
30/04/2025
មនុស្សដែលងើបពីចំណុចសូន្យ
មនុស្សដែលធ្លាប់រុងរឿងក្នុងជីវិត មានលុយ មានអំណាច មានកេរ្តិ៍ឈ្មោះ តែថ្ងៃមួយនៅពេលដែលគាត់ត្រូវបានសង្គមនេះទម្លាក់ឱ្យធ្លាក់ដល់ចំណុចសូន្យ មនុស្សតែមួយគត់ដែលគាត់បន្ទោសគឺខ្លួនឯង។
គាត់មិនដែលស្រែកថាអយុត្តិធម៌ទេ តែគាត់សម្លឹងមកមើលខ្លួនឯងវិញ ថាខ្លួនធ្វេសប្រហែលអ្វីខ្លះ ល្ងង់ខ្លៅបែបណាខ្លះ ទើបបណ្តោយឱ្យស្ថានភាពធ្លាក់ដល់ចំណុចនេះ។ នៅពេលដែលគាត់ងើបមកវិញ គាត់នឹងក្លាយជាមនុស្សម្នាក់ថ្មី។ ទឹកមុខរបស់គាត់ពោរពេញដោយចិត្តមេត្តា ក្តីស្រលាញ់ គាត់ស្តាប់ច្រើននិយាយតិច និងអាចចុះសម្រុងជាមួយនឹងមនុស្សគ្រប់គ្នា។ គាត់មិនប្រកែកយកឈ្នះចាញ់ជាមួយអ្នកណាទៀតនោះទេ ហើយក៏លែងសូវចាប់អារម្មណ៍នឹងទំនាក់ទំនងសង្គម លុយកាក់ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ សម្ភារៈនិយមអ្វីទៀតដែរ ។
គាត់ចូលចិត្តចំណាយពេលវេលានៅជាមួយខ្លួនឯង និងមនុស្សដែលខ្លួនស្រលាញ់ និងយល់ច្បាស់ពីអត្ថន័យនៃជីវិតពិតប្រាកដ។ មនុស្សបែបនេះសំណាងណាស់ ។
ចុះឈ្មោះស្តាប់សៀវភៅ ១ថ្ងៃ ១ក្បាល
👉 https://www.weread.asia/ #/login?code=iVgbXn
អត្តបទចំណេះដឹងល្អៗ
👉 https://t.me/songey_articles