THY Vatha

THY Vatha ធី​ វត្ថា​ / THY Vatha Thy​ Vatha is a page that is created to share knowledge and entertainment.
(3)

12/09/2026

ខ្ញុំចង់បង្កើតក្រុមហ៊ុនធានារ៉ាប់រងស្នេហ៍ ដើម្បីជួយការពារនិងដោះស្រាយផ្សេងៗរបស់គូស្នេហ៍ដូចជាការឈ្លោះគ្នា ង៉ក់ងរ ខឹង ប្រចណ្ឌ ...។
😎

12/09/2026

មកដល់២០២៦នេះ មានក្រុមហ៊ុនធានារ៉ាប់រងជាច្រើន តែចង់សួរថា តើមានក្រុមហ៊ុនធានារ៉ាប់រងស្នេហ៍យើងហើយឬនៅ? បើមាន ប្រាប់ផង!
👌

06/09/2026
05/09/2026

របៀបដាក់ពាក្យយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាកញ្ចប់

👩‍🎓= កូនស្រី
👵= ម៉ាក់

👩‍🎓 ម៉ាក់! កូនមានរឿងចង់ពិភាក្សាជាមួយបានទេ?
👵 មានរឿង​អី!

👩‍🎓 ឆ្នាំនេះ កូនប្រលងបាក់ឌុបចប់ហើយ ឆ្នាំក្រោយ​ កូនត្រូវរៀនបរិញ្ញាបត្រ​បន្ត។ ជាង១២ឆ្នាំមកនេះ​ កូនរៀនបានចប់ចុងចប់ដើមក៏ដោយសារម៉ាក់ជាអ្នកឧបត្ថម្ភ!
👵 ហើយថី?!

👩‍🎓 តែកូនចង់រៀនបន្តនៅភ្នំពេញ!
👵 នៅភ្នំពេញ ថ្លៃបង់សាលាអស់ច្រើនណាស់មួយឆ្នាំៗ ហើយកូនត្រូវចំណាយប្រចាំខែទៀត ថ្លៃផ្ទះ ថ្លៃទឹកភ្លើង ... ម៉ាក់ប្រហែលជាគ្មានលទ្ធភាពទេ!

👩‍🎓 អញ្ចឹង​ហើយ​ ទើបកូនចង់ពិភាក្សាជាមួយម៉ាក់! កាលកូនរៀនបឋមដល់វិទ្យាល័យ ម៉ាក់ជាអ្នកចំណាយទាំងអស់​ ហើយកូនមិនចង់ឱ្យម៉ាក់ចំណាយច្រើនទៀតឡើយ!
👵 អញ្ចឹង​កូនបានអីរៀន?

👩‍🎓កូនចង់រៀនថ្នាក់បរិញ្ញាបត្រ តែចង់បានអាហារូបករណ៍!
👵 អាហារូបករណ៍ក៏មិនមាន១០០%ដែរកូនអើយ​ លុះត្រាតែជាប់និទ្ទេស A!

👩‍🎓 មានតើ ម៉ាក់!
👵 អាហារូបករណ៍ពីខាងណាមក?

👩‍🎓អាហារូបករណ៍​ហ្នឹង​ មានជាឈុតតែម្ដង ម៉ាក់! គឺថា​ ថ្លៃបង់​សាលា​ ញ៉ាំ គេង​ ចាយវាយ​ គេចេញឱ្យទាំងអស់ ហើយមានប្រាក់ខែឱ្យទៀត!
👵 យី! អាហារូបករណ៍គេនេះ ល្អណាស់​កូន!

👩‍🎓 ម៉ាក់ចង់ឃើញម្ចាស់ជំនួយអាហារូបករណ៍ហ្នឹងទេ?
👵 គេមកដល់ផ្ទះយើងបានទៀត?
👩‍🎓 ចាស៎!

👵 នៅស្រុកយើង ម៉ាក់ដូចមិនជឿថា​ មានអាហារូករណ៍ល្អដល់ថ្នាក់នេះទេកូន! មើល៍កូនឯងនិយាយប្រាប់ម៉ាក់ឱ្យច្បាស់បន្តិចមើល៍!
👩‍🎓 ម៉ាក់ធ្វើអត់យល់មែនក៏អីហ្នឹង?!

👵 ម៉ាក់អត់យល់មែនតើ!
👩‍🎓 ម៉ាក់គិតមើល៍ ឆ្នាំនេះ​ កូនពេញក្រមុំហើយ ឯចិត្តគំនិតក៏ចាស់ទុំដែរហើយ​ ណាមួយក៏ចប់បាក់ឌុបហើយដែរ បើមានម្ចាស់ជំនួយអាហារូបករណ៍​ណាគេចូលសួរអី​ ម៉ាក់គិតម៉េចដែរ?😁

👵 យី! កូននេះ និយាយចុះនិយាយឡើង ចង់បានប្ដីសោះ!
👩‍🎓 ម៉ាក់!

👵 ហើយខាងណាគេចង់ចូលសួរនុ៎ង?
👩‍🎓 សិស្សច្បង! ស្គាល់គ្នាកាលកូនរៀនថ្នាក់ទី១០ ហើយគាត់កាលនោះរៀនឆ្នាំទី២ តែឥឡូវគាត់ចប់បរិញ្ញាបត្រហើយ!

👵 ហើយស្គាល់គេច្បាស់ហើយ?
👩‍🎓 ច្បាស់ហើយម៉ាក់!

👵 ហើយ​គេចូលសួរអង្កាល់?
👩‍🎓 ចាំតែម៉ាក់បើកផ្លូវទេ!😊

👵 ហើយគេធ្វើការអី?
👩‍🎓 គ្រូបង្រៀន​ ម៉ាក់!

👵 ឱ្យចូលស្អែកហ្មងទៅអញ្ចឹង!
👩‍🎓 មែនហ៎ ម៉ាក់?!😍

👵 ចុះម៉ាក់ដែលនិយាយលេងដែរ!
👩‍🎓 ចាស៎ ម៉ាក់!😍🙏😍

To be continued...!

សួស្ដីប្អូនៗដែលទើបនឹងប្រលងបាក់ឌុបហើយ មានអ្នកចង់បានអាហារូបករណ៍ជាកញ្ចប់ហើយឬនៅ?😅

ស្មេរ​ : ធី​ វត្ថា / Thy Vatha

05/09/2026

អ្វីដែលប្រពន្ធរបស់អ្នកចង់បានពីអ្នក៖
The things that your wife expects from you:

១- ភាពស្មោះត្រង់ចំពោះនាង (Sincerity)
២- ការចូលចិត្ត​ មើលថែ​ យកចិត្តទុកដាក់​ ទន់ភ្លន់​ ផ្អែមល្ហែមចំពោះនាង (Affection)​
៣- សេចក្ដីស្នេហាចំពោះនាង (Love)​
៤- ការចាប់អារម្មណ៍ឬស្ដាប់នាងពេលនាងនិយាយ (Attention)​
៥- ការគោរពចំពោះនាង (Respect)​
៦- ចង់បានអ្នក ខ្លាចបាត់បង់អ្នក (You)

ជារួមមក នាងចង់បានភាពស្មោះត្រង់ ការមើលថែ ការស្រឡាញ់​ ការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃពីអ្នកជាស្វាមី!

In​ conclusion, what your wife expects from you is Sincerity, Affection, Love, Attention, Respect, and You.

ដើម្បីឱ្យចងចាំពាក្យទាំងនេះ យើងអាចយកអក្សរខាងដើម្បីនៃពាក្យនីមួយៗមកផ្គុំចូលឱ្យទៅជាពាក្យអង់គ្លេសថា SALARY។

In order to remember all these words, we can use an acronym, SALARY.

#ធីវត្ថា



#ប្រាក់ខែ
😄😎

០៥ កញ្ញា​ ២០២៦

02/09/2026

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦

ទាល់តែ​ Followers គ្រប់​ 5M ទើបបង្ហោះលទ្ធផលខេត្តកំពង់ចាម។👌😃
02/09/2026

ទាល់តែ​ Followers គ្រប់​ 5M ទើបបង្ហោះលទ្ធផលខេត្តកំពង់ចាម។👌😃

02/09/2026

កំពង់ចាម👇
កំពង់ចាំ❎​កំពុងចាំ✅​
កំពង់រង់ចាំ❎
កំពុងរង់ចាំលទ្ធផល✅

01/09/2026

និទ្ទេស​ A = 🥰 , B = 😍, C = 😘, D = 😊, E = 😀, F =😴

Address

National Highway 7, Tropeang Phreah Commune, Prey Chhor District
Kâmpóng Cham

Telephone

+85512451512

Website

Alerts

Be the first to know and let us send you an email when THY Vatha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THY Vatha:

Shortcuts

Share