្រុមការងារចំនួន​ ៥០០,០០០រៀល​ និងលិខិតចូលរួមរំលែកទុក្ខ០១ច្បាប់​ផងដែរ។

ឯកឧត្ដម សុក ផេង និងក្រុមការងារបានបន្តចុះសួរសុខទុក្ខ
លោក ស៊ឹម គៀន អតីត:យុទ្ធជនកំពុងមានជម្ងឺសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិក្រឡែងលិច ឃុំល្វាលើ និងបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀលផងដែរ៕

ឯកឧត្តម សុក ផេង និងឯកឧត្តម ឯល វ៉ាន់សារ៉ាត់ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២...
17/09/2023

ឯកឧត្តម សុក ផេង និងឯកឧត្តម ឯល វ៉ាន់សារ៉ាត់ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នាក់ការបក្សឃុំល្វាលើ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍សកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំល្វាលើ និងឯកឧត្តម ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានកិត្តិយស ចុះមូលដ្ឋានឃុំល្វាលើ។

ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល,លោក លោកស្រី ក្រុមការងារថ្នាក់ស្រុក, លោក លោកស្រីសាខាបក្សឃុំ,លោក លោកស្រីសាខាបក្សភូមិទាំង៧ភូមិ,យុវជនឃុំ,លោក លោកស្រីមណ្ឌលសុខភាពឃុំ, លោក លោកស្រី នាយក នាយិកាសាលាទាំង៤៕

ឯកឧត្តម សុក ផេង និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាអាហារសាមគ្គី ថ្លែងអំណរគុណចំពោះជាម្ចាស់ឆ្នោតនៅភូ...
19/08/2023

ឯកឧត្តម សុក ផេង និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាអាហារសាមគ្គី ថ្លែងអំណរគុណចំពោះជាម្ចាស់ឆ្នោតនៅភូមក្បាលហុងថ្មី
================

ថ្ងៃសៅរ៍៣កើត ខែស្រាព ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៣ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ អមដំណើរដោយ ឯកឧត្តម មៀច សំអ៊ាន់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ ជាប្រធានក្រុមការងារគណបក្សចុះជួយភូមិក្បាលហុងថ្មី លោកកេត កែវអមតៈ អនុប្រធានក្រុមការងារគណបក្សចុះជួយភូមិបានហុងថ្មី លោក នូ វិរៈ អនុប្រធានក្រុមការងារគណបក្សស្រុកចុះជួយភូមិក្បាលហុងថ្មី រួមនឹង គណៈកម្មាធិការគណបក្សឃុំសាខាបក្សភូមិ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះ
សំណាល និងពិសាអាហារសាមគ្គី ដើម្បីថ្លែងអំណរគុណចំពោះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាម្ចាស់ឆ្នោត ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងកម្មវីធីនេះមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិចូលរួម សរុបចំនួន៣៧៨ នាក់ស្រី២២៥នាក់។

កម្មវិធីនេះមានការពិសាអាហារសាមគ្គីក្រោមការឧបត្ថម្ភថវិកា មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ចំនួន២,០០០,០០០រៀល លោក នូ វីរ: ថវិកាចំនួន១០០,០០០រៀលគណបក្សឃុំស្រាបៀរកម្ពុជាចំនួន៣កេស៕

ឯកឧត្តម សុក ផេង  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងចូលរួមពិសារអាហារសាមគ្គី អរគ...
12/08/2023

ឯកឧត្តម សុក ផេង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកក្កដា និងចូលរួមពិសារអាហារសាមគ្គី អរគុណម្ចាស់ឆ្នោត

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកក្កដា ឆ្នាំ២០២៣ សមាសភាពចូលរួម៖ ឯកឧត្តម លោក លោកស្រីក្រុមការងារងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំ ក្រុមការងារគណបក្សឃុំ និងសាខាបក្សភូមិសរុប ២៦នាក់ ស្រី ០៦នាក់ នៅស្នាក់ការគណបក្សឃុំល្វាលើ។

ក្នុងនោះដែរឯកឧត្តម សុក ផេង បានប្រគល់ជូននូវថវិការង្វាន់លើកទឹកចិត្តដល់គណបក្សឃុំចំនួន ១,២៥០ដុល្លារ សាខាបក្សភូមិទាំង៧ ក្នុងមួយភូមិទទួលបាន ៥០០ដុល្លារ សរុប ៤,៧៥០ដុល្លារ ជាថវិកាមូលនិធិក្រុមការងារឯកឧត្តម
ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ-ស្ទឹងត្រង់ ដើម្បីយកទៅរៀបចំពិធីជប់លៀងជូនសមាជិក សមាជិកា ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក៕

ឯកឧត្ដម សុក ផេង និងលោកជំទាវ ព្រាប ដាវី សុកផេង បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់...
31/07/2023

ឯកឧត្ដម សុក ផេង និងលោកជំទាវ ព្រាប ដាវី សុកផេង បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តចតុពោធិវណ្ណារាមល្វាលើ
=================

នៅព្រឹកថ្ងៃចន្ទ ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ឯកឧត្ដម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំល្វាលើនិងលោកជំទាវ ព្រាប ដាវី សុក ផេង អមដំណើរ ដោយលោកប៊ី វីរៈសុគន្ធ លោក កេត កែវអមត: លោក ណុប វណ្ណៈ រួមនឹងថ្នាក់ដឹកនាំមូលដ្ឋានពុទ្ធបរិស័ទចំណុះជើងវត្តចតុពោធិវណ្ណារាមល្វាលើ បាននាំយកនៅទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចតុពោធិវណ្ណារាមល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ថារិន អនុប្រធានក...
21/07/2023

នាថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ថារិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម បានដឹកនាំការហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីកាលទី៧ ឆ្នាំ២០២៣ ដែលមានការចូលរួមដោយ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ឯកឧត្តម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំចំការអណ្ដូង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងសាខាបក្សភូមិទាំងអស់ និងមានសមាសភាពចូលរួមសរុប ១៣៥២នាក់/ ស្រី៩៣៤នាក់។ ក្នុងការៀបចំក្បួនហែរ រួមមាន ឡានក្បួនធំ១គ្រឿង ,គោយន្ដ២២ គ្រឿង ឡាន Pick up ១២គ្រឿង ឡានតូច ២២គ្រឿង, ម៉ូតូ១១០គ្រឿង។

 #ឃុំល្វាលើ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមក...
21/07/2023

#ឃុំល្វាលើ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំល្វាលើ បានចូលរួមដឹកនាំក្រុមការងារឃុំល្វាលើចូលរួមក្នុងពិធីបិទយុទ្ធ នាការឃោសនាបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រ នីតិកាលទី៧ នៅក្នុងឃុំល្វាលើ ស្រុកចំកាលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន មានិត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ។

ក្នុងឱកាសនោះដែរឯកឧត្តម សុក ផេង បានបន្តដឹកនាំក្រុមការ ងារឃុំល្វាលើដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅក្នុងឃុំល្វាលើប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានការគ្រាំទ្រទទួលស្វាគមន៍ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករតាមដងផ្លូវនៃក្បួនដង្ហែ ។
ក្រោយយុទ្ធនាការឃោសនាបោះឆ្នោតបិទបញ្ចប់ប្រកបដោយជោគជ័យ៕

Address

Kâmpóng Cham

Website

Alerts

Be the first to know and let us send you an email when គណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share