Neak Poun News

Neak Poun News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Neak Poun News, Social Media Agency, Kâmpóng Cham.
(3)

02/09/2026

យុវតី ណា លីកា ថាលទ្ធផលប្រឡងមិនអាចកំណត់ភាពជោគជ័យនៅថ្ងៃអនាគតបានទេ

02/09/2026

យុវតី ផាត លីវឆេង មកពីវិទ្យាល័យកោះសូទិន ប្រឡងជាប់និទ្ទេស C ប្តេជ្ញាសម្រេចក្តីស្រមៃចង់​ក្លាយជាគ្រូបង្រៀនភាសាបរទេស!

ខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់ជាង ៨៥% និងទទួលបាននិទ្ទេស A រហូតដល់ ១០០ នាក់(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយល...
02/09/2026

ខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់ជាង ៨៥% និងទទួលបាននិទ្ទេស A រហូតដល់ ១០០ នាក់

(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាមប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។

យោងតាមទិន្នន័យលម្អិតពីមន្ទីរអប់រំ ខេត្តកំពង់ចាម បានឱ្យដឹងថា ចំនួនបេក្ខជនដែលប្រឡងជាប់តាមនិទ្ទេសនីមួយៗរួមមាន៖ និទ្ទេស A ១០០នាក់ , និទ្ទេស B ៤៩៨នាក់, និទ្ទេស C ១,៤៦៩នាក់, និទ្ទេស D ២,៩៣៧នាក់ , និទ្ទេស E ៣,០៩៨ នាក់។

នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាល និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ត្រូវបន្តខិតខំស្រាវជ្រាវ និងក្រសោបយកចំណេះដឹងបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើនទៅមុខ៕

01/09/2026

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករកំពង់ចាម៖ ឯកឧត្តម ...
01/09/2026

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ នៅស្រុកព្រៃឈរ ជួយសម្រួលការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនៅក្នុងស្រុកព្រៃឈរ មានប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែងជាង ៤គីឡូម៉ែត្រ ខណៈបណ្តាញតភ្ជាប់ប្រឡាយ និងផ្លូវដី មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះ ប្រើប្រាស់ប្រភពទឹកពីតំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករច្រើនជាងគេ នៅក្នុងឃុំចំនួន២ គឺឃុំបឹងណាយ និងឃុំក្រូច។ ប្រជាកសិករអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំ ជាពិសេសដំណាំស្រូវ ដែលមានផ្ទៃដីសរុបជាង ២,០០០ហិកតា។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការផ្គត់ផ្គង់ទឹកតាមរយៈប្រព័ន្ធធារាសាស្ត្រនេះ នឹងជួយឱ្យប្រជាកសិករមានលទ្ធភាពបង្កបង្កើនផលបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ...
01/09/2026

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅ វត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) បានមានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះឡើង គឺក្នុងគោលបំណងដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យសាងកុសល ក្នុងកម្មវិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះតេជគុណបានបន្តទៀតថា ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងសាងសង់ ធានាសុវត្ថិភាព សោភ័ណភាព និងការថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដើម្បសម្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលមកធ្វើបុណ្យទាន និងកម្សាន្តផ្សេងៗ៕

28/08/2026

សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្រុកចំការលើ យល់ថា «ឧបសគ្គជាមេរៀនអភិវឌ្ឍខ្លួន មិនមែនជាបរាជ័យឡើយ»

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ(កំពង់ចាម) មន្ទ...
28/08/2026

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បើកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ

(កំពង់ចាម) មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបើកកម្មវិធីប្រកួតប្រជែងជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមវត្តមាន លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ឃុន សំរស់ ប្រធានការិយាល័យយុវជន ព្រមទាំងលោក-លោកស្រី ជាប្រធានអនុប្រធានការិយាល័យ លោកនាយក នាយករងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនយ៉ាងច្រើននាក់។

លោក ឃុន សំរស់ ប្រធានការិយាល័យយុវជន បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីយុវជនឱ្យក្លាហានក្នុងការបញ្ចេញមតិ ការស្រាវជ្រាវ និងការគិតបែបស៊ីជម្រៅ ព្រមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែកទស្សនៈ យល់ដឹងពីសង្គម និងដេញដោលដោយផ្អែកលើហេតុផល និងច្បាប់ ដើម្បីជ្រើសរើសរកក្រុមបេក្ខជនឆ្នើមតំណាងឱ្យខេត្ត ទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនាពេលខាងមុខ។

ក្នុងឱកាសនោះ លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងកោតសរសើរដល់ការិយាល័យជំនាញ ពិសេសការិយាល័យយុវជន ដែលបានខិតខំរៀបចំកម្មវិធីនេះឡើង។ លោកក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំពង្រឹងសមត្ថភាព រក្សាមារយាទក្នុងការដេញដោល គោរពបទបញ្ជាផ្ទៃក្នុងនៃការប្រកួត និងប្រកួតប្រជែងដោយស្មារតីកីឡា ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងផ្ដល់នូវបរិយាកាសជក់ចិត្ត ស្របពេលដែលបេក្ខជនមកពីវិទ្យាល័យនានាក្នុងខេត្តកំពង់ចាម បានរៀបចំខ្លួនយ៉ាងល្អប្រសើរ ដើម្បីបង្ហាញសមត្ថភាពលើវេទិកានេះ៕

ក្រសួងកិច្ចការនារី និងខេត្តកំពង់ចាម រួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាព និងសន្តិសុខរបស់ស្ត្រី(កំពង់ចាម)៖ នាព្រឹកថ្ង...
27/08/2026

ក្រសួងកិច្ចការនារី និងខេត្តកំពង់ចាម រួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាព និងសន្តិសុខរបស់ស្ត្រី

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពី «របៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងដោយមានការអញ្ជើញចូលរួមពី លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងតំណាងអាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ LBN អាស៊ី ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ លោកជំទាវ គង់ សូរីតា បានថ្លែងថា សិក្ខាសាលានេះ ផ្តោតសំខាន់លើការបង្កើនការយល់ដឹងអំពីរបៀបវារៈ «ស្រ្តី សន្តិភាព និងសន្តិសុខ» (WPS) ដល់អាជ្ញាធរមូលដ្ឋាន ជំរុញកិច្ចសហការរៀបចំផែនការសកម្មភាពជាតិ (NAP-WPS) និងចែករំលែកភស្តុតាង បញ្ហាប្រឈម ព្រមទាំងមេរៀនបទពិសោធន៍ពីការវិភាគស្ថានភាពជាក់ស្តែងកន្លងមក។

ជាមួយគ្នានេះ លោកស្រី ប៉ាង ដានី បានគូសបញ្ជាក់ថា ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ការពារសន្តិសុខសង្គម និងការអភិវឌ្ឍសហគមន៍ ហើយរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តផែនការសកម្មភាពជាតិនេះ ដើម្បីធានាថាស្រ្តីទទួលបានកិច្ចការពារ ការលើកកម្ពស់សិទ្ធិ និងមានឱកាសចូលរួមស្មើមុខស្មើប្រៀបក្នុងគ្រប់កម្រិតនៃការធ្វើសេចក្តីសម្រេចចិត្ត។

តាមរយៈសិក្ខាសាលានេះ ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់តួនាទី សិទ្ធិ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព និងសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕

25/08/2026

ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម ចាប់ផ្តើមស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងជាច្រើនថ្ងៃ

Address

Kampong Cham

Website

Alerts

Be the first to know and let us send you an email when Neak Poun News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share